ជីវិតកម្សាន្ដ
កម្មវិធីជិះកង់សប្បុរស ២ កំពុងជួយរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងគន្ធបុប្ផា ដើម្បីកុមារកម្ពុជា
បច្ចុប្បន្ន មានកម្មវិធីជិះកង់សប្បុរសធម៌ចំនូន ២ កំពុងបន្តបេសកកម្មរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីកុមារកម្ពុជា ក្នុងនោះ គឺកម្មវិធី “ជិះកង់សប្បុរសធម៌ ទៅកាន់ទ្វីបអឺរ៉ុប” ដោយលោក ទីវ តារារិទ្ធ និងកម្មវិធី “បេះដូងអច្ឆរិយ” ដោយលោក អួន បឋម ហៅ សាយ ។

គួរជម្រាបថា ក្នុងចំណោមកម្មវិធីជិះកង់សប្បុរសទាំងពីរខាងលើ មួយជាបេសកកម្មដំណើរដ៏វែងឆ្ងាយឆ្លងកាត់ ២៥ប្រទេស និងប្រើរយៈពេលយូរ ខណៈបេសកកម្មមួយទៀត ជាដំណើរជិះកង់រៃអង្គាសថវិកាតាមបណ្តាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយចាប់ចេញដំណើរពីថ្ងៃទី១៩ ធ្នូ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៧ ធ្នូ ខាងមុខនេះ។
១. កម្មវិធី “ជិះកង់សប្បុរសធម៌ ទៅកាន់ទ្វីបអឺរ៉ុប” ដោយលោក ទីវ តារារិទ្ធ
បច្ចុប្បន្ន លោក ទីវ តារារិទ្ធ កំពុងបន្តបេសកកម្មលើព្រិលទឹកកក ក្នុងតំបន់អាសុីកណ្តាល ខណៈនៅរដូវរងានេះ ជាការប្រថុយប្រថានខ្លាំងណាស់ ក៏ព្រោះសីតុណ្ហភាពនៅតំបន់ខ្លះ អាចចុះដល់ -30°C ឬលើសនេះឯណោះ។ តែទោះជាបែបនេះ អ្នកជិះកង់សប្បុរសធម៌ ទីវ តារារិទ្ធ នៅតែមានៈធ្វើដំណើរឥតឈប់ឈរ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជាជាច្រើននាក់ ដែលកំពុងសម្រាកលើគ្រែពេទ្យ។
គួររម្លឹកថា នេះពុំមែនជាលើកទី១ឡើយ សម្រាប់សកម្មភាពជិះកង់សប្បុរសធម៌របស់លោក ទីវ តារារិទ្ធ។ តួយ៉ាង ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌មួយទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ កាលពីឆ្នាំមុន។
ឯបេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស ខណៈបច្ចុប្បន្នលោកបានធ្វើដំណើរឆ្លងកាត់ ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា ហើយបាននិងកំពុងបន្តដំណើរទៅគោលដៅបន្ទាប់ៗទៀត។ តួយ៉ាង លោកត្រូវបន្តដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ប្រទេសជាច្រើនទៀត មុននឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។


២. កម្មវិធី “បេះដូងអច្ឆរិយ” ដោយលោក អ៊ួន បឋម ហៅ
“បេះដូងអច្ឆរិយ” ជាសកម្មភាពសប្បុរសធម៌ ដែលផ្តួចផ្តើមឡើងដោយលោក អ៊ួន បឋម និងបានចាប់ផ្តើមចេញដំណើរ ចេញពីគោលដៅ រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង និងខេត្តជាបន្តបន្ទាប់ទៀត។ ដោយឡែកនៅថ្ងៃនេះដំណើរជិះកង់នេះ នឹងចេញពីគោលដៅខេត្តសៀមរាប ទៅកាន់ខេត្តកំពង់ធំ ខណៈវេលាម៉ោង ១០ ព្រឹកថ្ងៃទី២៥ ខែធ្នូនេះ ក្រុមជិះកង់របស់លោក បានធ្វើដំណើរមកដល់ ស្រុកស្ទោង ខេត្តកំពង់ធំហើយ។
តាមរយៈកម្មវិធីនេះ សាធារណជនអាចចូលរួមសកម្មភាពជិះកង់ ក៏ដូចជាចូលរួមបរិច្ចាគជាមួយក្រុមការងារ RUN WITH SAI ដើម្បីបង្ហាញក្ដីស្រលាញ់ជូនកុមារនៅកម្ពុជាផងដែរ។ តួយ៉ាង ដំណើរបេសកកម្មនេះគ្រោងបញ្ចប់នៅថ្ងៃទី២៧ ធ្នូ ខាងមុខនេះ៕ អត្ថបទ៖ សុធាវី





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ