ជីវិតកម្សាន្ដ
វីដេអូចម្រៀង ៣ រសជាតិក្នុងខែតែមួយ ពីឧកញ៉ា ព្រាប សុវត្ថិ សុទ្ធតែផ្ទុះការចាប់អារម្មណ៍ពីអ្នកគាំទ្រ
ល្បីឈ្មោះជាតារាចម្រៀងពេញដោយសមត្ថភាព អាចបត់បែនគ្រប់ទម្រង់ ឧកញ៉ា ព្រាប សុវត្ថិ មិនធ្វើឱ្យមហាជនខកចិត្តឡើយ ក្នុងការប្រើទេពកោសល្យដែលខ្លួនមាន បំពេញបំណងអ្នកគាំទ្រតាមរយៈបទចម្រៀងគ្រប់រសជាតិ មានទាំងមនោសញ្ចេតនារីករាយ និងកម្សត់ ជាមួយរសជាតិផ្សេងៗគ្នា។

បើគិតត្រឹមដំណាច់ខែនៃឆ្នាំនេះ MV ចម្រៀងរបស់លោកដល់ទៅ ៣បទ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ដែលរួមមានដូចជា៖
១. MV បទ “សែកមន្ដ”
តាមរយៈការសម្តែងក្នុង MV ជាមួយនឹងឈុតបុរាណជាលើកដំបូង ជាអង្គទេពមួយអង្គនៃព្រហ្មញ្ញសាសនា នាម ព្រះកាម អមជាមួយគ្រូចាប៉ីជាង ១០០នាក់ ឧកញ៉ា ព្រាប សុវត្ថិ អាចទាញយកចំណាប់អារម្មណ៍មហាជនខ្លាំង តាំងពីកាយវិការសម្តែង ១៥វិនាទីដំបូងម្ល៉េះ។
តួយ៉ាងចម្រៀងមួយបទនេះ ត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ ពិសេសលើការច្នៃឈុត «ទេវបុត្រកាមទេព» សម្រាប់លោក ដែលដើរតួជាទេពនៃសេចក្តីស្រលាញ់ ត្រូវបានច្នៃតាមបែបសហសម័យ ដោយរក្សាយ៉ាងណា ឱ្យស្ថិតក្នុងលំហរនៃរចនាបទខ្មែរដ៏ផូរផង់ ក្រោមពាក្យស្លោក “បុរាណមិនយឺត សម័យមិនបរទេស” រៀបចំដោយ ពិធីការទទួលរៀបចំរបាំតុបតែងសម្លៀកបំពាក់ថត និងស្ទូឌីយ៉ូ “ជូនពរ” ។ កាន់តែពិសេសទៀតនោះ គឺពំនោលនៃពាក្យគាថាស្នេហ៍តាមទំនុកប្លែកថ្មី ដែលលាយបញ្ចូលជាមួយឧបករណ៍ភ្លេងបុរាណខ្មែរ “ចាបុីដងវែង” រួមនឹងតន្ត្រីសម័យ។
ជាមួយការសម្តែងចម្រៀងមួយបទនេះ ឧកញ៉ា ព្រាប សុវត្ថិ ក៏បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងផងដែរ ក៏ព្រោះតែនេះជាដំបូងហើយ ដែលមហាជនទទួលបានអារម្មណ៍ប្លែកថ្មីមួយផ្សេងទៀត ពីតារាចម្រៀងជួរមុខរូបនេះ មិនថាការច្រៀងនិងសម្តែង។


២. MV បទ “កុលាបមានបន្លា”
ជាមួយទឹកដមសំឡេងពិរោះរណ្តំ អមនឹងកាយវិការរាំយ៉ាងរស់រវើក ព្រមនឹងចង្វាក់ mix បែបប្រជាប្រិយលាយសម័យ ឧកញ៉ា ព្រាប សុវត្ថិ បានឆក់យកអារម្មណ៍អ្នកគាំទ្រខ្លួនជាថ្មីម្តងទៀត ឱ្យរាំកម្សាន្តរីករាយជាមួយលោក ខណៈត្រឹមតែ បង្ហើបក្បាល MV មិនដល់ ២៤ម៉ោងផង មានអ្នកទស្សនាដល់ទៅជិត 3M views ។ តាមរយៈវីដេអូចម្រៀងផ្លូវការ “កុលាបមានបន្លា” ត្រូវបានអ្នកគាំទ្របង្ហាញការពេញចិត្ត និងកោតសរសើរចំពោះការច្រៀង ក៏ដូចជាការសម្តែងកាយវិការរបស់តារាចម្រៀងជួរមុខរូបនេះផងដែរ។

៣. MV បទ “បំផ្លាញបេះដូង”
ក្រោយចេញវីដេអូចម្រៀង “កុលាបមានបន្លា” មិនដល់មួយសប្តាហ៍ផងឧកញ៉ា ព្រាប សុវត្ថិ បានបង្ហើបសកម្មភាព MV មួយបទទៀត “បំផ្លាញបេះដូង” មកជាមួយរសជាតិមនោសញ្ចេតនាបែបលន្លង់លន្លោច រួមបញ្ចូលនឹងឧបករណ៍ភ្លេងខ្មែរ “ទ្រ” ញុាំងអារម្មណ៍អ្នកគាំទ្រ ឱ្យនឹកដល់ការលួងលោមរបស់លោកពីអតីតកាល តាមរយៈអារម្មណ៍មនោសញ្ចេតនាមួយ ពិបាកភ្លេច។
មួយបទនេះ ក៏ទទួលបានការពេញចិត្តខ្លាំងពីសាធារណជនផងដែរ ខណៈមានមតិជាច្រើនលើកឡើងថា “នោះជាអារម្មណ៍មនោសញ្ចេតនាបែបតន្ត្រីជនបទ និងពេញនិយម ដែលបងស្នាយតែងតែបំពេរស្អំបេះដូង…” និងខ្លះទៀតសរសើរថា “My Legend ចង់បទអី ក៏ទាញអារម្មណ៍អ្នកស្តាប់ឱ្យលង់បាន” ។ គួរជម្រាបដែរថា ផលិតកម្ម Galaxy Navatra បានបញ្ចេញវីដេអូចម្រៀងបទនេះជាផ្លូវការហើយ កាលពីរសៀលម្សិលមិញនេះ ខណៈមិនទាន់ដល់ ២៤ម៉ោងផង មានអ្នកទស្សនាដល់ជិត ១.៥ លានដងទៅហើយ។

គួរបញ្ជាក់ដែរថា ក្នុងចំំណោមវីដេអូចម្រៀង ៣ បទខាងលើ មានពីរបទជាការនិពន្ធដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា គឺបទដែលផ្ទុះការគាំទ្រខ្លាំងបំផុត “សែកមន្ត” និងមួយបទទៀត “កុលាបមានបន្លា” ៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?