Connect with us

ជីវិតកម្សាន្ដ

គូស្នេហ៍​តារា​ថៃ៥ដួង ប្រកាស​ចែកផ្លូវគ្នា​ក្នុង​ឆ្នាំ ២០២៤ ទោះធ្លាប់មើលចិត្តគ្នាដល់ទៅ១៥ឬ២០ឆ្នាំក្ដី

បានផុស

នៅ

រឿងស្នេហារបស់តារាប្រុសស្រីនៅក្នុងឧស្សាហកម្មកម្សាន្តក្នុងឆ្នាំ ២០២៤ តែងតែលេចឭនូវពាក្យចច៉ាមអារ៉ាមជាច្រើនទាក់ទិននឹងការបែកគ្នា ឬមានជនទី៣ចូកមកជ្រៀតជ្រែកស្នេហារបស់ពួកគេ។​ ស្របគ្នានោះទៀតដែរ ស្នេហ៍ខ្លះបានសម្រេចចេញមុខសារភាពត្រង់ៗថាពួកគេពិតជាបែកគ្នា គ្រាន់តែគ្រាន់តែមិនចង់ប្រកូកប្រកាសដំណឹងឲ្យមហាជនដឹងតែប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាគូស្នេហ៍៥ដួង ដែលសម្រេចចែកផ្លូវគ្នាក្នុងឆ្នាំ២០២៤ ក្រោមហេតុផលផ្សេងៗគ្នា៖

១ Nat Myria និង​ Aum Athichart

ក្រោយ​ពី​ទុក​ឲ្យ​ដំណឹង​នេះ​បាន​សាយភាយអស់ពេលដ៏យូរ នៅទីបំផុតតារាចម្រៀង Nat Myria បានចេញមុខសារភាពថា ពិតជាចែកផ្លូវគ្នាជាមួយស្វាមីវ័យក្មេង Aum Athichart ក្រោយរៀបការបាន១០ឆ្នាំ និងរួមរស់ជាមួយគ្នា៥ឆ្នាំ ដែលចំណងស្នេហ៍នេះមានរយៈពេល១៥ឆ្នាំទៀត។

២ Janie Tienphosuwan និង Mickey

ងាកមកកាន់គូស្នេហ៍រូបនេះវិញ ជារឿយៗតែងតែលេចឮពាក្យចចាមអារ៉ាមបែកបាក់ស្នេហានៅលើបណ្ដាញអ៉ិនធើណេត។ ប៉ុន្តែពួកគេមិនបានចេញមុខបញ្ចាក់នោះទេ។ ទើបតែមួយរយៈចុងក្រោយនេះទើបតារាស្រី Janie បានចេញមកផ្ដល់បទសម្ភាសន៍ផ្ទាល់ៗថា ជីវិតស្នេហ៍ប្ដីប្រពន្ធពួកគេបានឈានដល់ទីបញ្ចប់ជាយូរណាស់មកហើយ។ អ្វី​ដែល​នៅ​សេសសល់ ​គឺ​ការ​ចិញ្ចឹម​បីបាច់​ថែរក្សាកូនស្រីតែម្នាក់ដែលជាដំណកឈាមរួមគ្នាតែប៉ុណ្ណោះ។

៣ Naphat និង Baifern

បន្ទាប់ពីផ្លាស់ប្តូរស្ថានភាពពីមិត្តទៅគូសង្សា ត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ទីបំផុត​គូ​​វ័យក្មេងស្រាប់តែប្រកាសប្រេះឆាដោយសុំរាប់អានក្នុងា​ឋានៈ​ជា​មិត្ត​វិញ​។ យ៉ាងណាក៏ដោយ ការ​បែក​គ្នា​របស់​គូស្នេហ៍ Baifern ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​សោកស្ដាយពន់ពេក ព្រោះជាគូដែលសក្តិសមបំផុតក្នុងដួងចិត្តទស្សនិកជនជាច្រើន។

៤ PK Piyawat និង Yoghurt Nattasha

គូស្នេហ៍ PK Piyawat និង Yoghurt Nattasha បានបញ្ចប់ចំណងស្នេហ៍ដែលធ្លាប់សាងជាមួយគ្នាអស់រយៈពេល១២ ឆ្នាំ ដោយត្រលប់មកសុំរាប់អានគ្នាជាបងប្អូនវិញ។ យ៉ាងណា ក្រោយសម្រេចស៊ីញ៉េលែងលះភាគីខាងប្រុសស្រាប់តែមានការសង្ស័យថា លួចមានអ្នកថ្មីផ្សេងទៀតទើបនាំឲ្យបែកបាក់។

៥ Lukkade Metinee និងស្វាមី Edward

ជារឿងដ៏ភ្ញាក់ផ្អើលបំផុតសម្រាប់តារាម៉ូដែលដ៏ល្បីល្បាញ Lukkade Metinee ដែលបានបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល១៧ ឆ្នាំ ដោយនាងសារភាពថានាងបានបែកបាក់ជាមួយស្វាមីបរទេស Edward។ ប៉ុន្តែការបែកគ្នារបស់អ្នកទាំងពីរ ក៏មិនបានពន្យល់លម្អិតនោះទេ ដោយសារតែការព្រួយបារម្ភអំពីឯកជនភាព និងព្រួយបារម្ភអំពីកូនប្រុសរបស់ពួកគេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖មេម៉ាយចាយរាង Janie បង្អួត​ប៊ីគីនីទៅហ្វេន បែរត្រូវគេរិះគន់ស្គមកំព្រឹងដូចខ្មោច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារាថៃជាប់រឿងក្ដី Icon ២រូប ត្រូវដោះលែងឲ្យមានសេរីភាព ក្រោយជាប់ពន្ធនាគារ ៨៤ ថ្ងៃ

ជីវិតកម្សាន្ដ៦ នាទីutes មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

ព័ត៌មានជាតិ៨ នាទីutes មុន

ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០២៥ រំលេច​គម្រោង​អាទិភាព​​សាង​សង់​​​ផ្លូវជាតិលេខ ៥០ សេ និង​ស្ពាន​ឆ្លង​ទន្លេ​ ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ទៅខេត្តកំពង់ធំ

ព័ត៌មានជាតិ១១ នាទីutes មុន

​អេស៊ីលីដានឹងធ្វើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំដើម្បីកៀរគរទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន

កីឡា១២ នាទីutes មុន

លោក Jose Munoz លើក​ឡើង​ថា ក្រុមលោក​ត្រូវ​ការ​បញ្ចប់​ទី​ឲ្យ​ច្បាស់​ថែម​ទៀត

ព័ត៌មានជាតិ១៥ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម