ជីវិតកម្សាន្ដ
Billboard ប្រកាសបទចម្រៀងណូអែលជាប់លេខ១ វ៉ាដាច់ Lady Gaga និង Bruno Mars
នាពេលថ្មីៗនេះ តារាង Billboard HOT 100 បានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះដែលលេចឡើងក្នុង Top 10 ក្នុងសប្តាហ៍នេះ ដែលទាក់ទាញការចាប់អារម្មណ៍ ជាពិសេសពីអ្នកចូលចិត្តតន្ត្រីជុំវិញពិភពលោកក្នុងរដូវបុណណ្យណូអែឡនេះ។
ដោយមិននឹកស្មានដល់ពីទស្សនិកជនភាគច្រើន បទចម្រៀងដ៏ល្បីប្រចាំឆ្នាំរបស់តារាស្រី Mariah Carey ដែលមានចំណងជើងថា All I Want for Christmas Is You នៅតែបន្តមានសប្តាហ៍ទី១៧ របស់ខ្លួនក្នុងនាមជាជើងឯក Billboard HOT 100។ សមិទ្ធិផលនេះបានជួយឲ្តបទចម្រៀងមួយនេះ វ៉ាដាច់បទចម្រៀង One Sweet Day (ជាប់នៅក្នុង ១៦ សប្តាហ៍នៅកំពូល) របស់ Mariah Carey ដើម្បីក្លាយជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់លេខ១ បានយូរបំផុតក្នុងអាជីពរបស់នាង។
នៅលើតារាង Billboard HOT 100 នៅសប្តាហ៍នេះ មនុស្សមានការភ្ញាក់ផ្អើលនៅពេលដែលតំណែងកំពូល ៩/១០ត្រូវបានគ្របដណ្តប់ដោយបទចម្រៀងបុណ្យណូអែលល្បីៗ ដូចជា៖ All I Want for Christmas Is You (Mariah Carey, #1), Rockin’ Around The Christmas Tree (Brenda Lee, #2), Last Christmas (Wham!, #3),Jingle Bell Rock (Bobby Helms, #4), Holly Jolly Christmas (Burl Ives, #5), It’s the Most Wonderful Time of the Year (Andy Williams, #7), Let It Snow! Let It Snow! Let It Snow! (Dean Martin, #8), Santa Tell Me (Ariana Grande) và Underneath the Tree (Kelly Clarkson) មានវត្តមាននៅក្នុងមុខតំណែងពីរចុងក្រោយនៅក្នុង Top 10 ។
គួរកត់សម្គាល់ថា Die With A Smile របស់តារាចម្រៀង Lady Gaga និង Bruno Mars គឺជាបទចម្រៀងដែលមិនមែនជាបទចម្រៀងបុណ្យណូអែលតែមួយគត់នៅក្នុង Top 10 ដែលឈរនៅចំណាត់ថ្នាក់ទី ៦ ដ៏គួរឲ្យចាប់អារម្មណ៍ ដែលបង្ហាញពីសមត្ថភាពរត់ចម្ងាយឆ្ងាយប្រកបដោយស្ថេរភាពនៃបទចម្រៀងដ៏ល្បីល្បាញនេះ។
យ៉ាងណាមិញ នៅលើបណ្ដាញសង្គម មានមតិជាច្រើនបានសម្ដែងការសោកស្តាយចំពោះបទចម្រៀង Die With A Smile នេះ ព្រោះថាបើគ្មានការប៉ះទង្គិច ជាមួយគូប្រជែងខ្លាំងដូច Mariah Carey ក្នុងរដូវបុណ្យណូអែល បទចម្រៀងដែលល្បីដោយ Lady Gaga និង Bruno Mars អាចនឹងបានទទួលចំណាត់ថ្នាក់លេខ១ជាលើកដំបូងនៅលើតារាង Billboard HOT 100 ។
លើសពីនេះ មតិជាច្រើនក៏បានទស្សន៍ទាយថា ជាមួយនឹងការបន្ទរនៃរដូវកាលបុណ្យណូអែល បទចម្រៀង All I Want for Christmas Is You របស់ Mariah នឹងមានសប្តាហ៍ទី ១៨ របស់ខ្លួនកាន់តំណែងលេខ១ នៅលើតារាង Billboard HOT 100 នៅសប្តាហ៍ក្រោយ។ ក្នុងពេលជាមួយគ្នានេះ បទចម្រៀងបុណ្យណូអែលក៏នឹងគ្របដណ្តប់លើកំពូលទាំង ១០ នៅសប្តាហ៍ក្រោយផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រីសិចស៊ី Blake ចោទតួប្រុសសម្ដែងរឿងរួមគ្នា ពីបទបៀតបៀនផ្លូវភេទនាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ