ជីវិតកម្សាន្ដ
ប្រកាសលែងលះភ្លាម តួចៀវវ៉ៃធ្ងន់ ក រកលុយសងបំណុលជួសអតីតស្វាមី
យោងតាម ១៦៣ Zhao Wei បានបញ្ឈប់សកម្មភាពសិល្បៈជាបណ្តោះអាសន្ន ប៉ុន្តែនៅតែរក្សាភាពទាក់ទាញរបស់នាងដដែល។ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ នៅពេលដែលតារាស្រីរូបនេះបានប្រកាសលែងលះជាមួយពាណិជ្ជករ Huang You Long សន្ទស្សន៍ Wechat របស់នាងបានកើនឡើង ១,៦០០០% ឈានដល់ចំណុចក្តៅជាង ១ ពាន់លានដែលធ្វើឲ្យនាងក្លាយជាតារាដែលក្តៅបំផុតប្រចាំឆ្នាំ។
យ៉ាងណា ការលែងលះរបស់ Zhao Wei បានបង្កឲ្យមានការចលាចលដោយសារមានចម្ងល់ជាច្រើន ជុំវិញពេលដែលអ្នកទាំងពីរបានបែកគ្នា។ ព័ត៌មានផ្នែកខាងអំពីអាពាហ៍ពិពាហ៍នេះក៏ត្រូវបានពិភាក្សាយ៉ាងក្តៅគគុកដែរ។ អ្នកខ្លះមានទំនាក់ទំនងស្និទ្ធស្នាលជាមួយតារាស្រីបានបង្ហើបថា នាងបានប្ដឹងលែងលះនៅឆ្នាំ ២០១៩។ លុះដល់ឆ្នាំ ២០២០ តារាស្រីបានលុបរូបស្វាមីទាំងអស់នៅលើទំព័រផ្ទាល់ខ្លួនដែលបង្កជាពាក្យចចាមអារ៉ាមអំពីបញ្ហាអាពាហ៍ពិពាហ៍។ ប៉ុន្តែនាងនៅតែបដិសេធដោយនិយាយថា នាងធុញនឹងពាក្យចចាមអារ៉ាមមិនត្រឹមត្រូវ។
កាលពីខែមិថុនា ឆ្នាំ ២០២០ តារាស្រីវ័យ៤៨ឆ្នាំត្រូវបានគេដឹងថា មានទំនាក់ទំនងស្នេហាជាមួយបុរសដែលត្រូវគេនិយាយថា ជាគូស្នេហ៍វ័យក្មេងរបស់តារាសម្តែង។ បុរសនោះបានលេចមុខក្នុងនាមជាជំនួយការ អ្នកទាំងពីរត្រូវគេឃើញទៅផ្សារទំនើប និងញ៉ាំអាហារពេលល្ងាចជាមួយគ្នាជាច្រើនដង។ ភាគីខាងបុរសមានអាយុតិចជាងតារាកំពូល ៨ ឆ្នាំ ហើយបានសិក្សានៅសកលវិទ្យាល័យ Goldsmiths (សាលាសិល្បៈ រចនា និងវិទ្យាសាស្ត្រសង្គមឈានមុខគេរបស់ចក្រភពអង់គ្លេស ដែលជាផ្នែកមួយនៃសាកលវិទ្យាល័យឡុងដ៍)។ យុវជនម្នាក់នេះមកពីគ្រួសារអ្នកមាន ហើយធ្លាប់បញ្ជាក់ថាស្រឡាញ់និងគោរពកោតខ្លាច Zhao Wei ។
យ៉ាងណាមិញ យោងតាមសារព័ត៌មាន China Times បន្ទាប់ពីតារាស្រីរូបនេះ ត្រូវបានហាមប្រាមពីសកម្មភាពសិល្បៈ បុរសនោះមិនបានបង្ហាញខ្លួននៅក្បែរនាងឡើយ។ ផ្ទុយទៅវិញ ប្រសិនបើមិនទាន់ដល់ឆ្នាំ ២០២១ដែល Zhao Wei និងស្វាមីបញ្ចប់ទំនាក់ទំនងរបស់ពួកគេនោះ អាចនិយាយបានថា នាងមានទំនាក់ទំនងស្នេហា ក្នុងអំឡុងពេលដំណើរការបំបែក។
ក្រៅពីរឿងស្នេហារបស់ Zhao Wei ជាមួយជំនួយការវ័យក្មេង សំណួរធំមួយទៀតគឺការបែងចែកទ្រព្យសម្បត្តិរវាងតារាស្រី និងស្វាមី។ ឆ្នាំ ២០២២ អ្នកទាំងពីរបានផ្ទេរឈ្មោះហាងស្រាចំនួន ៤ទៅកាន់កូនប្រុសរបស់អតីតស្វាមី ជាមួយនឹងទ្រព្យសម្បត្តិសរុបរហូតដល់ ៣៧០ លានយន់ (ជាង ៥០លានដុល្លារ)។ ជាមួយគ្នានេះ កូណប្រុសនោះក៏ទទួលបានផ្ទះល្វែងប្រណីតនៅទីក្រុងហុងកុង (ចិន)។
យោងតាមកាសែត Global Times មួយរយៈមុននេះ អតីតស្វាមីចៀវវ៉ៃបានលាក់ខ្លួននៅបរទេស ដោយទុកឲ្យនាងម្នាក់ឯងដើម្បីប្រឈមមុខនឹងបណ្តឹងក្នុងស្រុកទាំងតូចទាំងធំប្រមាណ ៤០០ បណ្តឹង។ តារាស្រីរូបនេះទទួលយករឿងនេះព្រោះនាងក៏ជាប់ពាក់ព័ន្ធនឹងករណីឆបោកមូលបត្រឆ្នាំ២០១៧ដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image-25.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhao Wei ប្រឈមនឹងបណ្តឹងចំនួន ៤០០ ក្នុងបទឧក្រិដ្ឋមួយរបស់ក្រុមហ៊ុននាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?