Connect with us

ជីវិតកម្សាន្ដ

មហាជនរិះគន់ថា ការស្លាប់ Lee Sun Kyun ទាំងមូល បែរកាត់ក្ដីឲ្យជនបង្កជាប់គុកត្រឹម ៣ ឬ ៤ឆ្នាំ

បានផុស

នៅ

ជិតមួយឆ្នាំបន្ទាប់ពីការស្លាប់របស់តារាសម្ដែងប្រុស Lee Sun Kyun ស្ត្រីពីរនាក់ដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះលោកត្រូវបានកាត់ទោសជាផ្លូវការ។ យ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណិតកូរ៉េជឿថា ការដាក់ទណ្ឌកម្មនេះគឺស្រាលពេក បើប្រៀបធៀបទៅនឹងអ្វីដែលពួកគេបានបង្កទៅលើជនរងគ្រោះនាពេលកន្លងមក។

កាលពីថ្ងៃទី១៩ ខែធ្នូ តុលាការជំនាញព្រហ្មទណ្ឌលេខ៤ នៃតុលាការស្រុក Incheon ប្រទេសកូរ៉េខាងត្បូង បានកាត់ទោសជនបង្ក Kim អាយុ ៣០ ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ៦ ខែ ព្រមទាំងបក្ខពួម្នាក់ទៀតឈ្មោះ Park អាយុ ២៩ឆ្នាំ ជាប់​ពន្ធនាគារ ៤ឆ្នាំ ២ខែ។

Kim ត្រូវគេស្គាល់ថាជាអ្នកគ្រប់គ្រងគ្រឹះស្ថានកម្សាន្តពេញវ័យ ហើយក៏ជាអ្នកដែលបានចោទប្រកាន់ Lee Sun Kyun ពីបទប្រើប្រាស់គ្រឿងញៀននៅផ្ទះរបស់នាងផងដែរ។ ជាមួយគ្នានេះ Park គឺជាមិត្តជិតស្និទ្ធរបស់ Kim មិនត្រឹមតែញុះញង់ Kim ប៉ុណ្ណោះទេ ថែមទាំងបង្ខូចឈ្មោះតួសម្ដែងរឿង «Parasite» ដោយផ្ទាល់ទៀតផង។

ចៅក្រម Hong Eun Sook បានសង្កត់ធ្ងន់ថា ជនរងគ្រោះ​មាន​ការភ័យខ្លាច និង​ឈឺចាប់​ផ្លូវចិត្ត​ដោយសារ​ឧក្រិដ្ឋកម្ម​របស់​ Kim ទើបសម្រេចចិត្តបញ្ចប់ជីវិតព្រោះតែប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ខណៈដែលលោកត្រូវប៉ូលិសស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ទោះបីជាកត្តាផ្សេងទៀតបានដើរតួក្នុងការសម្រេចចិត្តរបស់គាត់ក៏ដោយ ក៏គេមិនអាចបដិសេធបានដែរថា Kim និង Park បានរួមចំណែកបង្កបន្ទុកផ្លូវចិត្តរបស់ជនរងគ្រោះ។

ទោះបីជាយ៉ាងណា ព័ត៌មាន​អំពី​ការ​កាត់​ទោស​ស្ត្រី​ពីរ​នាក់​ដែល​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះសពតារាសម្ដែង Lee Sun Kyun បាន​ធ្វើ​ឲ្យមតិ​សាធារណៈ​ជន​កូរ៉េ​ផ្ទុះ​ឡើង​ជា​ថ្មី​ម្តង​ទៀត។ មនុស្សជាច្រើនជឿថាការកាត់ទោសនេះគឺស្រាលពេក បើប្រៀបធៀបទៅនឹងការខូចខាតជាក់ស្តែង។

អ្នក​​លេង​អ៊ីនធឺណិតជាច្រើន​បាន​បញ្ចេញ​មតិ​មិនពេញចិត្តនឹងការកាត់ក្ដីរបស់តុលាការខុសៗគ្នាថា គ្រាន់តែដាក់គុក ៣ឆ្នាំកន្លះប៉ុណ្ណោះ តើពួកគេមិនត្រូវបានចោទប្រកាន់ពីបទឃាតកម្មទុកមុនទេឬយ៉ាងណា? សកម្មភាពអ្នកទាំងពីរបានរួមចំណែកដល់ការស្លាប់របស់​ Lee Sun Kyun ដូចជាប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយ។ ស្របពេលដែលអ្នកផ្សេងទៀតគិតថា វារឿងកំប្លែង ជីវិតរបស់មនុស្សម្នាក់មានតម្លៃត្រឹមតែការដាក់គុក៣ឆ្នាំកន្លះលើជនបង្កប៉ុណ្ណោះ។ ជាពិសេសគេក៏មិនយល់​ថា​ហេតុ​អ្វី​បាន​ជា​អត្តសញ្ញាណ​របស់​ជនបង្កត្រូការពារ​ទេ​។ ស្ត្រី​ឈ្មោះ Kim គួរ​តែ​ទទួល​បាន​ទោស​ជាប់​ពន្ធនាគារ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ទោស​មួយ​គឺ​ពីបទ​ភូតកុហក និង​ជំរិត​ទារប្រាក់ មួយទៀត​ពីបទ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ដោយសារ​ភូតកុហក។ ការជាប់ពន្ធនាគារ៣ឆ្នាំកន្លះសម្រាប់ឧក្រិដ្ឋកម្មរបស់នាងគឺហួសហេតុ ហើយមិនមានផលប៉ះពាល់អ្វីដល់រូបនាងឡើយ៕

ជនបង្កឈ្មោះ Kim
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖ប្រធាន​គ្រឹះស្ថាន​ និង​អតីត​តារា​ម្នាក់​ ត្រូវតុលាការកាត់ក្ដីឲ្យជាប់​គុក ​ពី​បទ​គំរាម​ទារលុយ Lee Sun-kyun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម