ជីវិតកម្សាន្ដ
Mino ដល់ថ្ងៃចុងក្រោយបញ្ចប់ភារកិច្ចយោធាហើយ មិនព្រមមកធ្វើការ
Mino សមាជិកក្រុម Winner ដែលត្រូវបានគេដឹងថា នឹងត្រូវបញ្ចប់ភារកិច្ចយោធា នៅថ្ងៃទី23 ខែធ្នូ ឆ្នាំ២០២៤នេះ កំពុងតែធ្វើឲ្យមហាជន និង អ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា Mino មិនបានបង្ហាញខ្លួននៅកន្លែងការងារនោះទេ ក្នុងថ្ងៃចុងក្រោយនៃការបំពេញភារកិច្ចរបស់លោក។
ចំពោះហេតុផលនោះគឺ តារាប្រុសរូបនេះ បានដាក់ច្បាប់ Sick Leave មិនបានមកកន្លែងធ្វើការ ដោយហេតុថា មានបញ្ហាសុខភាព។ បើទោះបីជាវាជាថ្ងៃចុងក្រោយនៃការបម្រើការយោធារបស់លោកក៏ដោយ ប៉ុន្ដែ Mino មិនបានមកលាមិត្តរួមការងាររបស់លោកនោះទេ អ្នករួមការងារក៏បាននិយាយដែរថា រូបលោកមិនសូវមកធ្វើការនោះទេ។
បើយោងតាម មន្ត្រីយោធា បានឲ្យដឹងថា តារាចម្រៀងរូបនេះ មិនបានបង្ហាញខ្លួនក្នុងថ្ងៃបញ្ចប់ភារកិច្ចរបស់ខ្លួន ដោយសារតែគេមានកាលវិភាគផ្សេង ត្រូវបំពេញ។ យ៉ាងណាមិញ Dispatch បានទម្លាយអំពី អ្នកធ្វើការនៅទីនោះ ដែលគេបានបង្ហើបថា គេមិនងាយបានឃើញ Mino មកកន្លែងការងារនោះទេ ហើយបើមកនោះគឺ មកមិនដែលទាន់ម៉ោង9ព្រឹកទេ រោងចក្របានប្ដូរម៉ោងធ្វើការឲ្យ Mino ទៅម៉ោង10ព្រឹកវិញ។
មិនតែប៉ុណ្ណោះ អ្នករួមការងារម្នាក់ទៀតបានទម្លាយថា “គាត់កម្របង្ហាញមុខទៅធ្វើការណាស់ ហើយនៅថ្ងៃដែលគាត់មកធ្វើការ គាត់តែងតែពាក់កាសលេងហ្គេមខណៈពេលដែលគាត់ដេកពាក់កណ្តាលខ្លួន។ Mino ទៅធ្វើការ ប្រហែលជាពីរដងក្នុងមួយសប្តាហ៍យ៉ាងតិចបំផុត។ ខ្ញុំបានជួបគាត់ 2-3 ដងក្នុងមួយខែមុន។ មនុស្សគ្រប់គ្នាតែងតែមកធ្វើការនៅម៉ោងប្រាំបួន ប៉ុន្តែគាត់មកនៅម៉ោងដប់ គាត់ទទួលបានសិទ្ធពិសេស ដោយសារតែខ្លួនជាតារាល្បី។”
គេបានបន្ថែមទៀតថា អ្នកធ្វើការគ្រប់គ្នា តែងតែត្រូវលើកទូរស័ព្ទនិយាយជាមួយអតិថិជន ចំណែកឯ Mino វិញ មិនបានលើកទូរស័ព្ទដូចគេឯងនោះទេ ដោយយកលេសថា បើលោកនិយាយនោះ មនុស្សគ្រប់គ្នានឹងស្គាល់សម្លេងជាមិនខាន។
ជាមួយមតិខាងលើនេះ បានលេចឮបង្កឲ្យមានការវែកញ៉ែកពេញបណ្ដាញសង្គម រដ្ឋបាលកម្លាំងយោធាបានចាត់វិធានការភ្លាមៗចំពោះការចោទប្រកាន់នេះ។ ទោះជាយ៉ាងណាក៏ដោយ ខណៈមានភាពចម្រូងចម្រាស អ្នកគ្រប់គ្រង A បានបដិសេធការចោទប្រកាន់ទាក់ទងនឹង Mino។
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន