ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ទទួលបានបទចម្រៀងមរតកដើមជាង ៤០បទ ពីលោក ងួន វន្ថា
អតីតប្រធានសមាគមសិល្បករខ្មែរ និងតារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានបង្ហាញអារម្មណ៍រំភើបក្រោយទទួលបានបទចម្រៀងមរតកដើមជាង ៤០បទ ពីលោក ងួន វន្ថា ហៅ ពៅ ។

លោក សុះ ម៉ាច បានរៀបរាប់ខ្លឹមសារដោយលើកឡើងថា ទទួលអំណោយបទចម្រៀងមរតកដើមជាង ៤០បទ ពីលោក ងួន វន្ថា ហៅពៅ ដែលបទទាំងនេះពុំមានឯកសារសំឡេងមានតែទំនុក និងណោតដែលខ្ញុំមិនអាចស្រាយបានភាគច្រើនជាបទរបស់លោកអ៊ុំ សុីន សុីសាមុត រីឯបទលោកឪពុកខ្ញុំនិងអ្នកចម្រៀងដទៃទៀតមានតិចតួចទេ។
តារាចម្រៀងលោក សុះ ម៉ាច បានបន្តទៀតថា “ណោតនេះតើលោកគ្រូសាស្តា្រចារ្យ និងបងប្អូនតន្ត្រីករសម្រាយបានទេ? ជួយពន្យល់ខ្ញុំផង ព្រោះខ្ញុំចង់ច្រៀងថតឡើងវិញទាំងអស់”។
សូមជម្រាបដែរថា តារាចម្រៀងជើងចាស់លោក សុះ ម៉ាច ថ្មីៗនេះ ក៏បានចេញមុខស្នើយ៉ាងទទូចចំពោះតារាចម្រៀងមួយចំនួនឱ្យបញ្ឈប់ការយកស្នាដៃបទចម្រៀងមរតកដើម មកកែទំនុកដើម្បីបម្រើផលប្រយោជន៍បុគ្គល។
ការលើកឡើងរបស់តារាចម្រៀងលោក សុះ ម៉ាច នេះ ដោយសង្កេតឃើញមួយរយ:ចុងក្រោយគឺមានអ្នកចម្រៀងស្រី-ប្រុស និងអ្នកនិពន្ធខ្មែរជំនាន់ក្រោយមួយចំនួនបានកំពុងជ្រើសរើសបទចម្រៀងមរតកដើមទៅច្រៀងឡើងវិញ ដោយកាឡៃសាច់ភ្លេង ឬទំនុកច្រៀងធ្វើឱ្យខូចទំនុកដើមនិងប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៥ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន