Connect with us

ជីវិតកម្សាន្ដ

លេចវត្តមានតារាភាពយន្តជើងចាស់ ទូច វលក្ខណ៍ មកស្រុកខ្មែរ ក្រោយបាត់មុខពីសិល្ប:យូរឆ្នាំ

បានផុស

នៅ

បន្ទាប់បាត់វត្តមានពីសិល្ប:មួយរយៈ អតីត​តារា​សម្តែង​ធ្លាប់​មានកេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ អ្នក​នាង​ ទូច វ​លក្ខណ៍ ថ្មីៗនេះ ស្រាប់តែបង្ហាញមុខនៅលើទឹកដីប្រទេសកំណើតកម្ពុជា ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាភាពយន្តជើងចាស់ ទូច វ​លក្ខណ៍ ត្រូវបានគេដឹងថា អ្នកនាងធ្លាប់​ល្បីឈ្មោះ​តាម​រយៈស្នាដៃភាពយន្ត​ខ្មែរ​រឿង «សំឡេង​ទ្រខ្មែរ​» ដែល​រួម​សម្តែង​ជាមួយ​តារាប្រុសលោក​ ហម ឈ​រ៉ា និង​ រឿង «​ប្រុស​ដែល​ខ្ញុំ​ស្រលាញ់​» ខណ:ដែលខ្សែភាពយន្ត​ទាំង​២​រឿង​នេះ​ ល្បីល្បាញ​នាអំឡុង​ទស​វត្ស​រ៍៩០ ។

គិតមកទល់ពេលនេះអ្នកនាង ទូច វលក្ខណ៍បានឃ្លាតឆ្ងាយពីសិល្ប:រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដែល​អ្នក​នាង​ វលក្ខណ៍ បានចាកចេញពី​ទឹកដី​កំណើត ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ក្រោយពីសាងសុភមង្គលគ្រួសារនៅទីនោះ។

ដោយឡែកអ្វីដែលមហាជនចាប់អារម្មណ៍ស្រាប់តែថ្មីៗនេះអតីតតារាភាពយន្ត ទូច វលក្ខណ៍ បានលេចវត្ត មានមកលេងស្រុកខ្មែរដែលជាទឹកដីកន្លែងកំណើត។ បើតាមការឱ្យដឹងពីលោក សុះ ម៉ាច បានរៀបរាប់អមដោយរូបភាពមួយសន្លឹកថា “តារាភាពយន្តអ្នកនាង ទូច វលក្ខណ៍ ជាតារាដំបូងដែលខ្ញុំចូលប្រឡូកវិស័យខារ៉ាអូខេថតជាមួយគាត់កាលពី ៣៣ឆ្នាំមុន”។

លោក សុះ ម៉ាចបាននិយាយទៀតថា “សព្វថ្ងៃគាត់រស់នៅប្រទេសអូស្ត្រាលី រដ្ឋPerth ថ្ងៃនេះជួបគ្នាចៃដន្យនៅកន្លែងដែលខ្ញុំធ្វើការរាល់រាត្រីគាត់មកផ្តល់ភាពភ្ញាក់ផ្អើលដល់ខ្ញុំ ក្រោយពីបែកគ្នាជាង២០ឆ្នាំ ពេលគាត់ចុះមកលេងស្រុកខ្មែរនិងខ្ញុំទៅសម្តែងអូស្ត្រាលី”។

សូមរម្លឹកថា អតីតតារាភាពយន្តល្បីឈ្មោះអ្នក​នាង​ ទូច វ​លក្ខណ៍ កាលពីចូលប្រឡូកក្នុងវិស័យសិល្ប:ត្រូវ​ទស្សនិកជន​កត់សម្គាល់​ថា នាងជាតា​រា​ម្នាក់​និយម​ចូល​ចិត្ត​តតុបតែងខ្លួនបែបយេ​ៗនិងសិច​ស៊ី។ នៅឆ្នាំ​១៩៩៦ អ្នក​នាង​ ទូច វ​លក្ខណ៍ បាន​ចាកចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលីជា​លក្ខណៈ​ដើរ​កម្សាន្តផង ហើយ​ជួប​គូស្នេហ៍(ស្វាមី) និងបាន​រៀប​ការសាងជីវិតគ្រួសាររស់នៅ​ទីនោះរហូតដល់បច្ចុប្បន្ន៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម