ជីវិតកម្សាន្ដ
កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់
កាលពីយប់មិញ ថ្ងៃទី២៣ ខែធ្នូ នេះ ស្រីនា បានបង្ហោះរូបជាមួយក្រុមគ្រួសារបង្ហើបដំណឹងមួយដ៏គួរឲ្យរំភើប ដែលធ្វើឲ្យមហាជនមានការចូលរួមអបអរស្វាគមន៍សមាជិកថ្មីគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះ ជាមួយនឹងខេបសិននៅការបង្ហោះរបស់ស្រីនា សរសេរថា “កាដូឆ្នាំថ្មី” ធ្វើឲ្យគ្រប់គ្នាគិតថា ស្រីនា មានផ្ទៃពោះកូនដំបូង ខណៈរៀបការបាន១ឆ្នាំហើយ។

អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺ ម្ដាយរបស់ស្រីនា ទៅវិញទេ គឺជាអ្នកមានផ្ទៃពោះ កូនពៅ មុនកូនស្រី ដែលទើបនឹងរៀបការបានមួយឆ្នាំ តែមិនទាន់ចង់បានបុត្រ។ យ៉ាងណាមិញ ដំណឹងដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឲ្យកក្រើកបណ្ដាញសង្គម នាំគ្នាបង្ហាញការភ្ញាក់ផ្អើលនឹកស្មានមិនដល់។

ជាមួយគ្នានេះដែរ មិនត្រឹមតែមហាជននោះទេ ដែលមានការភាន់ច្រឡំ សូម្បីតែមិត្តៗរួមសិល្បៈរបស់ ស្រីនា និង ហេង វិសាល ក៏មានការយល់ច្រឡំផងដែរ។ បើទោះបីជាមិនមែនជាបុត្ររបស់ ស្រីនា ក៏ពិតមែន ប៉ុន្ដែមហាជននាំគ្នាចូលរួមអបអរ ស្រីនា បានពរប្អូនមុនពរកូនដំបូងខ្លួន ហើយសង្ឃឹមថា ស្រីនា នឹងប្រញាប់គិតគូរផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់