ជីវិតកម្សាន្ដ
ម្ចាស់បទ ចាបយំល្វើយៗ ,លោក ចាន់ មករា បកស្រាយការយល់ច្រឡំឆ្លងកូវីដ-១៩
លោក ចាន់ មករា ម្ចាស់បទ ចាបយំល្វើយៗ និងបទព្រះឥន្ទ្រទាត់សី បន្ទាប់ពីមានការចុះផ្សាយព័ត៌មានមួយចំនួនទាក់ទងនឹងឈ្មោះរបស់លោក ដែលជាការយល់ច្រឡំគ្នាជាមួយអតីតអ្នកដឹកនាំសម្តែងនិងជាអតីតគូស្នេហ៍កញ្ញាដេននីក្វាន់ ដែលមានឈ្មោះ ចាន់ មករា ផងដែរ ពេលនេះលោកបានចេញមុខបកស្រាយការពិត។

បង្ហោះភ្ជាប់ជាមួយការLive វីដេអូនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ម្ចាស់បទចាបយំល្វើយៗ លោក ចាន់ មករា បានលើកឡើងថា រូបលោកមិនកើតអីនោះទេ ហើយសូមបងប្អូនជួយចែករំលែកបន្តផង (ស៊ែរ)។
តារាចម្រៀងលោក ចាន់ មករា បានបញ្ជាក់ថា ដោយសារតែប៉ុន្មានថ្ងៃមុននេះ គឺមានបងប្រុសម្នាក់ឈ្មោះចាន់ មករា ដែលជាអតីតអ្នកដឹកនាំសម្តែងនិងគូស្នេហ៍កញ្ញា ដេននី ក្វាន់ បានតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ ហេតុនេះទើបមានបងប្អូនយល់ច្រឡំថា រូបលោក ព្រោះមានឈ្មោះដូចគ្នា។

លោកបន្ថែមថា បន្ទាប់ពីមានព័ត៌មាននេះ គឺមានបងប្អូននិងមិត្តភ័ក្ដិជាច្រើនបានទូរស័ព្ទមកសួរនាំខ្លួនអំពីរឿងរ៉ាវនេះ។ ដូច្នេះហើយទើបលោកបានធ្វើការចេញវីដេអូនេះដើម្បីបញ្ជាក់ថាខ្លួនពុំមានឆ្លងឬកើត ជំងឺកូវីដ-១៩នោះទេដោយសាររយៈពេលជាង១០ថ្ងៃមកនេះគឺនៅតែក្នុងផ្ទះ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ