ព័ត៌មានជាតិ
នាយចឺម និងក្រុមគ្រួសារត្រូវបញ្ជូនមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកវីរុសកូវីដ-១៩
នាយចឺមតារាកំប្លែង និងជាអ្នកចម្រៀងល្បីឈ្មោះមួយរូប និងក្រុមក្រុមគ្រួសារត្រូវបានមន្ត្រីសុខាភិបាលបញ្ជូនមកកាន់មណ្ឌលធ្វើចត្តាឡីស័ក និងសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយសង្ស័យមានផ្ទុកវីរុសនេះ បន្ទាប់មានការពាក់ព័ន្ធជាមួយនាងអ៊ីត ។

នាយចឺម និងក្រុមគ្រួសារ ត្រូវបានបញ្ជូនមកដល់មណ្ឌលធ្វើចត្តាឡីស័ក នៅរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១នេះ ក្នុងមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌ បានឱ្យដឹងថា នាយចឺម មានការពាក់ព័ន្ធជាមួយ នាង អ៊ីត ដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ទើបនៅរសៀលនេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តបញ្ជូននាយចឺមព្រមទាំងក្រុមគ្រួសារមកធ្វើចត្តាឡីស័ក និងធ្វើតេស្តវីវុសកូវីដ-១៩តែម្តង ។

ក្នុងនោះ រដ្ឋបាលសេចក្តីជូនដំណឹងស្ដីពី ករណីនារីម្នាក់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សុភ័ណ្ឌ មានវិជ្ជមានកូវីដ១៩ ហើយបានមកលេងមិត្តភក្កិនៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់អំឡុងថ្ងៃទី១២-១៣ និង១៤ ខែមិនា ឆ្នាំ២០២១ នេះ ។
សូមរំលឹកថា នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ម្សិលមិញនេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចបិទទីតាំងដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ ចំនួន ៥កន្លែង រួមមាន៖ ១-ផ្សាររាត្រីកំពង់ស្ពឺ, ២-អាហារដ្ឋាន NONA Sea Food ខាងកើតផ្សារកំពង់ស្ពឺ, ៣-ផ្ទះល្វេងក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ, ៤-ហាងកាហ្វេ អាម៉ាស៊ូន ស្ថានីយ៍ប្រេងឥន្ធនៈ PTT សង្កាត់រការធំ និង៥-អាហារដ្ឋាន ម៉ែប៉ុក ឫស្សី ឃុំស្គុះ ស្រុកសំរោងទង ដែលទីតាំងខាងលើមានពាក់ព័ន្ធនឹងនារីម្នាក់ឈ្មោះគីមឡាងប៉ះពាល់ផ្ទាល់ជាមួយបុគ្គល កក្តដា សោភ័ណ្ឌ ដែលវិជ្ជមានកូវីដ-១៩ ។
អ្នកពាក់ព័ន្ធជាមួយនឹងព្រឹត្តការណ៍ នៅក្រុងច្បារមន ដែលមានការពាក់ព័ន្ធបានយកមកធ្វើចត្តាឡីស័ក និងតេស្តរកវីរុសកូវីដ-១៩ជាបន្តបន្ទាប់ដោយពួកគេស្ថិតនៅក្នុងការសង្ស័យដូចនេះត្រូវធ្វើចត្តាឡីស័កតាមបច្ចេកទេសសុខាភិបាល ។
ភួង រដ្ឋា






-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង