Connect with us

ជីវិតកម្សាន្ដ

Lee Min-ho រំឭក​គ្រោះថ្នាក់​វិះស្លាប់ ​​ត្រូវព្យាបាលខ្លួនជិត១ឆ្នាំ​ក្នុង​មន្ទីរពេទ្យយ៉ាងលំបាក

បានផុស

នៅ

តារាសម្តែង Lee Min-ho បានចែករំលែកអំពីការចងចាំមួយនៃគ្រោះថ្នាក់ចរាចរណ៍ដ៏សាហា វដែលគាត់បានជួបប្រទះនៅអាយុ ២០ ឆ្នាំ អំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធី You Quiz on the Block របស់ tvN ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធកន្លងទៅនេះ។

តួឯកប្រុសក្នុងរឿង «ទេពមច្ឆាឆ្លងជាតិ» បានធ្វើការរៀបរាប់នូវទិដ្ធភាព គ្រោះថ្នាក់កាលពីឆ្នាំ ២០០៦ ដែលបានកើតឡើង ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅកាន់ខេត្ត Gangwon ជាមួយមិត្តជិតស្និទ្ធគឺតានោះតារាសម្តែង Jung Il-woo ។

នៅក្នុងហេតុការណ៍នោះ រថយន្ត​របស់ពួកគេ​បាន​បុក​ជាមួយ​រថយន្ត​របស់​អ្នក​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង​ បាន​បើក​ឆ្លង​កាត់​កណ្តាល​ផ្លូវ​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។ នាពេលនោះ តារាប្រុសជួរមុខបានរងរបួសយ៉ាងធ្ងន់ធ្ងរ រួមទាំងបាក់ភ្លៅ និងឆ្អឹងរហែកឆ្អឹងខ្ចី ដោយត្រូវការសម្រាកព្យាបាលរយៈពេលប្រាំពីរខែ និងជិតមួយឆ្នាំនៅក្នុងមន្ទីរពេទ្យ។

លោក​បាន​និយាយ​ថា​៖ «​គ្រោះថ្នាក់​នេះ​បាន​បង្កើត​ព័ត៌មាន​សំខាន់​នៅ​ខេត្ត Gangwon ព្រោះ​វា​ទាក់ទិននឹងមនុស្ស​ស្លាប់​។ អ្នក​រាល់​គ្នា​នៅ​ក្នុង​រថយន្ត​ជនបង្ក​បាន​បាត់​បង់​ជីវិត។ ខ្ញុំ​បាន​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​នៅ​មន្ទីរ​ពេទ្យ ដោយ​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ដេក»។

Lee Min-ho បានឆ្លុះបញ្ចាំងពីគ្រោះថ្នាក់ផ្លូវចិត្តដែលបានកើតឡើងលើគាត់​ ក្នុងកំឡុងពេលដែលគាត់បានពិពណ៌នាថា ជាពេលវេលាដ៏មានសារៈប្រយោជន៍នៅក្នុងជីវិតរបស់គាត់។ គាត់បាននិយាយថា «ខ្ញុំទើបតែក្លាយជាមនុស្សមានការគិតបានជ្រៅ ពោរពេញដោយក្តីសុបិន និងមហិច្ឆតា។ រំពេចនោះ អ្វីគ្រប់យ៉ាងបានបញ្ឈប់។ អ្វីដែលខ្ញុំអាចធ្វើបានគឺការគិត។ ខ្ញុំបានឆ្លងកាត់ការបដិសេធ កំហឹង ការធ្លាក់ទឹកចិត្ត និងទីបំផុតគឺការរៀនទទួលយក»។

ទោះជាយ៉ាងណាក៏ដោយ កំឡុងពេល Lee Min-ho កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Jung Il-woo ដែលបានរងរបួសក្នុងឧបទ្ទវហេតុនេះផងដែរ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺដាច់សរសៃឈាមខួរក្បាល។ ក្រោយមក លោកបានជាសះស្បើយលឿនជាងមុន និងទទួលបានភាពល្បីល្បាញតាមរយៈរឿងកំប្លែង “High Kick!”។

យ៉ាងណាមិញ ងាកមកកាន់តារាសម្ដែង Lee Min-ho លោកបាន​ទទួល​ស្គាល់​ថា​​ កន្លងមកខ្លួនបានជួប​ប្រទះ​នឹង​អារម្មណ៍​ចម្រុះ​ ពេល​ដែល​គាត់​មើល​មិត្ត​របស់​គាត់​សម្រេច​បាន​ភាព​ជា​តារា។ ដោយលោកបានសារភាពថា «ខ្ញុំស្អប់ខ្លួនឯងដែលមានអារម្មណ៍បែបនេះ ។ ខ្ញុំចង់លើកទឹកចិត្តគាត់ និងអបអរសាទរជោគជ័យរបស់គាត់ដោយអស់ពីចិត្ត ប៉ុន្តែផ្នែកខ្លះនៃខ្ញុំមានអារម្មណ៍អន្ទះអន្ទែង។ ខ្ញុំក៏ចង់ឲ្យគេទទួលស្គាល់ និងធ្វើឲ្យមានកិត្តិយសនៅក្នុងសង្គមផងដែរ។៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lee Min Ho ទម្លាយការពិតថា ធ្លាប់បដិសេធផលិតកម្ម SM ដល់ទៅបីដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម