ជីវិតកម្សាន្ដ
អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ
អតីតតារាកំប្លែងល្បីឈ្មោះទសវត្ស២០ អ្នកនាង កាឆយ បានទម្លាយរឿងឈឺចាប់មួយមិនអាចបំភ្លេចបាន ដែលគេមិនឱ្យតម្លៃដល់ក្រុមតន្ត្រីបុរាណរបស់ខ្លួន នៅក្នុងកម្មវិធីមង្គលការមួយកាលពីច្រើនឆ្នាំមុន ដោយម្ចាស់ដើមការ ដេញឱ្យក្រុមខ្លួនឈរលេងឧបករណ៍ភ្លេងបុរាណខ្មែរ ដើម្បីទុកកៅអីឱ្យភ្ញៀវទៅវិញ។ អ្នកសិល្បៈរូបនេះបញ្ជាក់ទៀតថា ចាប់ពីពេលនោះមក អ្នកនាងតែងមានសំណូមពរដល់សំអាងការ ឱ្យប្រាប់ទៅរាល់ម្ចាស់ដើមការដែលចង់បានក្រុមខ្លួន ត្រូវមានកៅអី ១០ សម្រាប់ក្រុមខ្លួនអង្គុយលេង និងដាក់ឧបករណ៍ភ្លេង។
តាមរយៈការផ្តល់សម្ភាសក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ អ្នកនាង កាឆយ បានរៀបរាប់ថា ក្នុងកំឡុងពេលដែលគេជួលក្រុមតន្ត្រីបុរាណរបស់ខ្លួនទៅកាត់សក់ និងលេងកំដររោងការមួយកាលពីច្រើនឆ្នាំមុន មានចុងភៅម្នាក់មកដេញក្រុមភ្លេងអ្នកនាង ដើម្បីយកកៅអីឱ្យភ្ញៀវ។ ចំណែកឯបងស្រីកូនក្រមុំវិញ មកដេញក្រុមតន្ត្រីខ្លួន ឱ្យឈរលេងភ្លេងបីដូចឧបករណ៍តន្រ្តីសម័យដែលអាចឈរលេងបាន យ៉ាងមិនសមទំនងទៅវិញ។
ក្រុមតន្ត្រីបុរាណរបស់អ្នកនាង កាឆយ ចាត់ទុកថា នេះជាការប្រមាថមួយដែលពុំអាចទទួលយកបាន ក៏ព្រោះតែម្ចាស់ដើមការរូបនោះ មិនត្រឹមតែមិនបានរៀបចំកន្លែងសមគួរសម្រាប់ក្រុមខ្លួន អាចដាក់ឧបរណ៍ប្រគំកំដេររោងបានប៉ុណ្ណោះទេ ហើយថែមទាំងមិនឱ្យតម្លៃក្រុមតន្រ្តបុរាណថែមទៀត ខណៈអ្នកមកលេងភ្លេងមានទាំងគូ្រភ្លេង និងសាស្ត្រាចារ្យ។
អតីតតារាកំប្លែងរូបនេះ បន្ថែមទៀតថា ដោយហេតុនេះហើយ ចាប់តាំងពីពេលនោះមក អ្នកនាងតែងប្រាប់ដល់ខាងសំអាងការ ឱ្យសំណូមពរដល់រាល់ម្ចាស់ដើមការដែលចង់បានក្រុមតន្ត្រីបុរាណរបស់ខ្លួន ត្រូវតែមានកៅអី ១០ ជានិច្ច សម្រាប់អង្គុយលេង និងដាក់ឧបករណ៍ភ្លេង បើសិនមិនមានកន្លែងសមគួរសម្រាប់អ្នកភ្លេង។
គួរបញ្ជាក់ថា ក្នុងអាជីពជាអ្នកច្រៀងក្នុងវង់តន្ត្រីបុរាណ អ្នកនាងធ្លាប់ទទួលអារម្មណ៍ដែលគេមិនឱ្យតម្លៃជាច្រើនដង ខណៈរឿងខាងលើនេះ ជាការឈឺចាប់ខ្លាំងបំផុត ហើយដោយសារតែការមិនឱ្យតម្លៃនេះ ធ្វើឱ្យអ្នកនាងស្ទើរតែបោះបង់ តន្រ្តីបុរាណទៅហើយ។
គួររម្លឹកថា ច្រើនឆ្នាំដែលពុំដេលឃើញវត្តមានរបស់ អ្នកនាង កាឆយ ក្នុងអាជីពកំប្លែងលើឆាកប៉ុស្តិ៍ទូរទស្សន៍ដូចមុន គឺអ្នកនាងបានងាកមកចេញច្រៀងកាត់សក់ការ ឬកំប្លែងតាមកម្មវិធីផ្សេងវិញ ខណៈការងារសម្តែងក៏មានមួយៗមិនដាច់ដែរ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់