ជីវិតកម្សាន្ដ
តារាប៉ុន្មានដួង ត្រូវគេចាត់ថ្នាក់ថាសម្ដែងអន់បំផុត ក្នុងវិស័យភាពយន្តចិន
បើទោះជាវិស័យភាពយន្តនៅក្នុងប្រទេសចិនបាននិងកំពុងតែរីកសុះសាយទៅមុខឥតឈប់ឈរ ឬអាចនិនិយាយបានថាមានភាពល្បីល្បាញទូទាំងពិភពលោកយ៉ាងណាក្ដី។ ប៉ុន្តែនៅក្នុងនោះក៏មានតារាប្រុសស្រីខ្លះត្រូវទស្សនិកជនក្នុងប្រទេសចិនដាក់ថ្នាក់ថាជាតារាសម្ដែងអន់បំផុតនៅឆ្នាំ២០២៤នេះ។
ពួកគេទាំងនោះខ្លះជាតារាជួរមុខស្ថិតនៅក្នុងវិស័យសម្ដែងមកជាយូរឆ្នាំហើយ តែអ្វីដែលធ្វើឲ្យអ្នកទស្សនាចាត់ទុកពួកគេជាក្រុមសម្ដែងមិនកើតនោះ គឺដោយសារតែភាពយន្តដែលពួកគេយល់ព្រម បូកផ្សំនិងអាជីពកាន់តែធ្លាក់ចុះបន្ថែមទៀតផង។
តារាចិនប្រុសស្រីទាំងនោះមានដូចជា ៖ ១ Yang Mi
២០២៤ ជាឆ្នាំអាប់អួរបំផុតសម្រាប់ Yang Mi នៅពេលដែលតារាស្រីមិនមានភាពយន្តទទួលការការវាយតម្លៃខ្ពស់ឡើយ។ នាងបានភ្លាត់ស្នៀតទាំងបីដង នៅពេលដែលរឿង fox spirit matchmaker: red-moon pact និង in the name of the brother រួមទាំង Nothing Can’t Be Undone by a Hotpot ទាំងអស់បានបរាជ័យយ៉ាងវេទនានៅលើឆាក។ ជាមួយនឹងបទពិសោធន៍ ២០ ឆ្នាំ តារាស្រីវ័យ៣៨ឆ្នាំ គិតថានាងនឹងឈានទៅដល់កំពូលនៃអាជីពនៅក្នុងអាយុដែលមិត្តរួមអាជីពផ្សេងទៀតកំពុងមានភាពរុងរឿង ប៉ុន្តែតារាស្រីនៅតែមានភាពចម្រូងចម្រាសដោយសារតែការសម្តែងរឹងរូស ហើយខ្សែភាពយន្តខ្លះគួរឲ្យអស់សំណើច មិនអាចគ្រប់គ្រងការបញ្ចេញមតិពីមាត់ទស្សនិកជនបានឡើយ។
២ Adam Fan
ចូលប្រឡូកក្នុងពិភពកម្សាន្ត ដោយមានប្រវត្តិជា Idol និងជាប្អូនរបស់ Fan Bingbing តួប្រុសរូបនេះ ហាក់ពុំដែលត្រូវបានគេវាយតម្លៃខ្ពស់លើការសម្ដែងនោះទេ។ ការសម្តែងដ៏អាក្រក់របស់ Adam Fan ក្នុងរឿង Youth Periplous ត្រូវបានទស្សនិកជនសើចចំអក ព្រោះតែការសម្ដែងរបស់គាត់គឺឆ្កូតដូចមនុស្សល្ងង់ មិនស័ក្តិសមនឹងតួនាទីនោះទេ។ បន្ទាប់ពីធ្វើការក្នុងពិភពកម្សាន្តជាច្រើនឆ្នាំមក មហាជនជឿថា ស្នាដៃតែមួយគត់របស់តារាប្រុសត្រកូល Fan គឺទទួលបានងារត្រឹមជាប្អូនប្រុសតួឯកស្រីក្នុងរឿង «មហិច្ឆិតាអ៊ូម៉ីនាង» តែប៉ុណ្ណោះ។
៣ Liu Yuning
ត្រូវបានគេវាយតម្លៃយ៉ាងល្អបន្ទាប់ពីភាពយន្តចិន A Journey to Love ការសម្តែងរបស់ Liu Yuning មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។ ប៉ុន្តែទស្សនិកជនស្រាប់តែគ្រវីក្បាលដោយស្រងាកចិត្ត នៅពេលដែលតារាសម្តែងប្រុសបានបង្ហាញខ្លួននៅក្នុងរឿង The Story of Pearl Girl។ នៅពេលគម្រោងភាពយន្តបានចេញឈុតខ្លីៗ វាហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ប៉ុន្តែបន្ទាប់ពីចាក់ផ្សាយ ភាពយន្តនេះត្រូវបានរិះគន់ពេញអ៊ីនធឺណិត។ ការសម្ដែងរបស់តារាប្រុសវ័យ៣៤ឆ្នាំ ត្រូវបានចាត់ទុកថាអន់ជាង Zhao Lusi ។ ជាមួយនឹងរូបរាងមិនសូវល្អ និងមើលទៅដូចមនុស្សអាក្រក់ តារាសម្ដែងត្រូវទស្សនិកជនណែនាំឲ្យបោះបង់រឿងភាគប្រវត្តិសាស្ត្រមួយនោះចោល ហើយកុំប្រកាន់នឹងសម្រស់ខ្លួនឯងពេក។
៤ Yang Zi
ដោយទទួលបានការសរសើរពីការសម្ដែងនាពេលកន្លងមក Yang Zi បានប្រើជីវិតរស់នៅយ៉ាងឡូយឆាយយូរពេក ហើយមិនបានធ្វើឲ្យការសម្តែងរបស់នាងប្រសើរឡើងទេ ប៉ុន្តែបែរជាធ្វើឲ្យការសម្ដែងនាងកាន់តែអាក្រក់ទៅវិញ។ ការសម្តែងរបស់តួឯកស្រីក្នុងរឿង 199 Love ត្រូវបានទស្សនិកជនចាត់ថ្នាក់ថាជាគ្រោះមហន្តរាយដ៏ធំ ជាមួយនឹងការបញ្ចេញមតិគួរឲ្យអស់សំណើចជាច្រើន។ នៅពេលដែលខ្សែភាពយន្តនេះចាក់ផ្សាយ ការសម្តែងរបស់នាងនិងAdam Fan ត្រូវអ្នកទស្សនារិះគន់ពេញបណ្តាញអ៊ីនធឺណិត។ ភាពយន្ដរបស់ពួកគេទាំងពីរក៏បរាជ័យយ៉ាងវេទនា ដោយក្លាយជា រឿងអន់បំផុតនៅក្នុងរឿងភាគទូរទស្សន៍ប្រចាំឆ្នាំ២០២៤។
៥ Zhao Lusi
ពី Trailer ដំបូងនៃរឿង The Story of Pearl Girl ទស្សនិកជនតែងតែសរសើរពីការផ្លាស់ប្តូរដ៏ស្រស់ស្អាតរបស់ Zhao Lusi ពីការសម្តែងទៅជាភាពស្រស់ស្អាត។ ទោះជាយ៉ាងណាក៏ដោយ ការពិតនោះគឺសាច់រឿងមួយនោះបានធ្វើឲ្យអ្នកទស្សនាខឹងជាច្រើនដង ហើយឈប់មើលរឿងរាល់ភាពយន្តដែលនាងសម្ដែង ក៏ព្រោះតែនាងមិនមានការផ្លាស់ប្តូរ ឬរីកចម្រើនច្រើននោះទេ។ ការសម្ដែងគួរឲ្យអស់សំណើច និងការកំណត់តួអង្គមិនល្អ គឺជាចំណុចដកដែលធ្វើឲ្យតារាស្រីវ័យ២៦ឆ្នាំហាក់ចាញ់ប្រៀនតួសម្ដែងស្រកតក្រោយៗនៅឆ្នាំ២០២៤នេះផ្ទាល់តែម្ដង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្តាច់ខ្លួនចេញពីអាជីពសម្ដែង តួប៉ាវចិនត្រូវរស់នៅ តស៊ូជាមួយជំងឺរាប់ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ