ជីវិតកម្សាន្ដ
អាចារ្យធំ រៀបរាប់ទាំងអួលដើមក ក្រោយមរណភាពតារា Rapper RuthKo
តារាចម្រៀងរ៉េប លោកអាចារ្យធំ បង្ហាញអារម្មណ៍សោកស្ដាយ និងរៀបរាប់ទាំងអួលដើមក ក្រោយ លោក ដាវិឌ ឬទ្ធីរុទ្រ ឬ RuthKo តារា Rapper ល្បីឈ្មោះម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ០១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៦ មករា តាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម។

នៅព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ នេះ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ តារាចម្រៀងរ៉េប លោកអាចារ្យធំ បានសរសេររៀបរាប់ទាំងសោកស្ដាយ និងអួលដើមកយ៉ាងដូច្នេះថា «ម៉ែអើយម៉ែ កូនដឹងថាម៉ែកំពុងមានសម្ពាធផ្លូវចិត្តខ្លាំងណាស់ នៅពេលនេះ ប្អូនទៅចោលយើងហើយម៉ែ! ហេតុអីវាដាច់ចិត្តម្ល៉េះ? វាទុកពួកយើងចោលអ៊ីចឹងម៉ែ? កូនទទួលយកអត់បានទេ!»។

លោកអាចារ្យធំ បន្តថា «គ្រប់រឿងទាំងអស់ ម៉ែ និង បង តែងនៅពីក្រោយប្អូន ចាំជ្រោមជ្រែង ចាំផ្ដល់កម្លាំងចិត្តដល់ប្អូនជានិច្ច ប្អូនដឹងតើ ថា ម៉ែ និង បង តែងតែមានមោទនភាពណាស់ពេលឃើញប្អូនជោគជ័យ តើហេតុអ្វី? ពិតថាយើងមិនមែនបងប្អូនបង្កើត តែជាច្រើនឆ្នាំនេះ ម៉ែប្រៀបដូចអ្នកមានគុណទី ២ របស់បង ម៉ែទុកបងដូចកូនបង្កើត ហើយបងក៏គោរព និងចាត់ទុកម៉ែ និងប្អូន ដូចសាច់ឈាមតែមួយ! តែប្អូនដាច់ចិត្តណាស់ប្អូនអើយ សូមវិញ្ញាណក្ខន្ធប្អូនប្រុសបងបានទៅកាន់សុគតិភពណាប្អូនណា»។

តាមរយៈសំណេរ អាចារ្យធំ នេះ ក៏មានសិល្បករ-សិល្បការិនី និងអ្នកគាំទ្រជាច្រើន បានបង្ហាញការតក់ស្លុត សោកស្ដាយ រន្ធត់ចិត្ត និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់ លោក ដាវិឌ ឬទ្ធីរុទ្រ ឬ RuthKo តារា Rapper ផងដែរ។

គួររំលឹកថា លោក RuthKo ដែលគេស្គាល់ថាជាតារា Rap ដ៏ល្បីម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូបុកជាមួយរថយន្តម៉ាក LEXUS RX330 ១ គ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 2–4771 បើកបញ្ច្រាសឆ្លងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ០១ និង ៤០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ ស្ថិតលើផ្លូវ ៦០ ម៉ែត្រ មុខ បុរី ប៉េង ហួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
អត្ថបទ ៖ ពិសី












-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា