Connect with us

ជីវិតកម្សាន្ដ

ធ្លាប់ជាប់ងារ «ស្តេចសួគ៌ទាំង៤ប្រចាំទឹកដីហុងកុង» ពេលនេះ Jacky ត្រូវរកលុយទាំងវ័យចាស់ សងបំណុលគេ

បានផុស

នៅ

Andy Lau, Aaron Kwok, Jacky Cheung និង Leon Lai ធ្លាប់ត្រូវបានគេស្គាល់ថាជា ស្តេចសួគ៌ទាំងបួន នៃទីក្រុងហុងកុង ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ពួកគេគឺជាតារាប្រុសដែលមានទេពកោសល្យ និងត្រូវបានមនុស្សជាច្រើនស្រលាញ់ពេញចិត្តយ៉ាងខ្លាំង។

សម័យកាលណោះ Jacky Cheung គឺជាអ្នកចម្រៀងច្រៀងបានល្អបំផុតជាមួយនឹងបទល្បីៗបែបបុរាណជាច្រើនដូចជា៖ Loving You A Little More Each Day, Wo Deng Dao Hua Er Ye Xie Liao, The Goodbye Kiss ជាដើម

ស្តេចសួគ៌ទាំងបួន នៃទីក្រុងហុងកុង ក្នុងទសវត្សរ៍ឆ្នាំ១៩៩០
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឆ្នាំ ១៩៩៥ តារាចម្រៀងសំឡេងផ្អែមលាយឡំនឹងស្រទន់រូបនេះ បានបង្កើតឯតទគ្គកម្មនៅពេលដែលគាត់បានក្លាយជាអ្នកចម្រៀងអាស៊ីវ័យក្មេង មានអាល់ប៊ុមលក់ដាច់បំផុតនៅទូទាំងពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកបន្ទាប់ពីស្តេចប៉ុប Michael Jackson ។

ទោះបីជាមានអាជីពដ៏រុងរឿងក៏ដោយ រហូតមកដល់ពេលនេះ Jacky មិនអាចចូលនិវត្តន៍ និងរីករាយនឹងជីវិតបានទេ។ ក្នុង​វ័យ ៦៣ ឆ្នាំ សិល្បករ​ប្រុស​ត្រូវ​រត់​ការ​សម្ដែង​មិន​ឈប់​ឈរ ដោយ​ជំពាក់​បំណុល​គេ​រហូត​ដល់រាប់ម៉ឺនដុល្លារជាមួយភរិយា May Lo។

Jacky បានលង់ស្រលាញ់​អតីតតារាសម្ដែងស្រីនាង May Lo ពេលកំពុងថតរឿង Love You Passionately។ នាងក៏លង់ស្នេហ៍តាំងពីឃើញដំបូង នៅពេលដែលបានជួបស្តេចសួគ៌ាដែលល្បីទាំងក្រុងហុងកុងដែរ។ តារា​ស្រី​រូប​នេះ​បាន​ចែក​រំលែក​ថា ក្នុង​ការ​ជួប​គ្នា​លើក​ទី​១ រាងកាយ​ទាំងមូល​របស់​នាង​មាន​អារម្មណ៍​ដូច​ជា​មាន​ចរន្ត​អគ្គិសនី​រត់​កាត់​ខ្លួននាងយ៉ាងដូច្នោះ។

ដោយ​សារ​តែ​ស្រលាញ់ តារាស្រីបាន​សម្រេច​ចិត្ត​បោះបង់​អាជីព​ដែល​កំពុង​ឡើង​កូដ​នៅ​ឆ្ងាយ​ពី​ការ​ចាប់អារម្មណ៍ ដើម្បី​ក្លាយ​ជា​ភរិយា​ និង​ម្ដាយដ៏ល្អម្នាក់។ ក្រោយ​ពី​រៀប​ការ​រួច តារាចម្រៀងប្រុសបានទុក​ភរិយា​ដូច​ម្ចាស់ក្សត្រី។ គាត់បានប្រគល់លុយទាំងអស់ដែលរកបានពីអាជីពចម្រៀងនិងសម្ដែងទៅឲ្យប្រពន្ធដើម្បីគ្រប់គ្រង។ គាត់ក៏បានជួលអ្នកបំរើរាប់សិបនាក់ ដើម្បីជួយប្រពន្ធរបស់គាត់ធ្វើម្ហូប និងសម្អាតផ្ទះថែមទៀតផង។

រស់នៅក្នុងភាពប្រណិត និងត្រូវបានស្រឡាញ់ដោយស្វាមី​ May Lo បានក្លាយទៅជាមនុស្សពិការលែងធ្វើអីដោយខ្លួនបានសឹងតែទាំងអស់។ នាងបានធ្វើតាមដំបូន្មានរបស់មិត្តភ័ក្តិ​ ហើយប្រញាប់ប្រញាល់ចូលទៅក្នុងការវិនិយោគលើភាគហ៊ុន ដែលនាំឲ្យមានការខាតបង់ជាបន្តបន្ទាប់។ ពី​​ប្រពន្ធ​ដ៏ល្អ សម្រស់​នេះ​ធ្វើ​ឲ្យ​ស្វាមី​តារា​សម្ដែង​ជួប​ការ​លំបាក​ដោយសារ​ជំពាក់​បំណុល​គេរាប់ម៉ឺនដុល្លារដោយមិនអាចគេចរួច។

បំណុល​ដ៏​ច្រើន​នេះ​បាន​ធ្វើ​ឲ្យរូបនាងស្ថិត​ក្នុង​ស្ថានភាព​លំបាក​ដោយ​សារ​ នាង​គ្រាន់​តែ​ជា​ស្ត្រី​មេផ្ទះ ហើយ​ពឹង​ផ្អែក​ផ្នែក​ហិរញ្ញវត្ថុ​លើ​ស្វាមី។ ដោយក្តីស្រឡាញ់ភរិយា តារាប្រុសវ័យ៦៣ឆ្នាំបានក្រោកឈរឡើងដើម្បីសងបំណុល។ ស្តេចឋានសួគ៌របស់ហុងកុងត្រូវលក់ទ្រព្យសម្បត្តិរបស់គាត់ដែលមានតម្លៃជាង ៤៣០ លានយន់ ដើម្បីសងបំណុលប្រពន្ធរបស់គាត់ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។

ដើម្បី​បន្ត​សងបំណុល​គេ Jacky បាន​វិល​ត្រឡប់​ទៅ​ថត​រឿង និង​ការ​សម្តែង​វិញ​ដោយ​មិន​ឈប់​សម្រាក។ គេ​ដឹង​ថា​នៅ​ឆ្នាំ​២០២៤​តែ​ឯង​លោក​បាន​ប្រគំ​តន្ត្រី​ជាង​១០០​ដង។ ជាមធ្យមរៀងរាល់ ៣ ថ្ងៃម្តងនឹងច្រៀងនៅក្នុងការប្រគំតន្ត្រីមួយ។ភាពញឹកញាប់នៃសកម្មភាពរបស់តារាប្រុសក្នុងបញ្ជី A ធ្វើឲ្យមនុស្សស្រឡាំងកាំង។ ទស្សនិកជន​បាន​សម្តែង​ការ​អាណិត​អាសូរ​ ពេល​លោក​តស៊ូ​ជំពាក់​បំណុល​គេ​ទោះបី​កាលណោះលោក​នៅ​ក្មេង​ក៏​ដោយ ។

បន្ត​ដំណើរ​ការ​សម្តែង​បាន​ហត់នឿយពេក កាល​ពី​ខែ​កក្កដា​កន្លង​ទៅ លោក​ត្រូវបង្ខំចិត្ត​លុប​ចោល​ការ​សម្ដែង​ចំនួន ៣ ដោយសារ​ជំងឺ​រលាក​សួត។ ក្រោយមកទៀត លោក​ក៏​ត្រូវ​លុប​ចោល​ការ​សម្តែង​ក្នុង​ខែ​មីនា​ដែរ ដោយសារ​សុខភាព​ខ្សោយ ដោយពុំអាចទប់ទល់នឹងការងារបានទាំងស្រុង។​ ទន្ទឹមគ្នានោះសូម្បីតែភរិយារបស់លោក ក៏កម្របង្ហាញមុខឲ្យក្រុមអ្នកសារព័ត៌មានបានឃើញដែរ។ នាងរស់នៅក្នុងភាពឯកោដោយសារតែបំណុល ហើយត្រូវបានមហាជនរិះគន់ថា ជំពាក់បំណុលគេ ដែលបាននាំទុក្ខដល់ប្តីរបស់នាង៕

អតីតតារាសម្ដែង May Lo ភរិយា Jacky

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖មហាជនរិះគន់ថា ការស្លាប់ Lee Sun Kyun ទាំងមូល បែរកាត់ក្ដីឲ្យជនបង្កជាប់គុកត្រឹម ៣ ឬ ៤ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម