ជីវិតកម្សាន្ដ
រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២៥ នៅណាហ្គាវើលដ៍
ភ្នំពេញ៖ ចូលរួមអបអរឆ្នាំថ្មី២០២៥ នៅក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍! សូមអញ្ជើញបងប្អូនទាំងអស់ចូលរួមឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំសកលនៅក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំដែលមានតែម្តងក្នុងមួយឆ្នាំក្នុងរាជធានីភ្នំពេញ។ ក្រៅពីការប្រគំតន្ត្រី ក៏មានរាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ ការបាញ់កាំជ្រួច និងការផ្តល់ជូនជាច្រើនទៀតផងដែរ។ ជួបគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍! ទស្សនាដោយសេរី!
តន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបសម្រាប់គ្រប់គ្នាដែលនឹងចាប់ផ្តើមពីម៉ោង ៨ យប់ដោយមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនដួងដូចជា កញ្ញា ពេជ្រ សោភា ក្រុមក្មេងខ្មែរ រួមទាំងតារាយូធូប លោកព្រីន និងលោកវីនទ្រែប អមដោយពិធីករ-ពិធីការិនី លោក យូហាន និងកញ្ញា វីវៀន ហើយក៏មានការចាក់ភ្លេង ការសម្តែងក្បាច់រាំ និងការលេងហ្គេមដែលទស្សនិកជនអាចឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនផងដែរ។ នៅពេលពាក់កណ្តាលអធ្រាត្រមកដល់ នឹងមានការបាញ់កាំជ្រួចដ៏អស្ចារ្យទៅក្នុងអាកាសដែលពុកម៉ែបងប្អូនទាំងអស់អាចស្វាគមន៍ឆ្នាំថ្មី២០២៥ ប្រកបដោយភាពសប្បាយរីករាយបំផុត។
មុនពេលទស្សនាតន្ត្រីឆ្លងឆ្នាំ បងប្អូនទាំងអស់អាចអញ្ជើញទៅពិសាម្ហូបសុភមង្គលនៅតាមភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ដូចជា ភោជនីយដ្ឋាន The Pangea និងភោជនីយដ្ឋាន 2Pangea តម្លៃចាប់ពី ១៥២.០០០៛ សម្រាប់ម្នាក់ ឬម្ហូបឈុតបែបប្រណីតនៅភោជនីយដ្ឋានបារាំង Le Gourmet និងភោជនីយដ្ឋានអ៊ីតាលី Bistro Romano តម្លៃចាប់ពី ១៨០.០០០៛ សម្រាប់ម្នាក់។ សម្រាប់អ្នកដែលចង់ទទួលទានម្ហូបរសជាតិដើមបែបចិន និងជប៉ុន សូមអញ្ជើញទៅភោជនីយដ្ឋាន Fortune Palace The Teppanyaki និង Hall of Golden Chimes តម្លៃចាប់ពី ២៧២.០០០៛ សម្រាប់ម្នាក់។ លើសពីនេះ ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាប៊ុហ្វេឌីមសាំពិសេសនៅថ្ងៃចូលឆ្នាំថ្មីពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល តម្លៃ ២៦០.០០០៛ សម្រាប់ម្នាក់។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣២៦ ៣០៣១ ឬអ៊ីម៉ែល [email protected]។
សម្រាប់អ្នកដែលចង់អបអរឆ្នាំថ្មីនៅក្នុងអគារ សូមអញ្ជើញទៅក្លឹបដាលីន ដាលីន ដែលមានរាត្រីកម្សាន្តអបអរឆ្នាំថ្មីជាមួយការប្រគំតន្ត្រីផ្ទាល់ ការចាក់ភ្លេង mix ប្រូម៉ូសិនភេសជ្ជៈ និងការចាប់រង្វាន់ដែល បងប្អូនទាំងអស់អាចឈ្នះរង្វាន់ដ៏ច្រើន។ ជម្រើសមួយទៀត សូមអញ្ជើញទៅបានីយដ្ឋាន និងអាងហែលទឹក Amret Palace ដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង និងបរិយាកាសដ៏មនោរម្យ។ តម្លៃចូលរួម គឺ ៨០.០០០៛ សម្រាប់ភ្ញៀវម្នាក់។
សម្រាប់ការស្នាក់នៅសណ្ឋាគារណាហ្គាវើលដ៍ ពុកម៉ែបងប្អូនអាចជ្រើសរើសកញ្ចប់បន្ទប់ដែលមានតម្លៃចាប់ពី ៣០០.០០០៛ ក្នុងមួយយប់ដែលអាចមើលឃើញកាំជ្រួចឆ្លងឆ្នាំដ៏ស្រស់ស្អាតពីក្នុងបន្ទប់ដ៏មានផាសុកភាព។ ដើម្បីកក់បន្ទប់សណ្ឋាគារ សូមទាក់ទងទៅកាន់លេខទូរសព្ទ +៨៥៥ ២៣២២ ៨៨២២ ឬ +៨៥៥ ២៣២៦ ៣០៣០ ឬអ៊ីម៉ែល [email protected]។ អំឡុងពេលស្នាក់នៅ បងប្អូនទាំងអស់អាចរីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាដ៏មានសេចក្តីសុខ តម្លៃ ៣៩២.០០០៛ ដែលមានការម៉ាស្សា ខាត់ស្បែកជាមួយប្រេងដោយប្រើដៃ ៤ រយៈពេល ២ ម៉ោងរួមជាមួយសេវាកម្មលាបពណ៌សក់ តម្លៃចាប់ពី ៨០.០០០៛ រហូតដល់ ១៦០.០០០៛ សម្រាប់ម្នាក់ និងបន្ថែមជូនសេវាកម្មអប់សក់ដោយឥតគិតថ្លៃ។
សូមបងប្អូនទាំងអស់ចូលរួមស្វាគមន៍ឆ្នាំថ្មីជាមួយក្រុមគ្រួសារ និងមិត្តសម្លាញ់ប្រកបដោយសុភមង្គល និងភាពសប្បាយរីករាយនៅណាហ្គាវើលដ៍។ សូមចូលទៅកាន់គេហទំព័រ សូមបងប្អូនទាំងអស់ចូលរួមស្វាគមន៍ឆ្នាំថ្មីជាមួយក្រុមគ្រួសារ និងមិត្តសម្លាញ់ប្រកបដោយសុភមង្គល និងភាពសប្បាយរីករាយនៅណាហ្គាវើលដ៍។ សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍សម្រាប់ព័ត៌មានបន្ថែម។ ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច