ជីវិតកម្សាន្ដ
Dispatch បញ្ចេញរូបថត Song Min Ho ក្នុងពិធីជប់លៀង កំឡុងពេលបំពេញកាតព្វកិច្ចយោធា
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Dispatch នៅថ្ងៃទី ២៧ ខែធ្នូ សមាជិកក្រុម WINNER និងជាតន្ត្រីករ Song Min Ho ត្រូវបានគេប្រទះឃើញចូលរួមពិធីជប់លៀង និងរីករាយជាមួយចំណង់ចំណូលចិត្តផ្សេងៗក្នុងអំឡុងពេលបំពេញកាតព្វកិច្ចសាធារណៈជាកាតព្វកិច្ចយោធាជូនជាតិ។
នៅខែសីហា ឆ្នាំ ២០២៣ Song Min Ho បានចូលរួមកម្មវិធីជប់លៀង DJ នៅហាងកាហ្វេមួយកន្លែងនៅ Goseong, Gangwon-do។ នៅពេលនោះ តន្ត្រីករប្រុសកំពុងបំពេញភារកិច្ចសេវាសាធារណៈរបស់គាត់ នៅ Mapo Facility Management ។
យ៉ាងណាក៏ដោយ នៅឯពិធីជប់លៀងនោះតារាប្រុសវ័យ៣១ឆ្នាំ ត្រូវគេឃើញមានទំនាក់ទំនងជាមួយអ្នកចូលរួមជាច្រើននាក់ដែលមានសណ្ធានមកពីទីកន្លែងខុសៗគ្នា។ បើតាមបុគ្គលម្នាក់ដែលបានឃើញ Song Min Ho នៅក្នុងពិធីជប់លៀងនោះបាននិយាយថា គាត់បានផឹកស្រា និងជក់បារី ហើយហាក់ដូចជាគាត់កំពុងតែសប្បាយនឹងជីវិតខ្លួនឯងជាពន់ពេក។ តន្ត្រីករហាក់ដូចជាមិនមានរោគសញ្ញាដែលអាចមើលឃើញនៃជំងឺថប់បារម្ភសង្គមឬជំងឺបាយប៉ូឡាដូចដែលលោកធ្លាប់អះអាងនោះទេ។
គួរបញ្ចាក់ដែរថា Song Min Ho បច្ចុប្បន្នកំពុងប្រឈមមុខនឹងការស៊ើបអង្កេតពីបទធ្វេសប្រហែសក្នុងតួនាទីជាបុគ្គលិកសេវាសាធារណៈ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំការចូលរួមនៅ Mapo Civilian Convenience Facility។ ឆ្លើយតបនឹងការចោទប្រកាន់នេះ តំណាងរបស់ Mapo Convenience Facility បានអះអាងថា Song Min Ho កំពុងឈប់សម្រាកឈឺ ដោយសារជំងឺថប់បារម្ភ និងជំងឺបាយប៉ូឡា។ ថ្មីៗនេះ ស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗ។ គាត់មានការភ័យខ្លាចចំពោះមុខសាធារណៈ ហើយត្រូវបានគេចាត់=jyទៅកន្លែងមួយនៅក្នុង កន្លែងដែលអ្នកដទៃមិនឃើញគាត់»។
ទោះជាយ៉ាងណាក៏ដោយ អ្នកមើលការខុសត្រូវដែលបាននិយាយការពារ Song Min Ho ភ្លាមៗនោះត្រូវបានបញ្ចប់ដោយការសង្ស័យថា បានជួយការក្លែងបន្លំការចូលរួមរបស់តន្ត្រីករ។ នៅចំពេលមានការសង្ស័យ លោកបានលាលែងពីតួនាទីសេវាសាធារណៈនៅថ្ងៃទី ២៣ ខែធ្នូ ។ នៅថ្ងៃដដែល រដ្ឋបាលកម្លាំងទាហានបានស្នើសុំការស៊ើបអង្កេតជាមួយប៉ូលីស Mapo ដើម្បីកំណត់ថាតើ Song Min Ho មានការធ្វេសប្រហែសក្នុងអំឡុងពេលបំពេញកាតព្វកិច្ចរបស់គាត់ដែរឬទេ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Min-ho រំឭកគ្រោះថ្នាក់វិះស្លាប់ ត្រូវព្យាបាលខ្លួនជិត១ឆ្នាំក្នុងមន្ទីរពេទ្យយ៉ាងលំបាក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ