ជីវិតកម្សាន្ដ
តារាស្រីដើរតួជាម្តាយក្មេក Baifern ក្នុងរឿង «Thicha» មានប្រវត្តិការងារមិនធម្មតាឡើយ
ទទួលបានតំណែងជាម្តាយក្មេករបស់ Baifern Pimchanok ក្នុងរឿងភាគទូរទស្សន៍ក្រោមចំណងជើងថា Thicha នៅលើប៉ុស្ត៍ one 31 តារាម៉ូដែលនិងសម្ដែង Lukkade Metinee បង្កការភ្ញាក់ផ្អើលដោយសារតែសមត្ថភាពសម្តែងរបស់នាងបានល្អខ្លាំងសឹងតែមិនគួរឲ្យជឿ។
នៅក្នុងខ្សែភាពយន្តនេះ តារាស្រីវ័យ៥២ឆ្នាំបានដើរតួជា ប៊ុត សារ៉ា ដែលជាស្ត្រីឃោរឃៅ និងព្យាបាទ ហើយក៏ចូលចិត្តជាន់ឈ្លីមនុស្សម្នាក់ជុំវិញខ្លួនតាមអំពើចិត្ត ដោយសារតែអំណាច និងលុយ ។
ទស្សនាភាពយន្តនេះ ទស្សនិកជនទប់អារម្មណ៍មិនជាប់ ក្នុងឈុតដែលនាងប៊ុត សារ៉ា យកអ្នកបំរើទៅប្រគល់ឲ្យមនុស្សម្នាក់ទៀតដែលជាមិត្តនិងជាអ្នករកស៊ីខុសច្បាប់។ បន្ទាប់មកទៀត តួម្ដាយក៏បានដាក់ថ្នាំពុលកណ្តុរនៅក្នុងភេសជ្ជៈរបស់កូនប្រសាគឺ Thicha ដែលជាតួអង្គ Baifern នាំឲ្យនាងត្រូវសម្រាកនៅមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់។ មិនឈប់នោះនាងក៏បានដាក់អំបែងកែវចូលទៅក្នុងបង្អែមកូនប្រសា រហូតដល់ថ្នាក់់ក្អួតឈាមថែមទៀតផង។

យ៉ាងណាក៏ដោយ ដោយសារតែសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ក្នុងសាច់រឿងមួយនេះឈ្មោះរបស់Lukkadeត្រូវទស្សនិកជនជាច្រើនតាមស្វែងរកនិងចង់ដឹងអំពីជីវប្រវត្តិពិតរបស់នាងថាតើជានរណានិងមានអាជីពអ្វីនាសព្វថ្ងៃនេះ។
មានឈ្មោះពិតថា លូកកេត មេធីនី គីងផៈយោម (Lukkade Metinee ) នាងកើតនៅឆ្នាំ ១៩៧២ ដោយបានគ្រងមកុដបវរកញ្ញាថៃនាឆ្នាំ ១៩៩២ និងជាតំណាងប្រទេសថៃទៅប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាពិភពលោកក្នុងឆ្នាំដដែល។
បើទោះជារូបនាងមិនបានជាប់ក្នុង Top 10 ក៏លូកកេតនៅតែទទួលបានពានរង្វាន់ Asia Pacific Beauty Queen ដដែល។ ក្រៅពីអាជីពជាតារាម៉ូដែលនាងក៏ចូលរួមក្នុងកម្មវិធីពិត និងភាពយន្តជាច្រើនទៀត។ នាងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តដូចជា Hua jai sila television show,Dok Soke, Battles of the Stars និង Beauty and the Bitches ដែលសុទ្ធសឹងតែជាភាពយន្តល្បីល្បាញខ្លាំង។
នៅក្នុងកម្មវិធី Thai showbiz តារាម៉ូដែលរូបនេះមានភាពល្បីល្បាញដោយសារភាពត្រង់ និងគំនិតប្លែកពីគេ។ ពេលធ្វើការជាគ្រូបង្វឹកឲ្យកម្មវិធីបង្ហាញម៉ូដ លូកកេតមិនខ្លាចនឹងការប្រកែកឡើយ សូម្បីតែខឹងមិត្តរួមការងារក៏ដោយ។
មិនតែប៉ុណ្ណោះ ចាប់ពីផ្លូវដែលនាងដើរ និយាយ ដល់ការបញ្ចេញទឹកមុខរបស់គាត់ លូកកេតតែងតែបញ្ចេញសិទ្ធិអំណាចដែលធ្វើឱ្យមនុស្សគ្រប់គ្នានៅក្បែរហាក់មានអាម្មណ៍ភ័យខ្លាច។ ទោះជាយ៉ាងណាក៏ដោយ រឿងមួយដែលពិបាកនឹងបដិសេធគឺថា នាងគឺជាមនុស្សស្រីដែលមានចំណេះដឹង បទពិសោធន៍ជីវិត និងអាកប្បកិរិយាទំនើបលើសគេ។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតដែលទស្សនិកចងដឹងបំផុតនោះគឺថា ក្រៅពីអាជីពម៉ូដែលនិងសម្ដែងជាតួកាចឆ្នាស់តារាស្រីលូកកេត មានទ្រព្យសម្បត្តិដ៏ធំមួយជាច្រើនឆ្នាំដែលបានមកពីវិស័យសិល្បៈ។ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង លូកកេតបានបង្ហោះផ្នែកមួយនៃផ្ទះវីឡាដែលគ្រួសារនាងរស់នៅ និងធ្វើឱ្យទស្សនិកជនកោតសរសើរ ព្រោះថាវាមានទំហំធំទូលាយ និងស្រស់ស្អាតមិនអាចគណនាបានឡើយ។
អាស្រ័យហេតុនេះ ផ្ទះវីឡារបស់លូកកេត ប្តី និងកូន មានទីតាំងនៅខេត្ត Phang Nga ភាគខាងត្បូងប្រទេសថៃ។ គេដឹងថាផ្ទះរបស់តារាស្រីត្រូវបានរចនាឡើងដោយប្តីរបស់នាង និងសាច់ញាតិដែលមានគោលបំណងដើមគឺសាងសង់ជារមណីយដ្ឋានចូលនិវត្តន៍ ឬសម្រាប់ជួល។ ប៉ុន្តែ នៅពេលសាងសង់រួចរាល់ ដោយសារតែគាត់ចូលចិត្តកន្លែងនេះខ្លាំងទើបបានសម្រេចចិត្តផ្លាស់ទៅផ្ទះ ហើយដាក់ឈ្មោះវីឡារបស់គាត់ថា «White Skies House»មកទល់សព្វថ្ងៃនេះ.
យ៉ាងណាមិញ ជារឿងដ៏ភ្ញាក់ផ្អើលបំផុតសម្រាប់តារាម៉ូដែលដ៏ល្បីល្បាញ លូកកេត មេធីនី ដែលបានបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល១៧ ឆ្នាំ ដោយនាងសារភាពថា នាងបានបែកបាក់ជាមួយស្វាមីបរទេស Edward។ ប៉ុន្តែការបែកគ្នារបស់អ្នកទាំងពីរ ក៏មិនបានពន្យល់លម្អិតនោះទេ ដោយសារតែការព្រួយបារម្ភអំពីឯកជនភាព និងព្រួយបារម្ភអំពីកូនប្រុសរបស់ពួកគេ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អបអរបុណ្យណូអែលឆ្នាំនេះ Janie បញ្ចេញឈុតក្នុងមួយទំហឹង មិនខ្វល់ឈានចូលវ័យ៤៣ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ