Connect with us

ជីវិតកម្សាន្ដ

នាយ ​ចឺម និង​ក្រុមគ្រួសារ​ធ្វើតេស្ត​លើក​ទី​១ ​អវិជ្ជមាន​កូ​វីដ​-១៩

បានផុស

នៅ

ការធ្វើ​តេស្ត​លើក​ទី​១ របស់​នាយ​ចឺម តារា​កំប្លែង និង​ចម្រៀង​ព្រមទាំង​ក្រុម​ក្រុម​គ្រួសារ គឺ​លទ្ធផល​បាន​ចេញមក​អវិជ្ជមាន​ ហើយ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ជំនាញ​បច្ចេកទេស​សុខាភិបាល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​ពី​មន្ត្រី​ប្រចាំការ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ កម្ពុជា​-​កូរ៉េ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹង នៅ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២១ នេះ​ថា ការយក​សំណាក និង​ធ្វើតេស្ត​លើក​ទី​១ លើ​តារា​កំប្លែង និង​អ្នកចម្រៀង​ដ៏​ល្បីឈ្មោះ​ម្នាក់ គឺ​នាយ​ចឺម និង​ក្រុមគ្រួសារ​លទ្ធផល​បាន​ចេញមក​ពួកគាត់​អវិជ្ជមាន​កូ​វីដ​-១៩ ។ ប៉ុន្តែ​លទ្ធផល​លើក​ទី​១ អវិជ្ជមាន ​ក៏​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក តាមដាន​សុខភាព​តាម​បច្ចេកទេស​សុខាភិបាល រង់ចាំ​តេស្ត​លើក​ទី​២​បន្តទៀត ។​

​សូមបញ្ជាក់ថា នាយ​ចឺម និង​ក្រុមគ្រួសារ ត្រូវបាន​បញ្ជូន​មកដល់​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​រសៀល​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២១​នេះ ក្នុង​មណ្ឌល​អភិវឌ្ឍន៍ជនបទ​កម្ពុជា​-​កូរ៉េ នៅ​សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដោយ​សង្ស័យ​មាន​ផ្ទុក​វីរុស​នេះ បន្ទាប់​មានការ​ពាក់ព័ន្ធ​ជាមួយ​នាង​អ៊ី​ត ។​

​បច្ចុប្បន្ន នាយ​ចឺម និង​ក្រុមគ្រួសារ​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ កម្ពុជា​-​កូរ៉េ៕

អត្ថបទ៖ ភួង រដ្ឋា

សូមចុចអាន៖ ​បន្ទាន់! តារា​សម្តែង បញ្ញា សិទ្ធិ ត្រូវ​ក្រុម​គ្រូពេទ្យ​ដឹក​យក​ព្យាបាល​ទាំងយប់​ក្រោយ​តេស្ត​ឃើញ​ឆ្លង​កូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម