Connect with us

ជីវិតកម្សាន្ដ

អបអរបុណ្យណូអែលឆ្នាំនេះ Janie បញ្ចេញឈុតក្នុងមួយទំហឹង មិន​ខ្វល់ឈានចូលវ័យ៤៣ឆ្នាំ

បានផុស

នៅ

បុណ្យណូអែលចុងឆ្នាំ២០២៤នេះតារាថៃនាង ជែ​ន​នី ធាន​ផូ​សុវណ្ណ (Janie Tienphosuwan) នៅតែស្ថិតក្នុងតំណែងលេលេខ១ បន្ទាប់​ពី​បញ្ចេញ​​ឃ្លិប​វីដេអូ​ស្លៀក​ខោ​ទ្រនាប់​ស្តើង​ខ្លាំងឃើញដល់សាច់ខាងក្នុង។ នៅក្នុងឈុតរបស់ប្រេន Victoria Angels នាងបានបង្អួត​រាង​សិចស៊ី​ជាមួយ​នឹង​ចំណង​ជើង​ថា Once upon a December រីករាយបុណ្យណូអែល។

យ៉ាងណា បន្ទាប់ពី ជែ​ន​នីបញ្ចេញរូបភាពសិចស៊ីមួយទំហឹងមិនសំចៃខ្លួននោះ ភ្លាមៗរលកនៃការចូលមកបញ្ចេញមតិលើនាងកាន់តែភ្លួកទឹកភ្លូកដី។ ហ្វេនៗដែលជាអ្នកចាំគាំទ្រមេម៉ាយកូនមួយរូបនេះបានពោលសរសើរលើរូបរាងរបស់នាងថាសិចស៊ីរាល់ៗឆ្នាំ។ ឆ្នាំខ្លះមានទាមងស្រាតននោលគោកធ្វើឲ្យមហាជនជាបុរសៗសឹងតែឈាមច្រមុះ។

រូបភាពតារាស្រីវ័យ៤៣ឆ្នាំក៏មិនមែនទាក់ទាញត្រឹមតែហ្វេនៗក្នុងប្រទេសថៃប៉ុណ្ណោះទេ សូម្បីតែតារាស្រីរួមជំនាន់សិល្បៈដូចជា Dew Arisara, Ploy Chermarn និង Kubkib Sumonthip ក៏សម្រុកចូលទៅបញ្ចេញមតិសរសើរ អំពីមុខមាត់ស្អាតរបស់នាងមិនសមនឹងវ័យមានកូននោះទេ។

ដោយឡែក ងាកមកកាន់អ្នកដែលមិនចូលចិត្តភាពសិចស៊ីលេចលើក្រោមរបស់ជែ​ន​នីវិញក៏មានមិនតិចគ្នាដែរ។ ជារឿយៗតារាសម្ដែងនិយមតួកាចដណ្ដើមស្វាមីគេនេះ តែងតែរងនូវមតិរិះគន់យ៉ាងព្រោងព្រាតអំពីរូបរាងនិងការបញ្ចេញសាច់ពេកដែលជារូបភាពមិនល្អលើបណ្ដាញអ់ីនធើណេត។

ទោះជាបែបនេះ នាពេលកន្លងមកតារាសម្ដែងរៀមច្បងរូបនេះក៏ធ្លាប់បញ្ចាក់ដែរថា នាងអត់ខ្វល់អ្នករិះគន់នាងថាជាមនុស្សចម្លែកឡើយ។ មិនមែននាងមិនដឹងទេថា មានមនុស្សចូលមកបញ្ចេញមតិយោបល់មានទាំងអ្នកព្រួយបារម្ភនិងរិះគន់នោះ។ ប៉ុន្តែនាងនៅតែអរគុណដល់អ្នកគាំទ្រ ដែលទទួលយកនាងមិនថានាងផ្លាស់ប្ដូរបែបណាឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មេម៉ាយចាយរាង Janie បង្អួត​ប៊ីគីនីទៅហ្វេន បែរត្រូវគេរិះគន់ស្គមកំព្រឹងដូចខ្មោច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម