Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

បានផុស

នៅ

សិល្បករសិល្បការិនី បានសម្តែងការសោកស្ដាយចំពោះការបាត់បង់ជីវិតលោក ដាវិឌ ឬទ្ធីរុទ្រ ឬ RuthKo តារា Rapper ល្បីឈ្មោះម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើបណ្ដោយផ្លូវ ៦០ ម៉ែត្រក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យរាជធានីភ្នំពេញ វេលាម៉ោង ១ យប់រំលងអធ្រាតឈានចូលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការបាត់បង់តារា Rapper រូបនេះ តារាចម្រៀង និងម៉ូដែល Nikki Nikki បានរៀបរាប់តាមរយៈសំណេរបង្ហាញពីអារម្មណ៍សោកសៅថា “May your soul rest in peace RuthKo! You were and are still a gem no matter what! I am devastated!” ។

ក្រៅពីនេះ ក៏នៅមានសិល្បករសិល្បការិនីជាច្រើនរូបទៀត បង្ហាញក្តីតក់ស្លុតនិងសោកស្តាយចំពោះការបាត់បង់តារា Rapper រូបនេះ ផងដែរ។

គួរបញ្ជាក់ថា តារាRapper លោក Ruthko បានបាត់បង់ជីវិតភ្លាមៗ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត ក្រោយរថយន្ដលុចសុីស RX330 ពាក់ស្លាកលេខ ខ.ម 09.2-4771 បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង នៅលេីបណ្តោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង និង២០នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម