ជីវិតកម្សាន្ដ
តារាកំប្លែងថៃ Kohtee បញ្ចប់ចំណងស្នេហ៍១២ឆ្នាំ ក្រោយរៀបការជាប្ដីប្រពន្ធត្រឹម១ឆ្នាំប៉ុណ្ណោះ
ចូលដើមឆ្នាំភ្លាម ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងឧស្សាហកម្មកាលពីថ្ងៃទី ០២ ខែមករាឆ្នាំ ២០២៥ នៅពេលដែលតារាកប្លែងថៃ Kohtee Aramboy បានបង្ហោះសារដ៏វែងមួយតាមរយៈគណនី Instagram ផ្ទាល់ខ្លួន ដោយប្រកាសបញ្ចប់ចំណងស្នេហ៍ជាមួយ Kwang Supak កាលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមិនមានភាគីទី៣ពាក់ព័ន្ធនោះទេ គ្រប់យ៉ាងគឺបណ្ដាលមកពីអាកប្បកិរិយាដែលមិនត្រូវគ្នាក្នុងនាមជាប្ដីប្រពន្ធ។
តាមរយៈគណនីផ្ទាល់ខ្លួនរបស់តារាកំប្លែងប្រចាំប្រទេសថៃបានបញ្ចាក់ឲ្យដឹងថា «ជាដំបូង ខ្ញុំសូមអធ្យាស្រ័យដល់អ្នកទាំងអស់គ្នា ដែលខ្ញុំត្រូវជូនដំណឹងដោយផ្ទាល់។ កាលពីថ្ងៃទី១៧ ខែធ្នូ ខ្ញុំបានសម្រេចចិត្តនិយាយជាមួយ Kwang អំពីអនាគត និងវិធីគិតផ្សេងៗក្នុងការបន្តជីវិតរបស់យើងជាមួយគ្នា។ ប៉ុន្តែជាមួយនឹងអត្តសញ្ញាណរបស់ខ្ញុំ វិធីនៃការគិតរបស់ខ្ញុំ ឬសកម្មភាព រួមទាំងអ្វីៗជាច្រើនទៀតដែលនៅជុំវិញខ្ញុំ។ វាធ្វើឲ្យក្តីស្រមៃរបស់ខ្ញុំ និងនាងពិបាកសម្រេចជាមួយនឹងរឿងជាច្រើនដែលខ្ញុំបានអនុវត្តជាយូរមក ហើយវាដាក់សម្ពាធលើមនុស្សនៅក្បែរខ្ញុំ និងខ្លួនខ្ញុំគ្រប់ពេលវេលា។ នេះធ្វើឲ្យខ្ញុំនិយាយពាក្យគំរោះគំរើយមួយចំនួនដែលមនុស្សស្រីអាចទទួលយកបាន»។
តួកំប្លែងក្នុងរឿង «ប្រុសលក់ខ្លួន» បានបន្តរៀបរាប់សារយ៉ាងវែងអន្លាយទៀតថា មកដល់ឥលូវលោកបានដឹងដោយខ្លួនឯងថា ខ្លួនមិនអាចផ្លាស់ប្តូរចរិតមួយនេះបានទេ។ នៅពេលណាដែលលោករងសម្ពាធ នោះប្រាកដណាស់ថានឹងធ្វើបែបនេះម្តងទៀត។ ដូច្នេះទើបប្រាប់ភរិយាថា ពួកគេប្រហែលជាមិនអាចធ្វើដំណើរជាមួយគ្នាទៅមុខបានទៀតទេ។
យ៉ាងណាក៏ដោយ Kohtee បាននិយាយទៀតថា «សូមអរគុណដល់អតីតភរិយា ដែលស្រលាញ់បុរសម្នាក់នេះ ហើយដើរជាមួយគ្នាអស់រយៈពេល១២ឆ្នាំ។ សុំទោសដែលខ្ជះខ្ជាយពេលវេលា ពួកយើងទាំងអស់គ្នាឈឺចាប់ព្រោះពួកយើងត្រូវដើរតាមផ្លូវផ្សេង។ ទោះបីជានៅតែស្រឡាញ់គ្នា អរគុណចំពោះក្តីស្រលាញ់ដែល Kwang តែងតែផ្តល់ឲ្យបុរសសាមញ្ញម្នាក់នេះ បងពិតជាអរគុណ Kwang ណាស់ ស្រលាញ់ Kwangជារៀងរហូតតទៅ»។
បន្ទាប់ពីតារាប្រុសពូកែវោហារ ប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាជាមួយភរិយាវ័យក្មេង អ្នកគាំទ្រ និងតារាល្បីក្នុងវិស័យសិល្បៈពិតជាភ្ញាក់ផ្អើលមិនស្ទើរនោះទេ។ ប៉ុន្តែយ៉ាងណា ម្នាក់ៗមានតែចូលរួមបញ្ចញមតិផ្ញើការលើកទឹកចិត្តដល់ពួកគេ រួមជាមួយការសោកស្ដាយ ដែលស្នេហារយៈពេល១២ឆ្នាំត្រូវបញ្ចប់យ៉ាងអកុសលបែបនេះ។
គួរបញ្ចាក់ដែរថា Kohtee Aramboy និងមិត្តស្រីបានរួមរស់ជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំមកហើយ ដោយពួកគេឆ្លងកាត់ការឡើងចុះជាច្រើនដង។ រហូតមកដល់ឆ្នាំ ២០១៧ Kohtee បានសម្រេចចិត្ត Surprise ដោយសុំរៀបការនៅ Maldives គម្រោងរៀបចំពិធីមង្គលការបានសម្រេចថានឹងធ្វើនៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ ២០១៨ ប៉ុន្តែការផ្ទុះឡើងនៃជំងឺកូវីដបានកើតឡើង។ រហូតដល់គូស្នេហ៍ត្រូវទុករឿងអាពាហ៍ពិពាហ៍មួយឡែកសិន។ នៅខែមិថុនា ឆ្នាំ ២០២៣ តារាកំប្លែងបានសម្រេចចិត្តសុំមិត្តស្រីរៀបការម្តងទៀត នៅពាក់កណ្តាលកម្មវិធី Today Show ដោយមានការចូលរួមជាសាក្សីពីពិធីករនៃកម្មវិធីផងដែរ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសប្តឹងទូរទស្សន៍ KBS2 ដែលបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌ ដើម្បីតែថតរឿងមួយ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង