ជីវិតកម្សាន្ដ
អ្នកគាំទ្របង្ហាញក្តីជឿជាក់លើសមត្ថភាព ល្អហួស ក្រោយបេក្ខភាពបវរកញ្ញានេះ លើកឡើងពីភាពសុក្រឹតនៃ MTC
ក្រោយផ្ទុះមតិវែកញែកពេល ជូរី ល្អហួស ចូលរួមប្រកួតក្នុងកម្មវិធី Miss Teen Cambodia បេក្ខភាពបវរកញ្ញារូបនេះ បានលើកឡើងពីភាពសុក្រឹតនៃកម្មវិធី ដោយអះអាងថា ខ្លួនយកសមត្ថភាព និងបទពិសោធជាច្រើនទៅប្រកួត ពុំមែនជាការរៀបចំទុកមុននោះឡើយ។ ខណៈអ្នកគាំទ្រ បង្ហាញក្តីជឿជាក់យ៉ាងមុតមុាំលើបេក្ខភាពបវរកញ្ញារូបនេះ ក៏ព្រោះតែមើលឃើញពីសមត្ថភាពដែលយុវតីរូបស្រស់ម្នាក់នេះ តែងបានបង្ហាញលើឆាកប្រកួត ក៏ដូចជាក្នុងសម្តែង ឬកម្មវិធីផ្សេងៗ។

ជូរី ល្អហួស បានរៀបរាប់ថា កាលដែលខ្លួនចូលរួមប្រកួតលើកនេះ គឺចូលរួមជាមួយបទពិសោធថ្មីៗបន្ថែមទៀត ដើម្បីឈានចូលដល់កម្មវិធីធំៗ នាថ្ងៃខាងមុខ និងអះអាងថា “កម្មវិធីនីមួយៗសុក្រឹតណាស់ អ្នកណាមានសមត្ថភាពខ្លាំង អ្នកនោះគឺជាឈ្នះ មិនមែនជាការចង្អុល ឬការចាប់ដាក់នោះទេ នាងខ្ញុំយកសមត្ថភាពទៅប្រកួត និងបទពិសោធរបស់នាងខ្ញុំជាច្រើន រួមទាំងការលើកទឹកចិត្តពីក្រុមគ្រួសារ ពុកម៉ែបងប្អូនប្រជាជនកម្ពុជា និងអ្នកគាំទ្រជាច្រើន”។ បេក្ខភាពបវរកញ្ញារូបនេះ បន្ថែមដោយសង្កត់ធ្ងន់ថា ខ្លួនមានសិទ្ធគ្រប់គ្រាន់ក្នុងការជ្រើសរើសកម្មវិធីដែលខ្លួនស្រលាញ់ និងចង់ចូលរួមប្រកួត ហើយការចូលរួមនោះ ក៏ពុំមែនជាការរៀបចំទុកមុននោះដែរ។
ជាមួយនឹងការលើកឡើងនេះ សាធារណជនដែលជាអ្នកគាំទ្រ បានផ្តល់ការលើកទឹកចិត្ត ទន្ទឹមនឹងក្តីជឿជាក់លើសមត្ថភាពរបស់យុវតីស្រស់សោភារូបនេះ ថាពិតជាបេក្ខភាពម្នាក់ដែលមានសមត្ថភាពពិតៗ ខណៈកន្លងមក តែងធ្វើបានល្អគ្រប់កម្មវិធីប្រកួត។


គួររំលឹកថា បេក្ខភាពបវរកញ្ញាវ័យក្មេងពេញសមត្ថភាពរូបនេះ ធ្លាប់ធ្វើឱ្យមហាជន ផ្ទុះការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់ខ្លួនខ្លាំងបំផុត ក្នុងការប្រកួតកម្មវិធី The 3rd Junior Idol World 2024 នៅឯប្រទេសថៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយយកបានតំណែងម្ចាស់មកុដ Miss Preteen International 2024 តំណាងឱ្យកម្ពុជា។
មិនតែប៉ុណ្ណោះ យុវតីរូបនេះ ក៏ដណ្ដើមបានពានរង្វាន់ពិសេសៗជាច្រើនដូចជា Best Photogenic award, Best National costume award, Best Talent award, Best Interview award, People’s choice award, People’s choice award ទទួលបានមកុដមួយ, និង Junior Idol world 2024 ambassador award ។


គួរបញ្ជាក់ដែរថា ជូរី ល្អហួស ជាបេក្ខភាព Miss Teen & Miss Teen Icon Cambodia 2025 មានវ័យ ១៦ឆ្នា កំពស់ ១៦៧សង់ទីម៉ែត្រ ទម្ងន់ ៤២គីឡូក្រាម មានទីកន្លែងកំណើតនៅ ខេត្តព្រះវិហារ ឯទីលំនៅបច្ចុប្បន្ន គឺនៅរាជធានីភ្នំពេញ ៕


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?