ជីវិតកម្សាន្ដ
តារាចម្រៀងល្បីឈ្មោះបោះសំឡេងទសវត្សរ៍៩០ ៣ដួង នៅតែឈរលើតំណែងរាជិនីសំឡេងផ្អែម ក្នុងចិត្តអ្នកគាំទ្រ
ទោះប្រឡូកសិល្បៈច្រើនឆ្នាំហើយក៏ដោយ តែតារាចម្រៀងស្រីជើងចាស់ ៣ដួង ដែលរួមមាន អ្នកស្រី ហុឹម សុីវន អ្នកស្រី សួន ចន្ថា និងអ្នកស្រី ម៉េង កែវ ពេជ្ជតា នៅតែមានវត្តមានតាមកម្មវិធីនានា ទាំងកម្មវិធីថ្នាក់ជាតិ តាមឆាកប្រគុំតន្ត្រី ក៏ដូចជាក្នុងកម្មវិធីមង្គល ឬតាមភោជនីយដ្ឋាននៅឡើយ។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ ដោយសារតែសំនៀងផ្អែមក្រអួនក្រអៅ តារាចម្រៀងស្រីល្បីឈ្មោះបោះសំឡេងទាំង ៣ដួងនេះ ក៏ត្រូវបានមហាជនចាត់ទុកជារាជនីសំឡេង ដែលមានសំនៀងពិរោះមិនប្រែប្រួល និងមិនទាន់មានអ្នកជំនួសបាន។

១. អ្នកស្រី ហុឹម សុីវន
អ្នកស្រី ហុឹម សុីវន ជាតារាចម្រៀងជើងចាស់មួយរូប ដែលឈរជើងលើវិថីសិល្បៈប្រមាណជាជាង ៣០ឆ្នាំទៅហើយ ថែមទាំងមានចំណេះជំនាញខាងតន្ត្រី ពីសាលាភូមិន្ទវិចិត្រសិល្បៈថែមទៀតផង។ បើនិយាយពីការប្រឡូកចូលក្នុងវិថីសិល្បៈ អ្នកស្រី ហុឹម សុីវន បានបោះជំហានចូលវិស័យមួយនេះ មុនទសវត្សរ៍៩០ បន្តិច តែចាប់ផ្តើមសាងភាពល្បីល្បាញខ្លាំងបំផុត គឺអំឡុងទសវត្សរ៍៩០ និងធ្លាប់ចាប់ដៃគូចម្រៀង ជាមួយតារាចម្រៀងប្រុសល្បីឈ្មោះ ២រូប គឺឧកញ៉ាព្រាប សុវត្ថិ និង ណយ វ៉ាន់ណែត ផងដែរ។
តាមរយៈចម្រៀងបែបប្រជាប្រិយ និងប្រពៃណី អ្នកស្រី ហុឹម សុីវន បានកសាងកេរ្តិ៍ឈ្មោះល្បីសុះសាយពេញផ្ទៃប្រទេស ហើយរហូតមកទល់នឹងពេលបច្ចុប្បន្ន អ្នកស្រីនៅតែមមារញឹកនឹងការងារសិល្បៈនៅឡើយ ចម្រៀងនៅតាមពិធីមង្គលការ ឬកម្មវិធីនានា។

២. អ្នកស្រី សួន ចន្ថា
អ្នកស្រី សួន ចន្ថា ឈ្មោះពិត សុិន សុវណ្ណចន្ថា បានចាប់អាជីពសិល្បៈតាំងពីឆ្នាំ១៩៩៤ បន្ទាប់ពីជាប់ជយលាភីលេខ១ ក្នុងកម្មវិធីប្រលងចម្រៀងនៅបាត់ដំបង អំឡុងឆ្នាំ១៩៩១ ។ ក្រោយប្រឡងជាប់ជយលាភីខេត្តមិនបានប៉ុន្មាន អ្នកស្រីបានបោះជំហានប្រឡូកវិស័យចម្រៀង ហើយគ្រាន់តែឈានជើងចូលសិល្បៈភ្លាម តារាចម្រៀងជើងចាស់រូបនេះ ក៏ត្រូវបានគេស្គាល់និងល្បីឈ្មោះ ដោយសារតែផ្ទុះការគាំទ្រខ្លាំងជាមួយបទដំបូងបង្អស់ គឺបទ “ចង្វាក់មីហ្គាឌិន” និងបានផ្លាស់ទ្រនំផលិតកម្មជាបន្តបន្ទាប់ ជាមួយនឹងអាជីពចម្រៀងដ៏ពេញលេញ។ ក្រោយមក អំឡុងឆ្នាំ១៩៩៨ អ្នកស្រីក៏សាងភាពល្បីលាញថែមទៀត និងមានការស្គាល់កាន់តែច្រើន តាមរយៈបទ “កាមទេពស្នេហ៍” ដែលជាស្នាដៃនិពន្ធរបស់លោក ហ្វៃ សំអាង ចម្រៀងដែលដាក់បញ្ចូលក្នុងភាពយន្តចាក់បញ្ចាំងលើប៉ុស្តិ៍ទូរទស្សន៍។
បើគិតមកដល់ពេលនេះ អ្នកស្រី សួន ចន្ថា ប្រឡូកសិល្បៈ ៣០ឆ្នាំហើយ និងកំពុងបន្តអាជីពមួយនេះតាមកម្មវិធីមង្គលការ ឬភោជនីយដ្ឋាននៅឡើយ ដើម្បីផ្គត់ផ្គង់គ្រួសារ ខណៈស្វាមីរបស់អ្នកស្រី ធ្លាក់ខ្លួនឈឺ បាត់សមត្ថភាពរកប្រាក់ ១២ ឆ្នាំទៅហើយ។

៣. អ្នកស្រី ម៉េង កែវពេជ្ជតា
ក្នុងចំណោមតារាចម្រៀងស្រីជើងចាស់ទាំង ៣ដួង អ្នកស្រី ម៉េង កែវពេជ្ជតា ហាក់មានភាពខុសប្លែកពីរាជនីសំឡេង ២ដួងខាងលើបន្តិច ត្រង់ថាអាចបត់បែនក្នុងសម័យកាលតន្រ្តីទំនើប ខណៈក្នុងឆ្នាំ២០២៤ តារាចម្រៀងរូបនេះ ទើបតែធ្វើឱ្យផ្ទុះការចាប់អារម្មណ៍លើខ្លួន ក្នុងការបង្ហាញរសជាតិថ្មី ដោយលើកយកបទចាស់ ច្រៀង Remix ជាមួយ លោក ព្រីន ហើយរំលេចខ្លួនបែបស្ទីលសុីវីល័យទសវត្សរ៍ថ្មី។ តួយ៉ាង តារាចម្រៀងរូបនេះ ក៏មមារញឹកលើឆាកប្រគំតន្ត្រីនានា ក៏ដូចជាមាន MV ចម្រៀងថ្មីកំដរអារម្មណ៍អ្នកគាំទ្រខ្លួនផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ