Connect with us

ព័ត៌មានអន្ដរជាតិ

តំបន់ធំៗ​របស់ចិនបានកាត់បន្ថយតម្លៃអគ្គិសនីដើម្បីគាំទ្រដល់វិស័យឧស្សាហកម្ម

បានផុស

នៅ

​តំបន់ឧស្សាហកម្មធំៗជាច្រើនទៀតរបស់ចិនកំពុងកាត់បន្ថយតម្លៃអគ្គិសនីដើម្បីជួយដល់ឧស្សាហកម្មដែលកំពុងប្រឈម​នៃការធ្លាក់ចុះ​ប្រាក់ចំណេញ ក្នុងការសម្រួលដល់បន្ទុកចំណាយរបស់ពួកគេ។

​ខេត្តជាប់មាត់សមុទ្រដែលមានជាងគេបំផុតបានកាត់បន្ថយតម្លៃថាមពលកំដៅគោលរបស់ពួកគេប្រហែល ១០ ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍សង្ខេបដោយ UBS Group នៅសប្តាហ៍នេះ។ ធនាគារមួយចំនួនរំពឹងថាតម្រូវការថាមពលសម្រាប់ធ្យូងថ្មដែលជាឥន្ធនៈសំខាន់របស់ប្រទេសនេះនឹងធ្លាក់ចុះ ៤ ភាគរយនៅឆ្នាំ ២០២៥នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្ររបស់ប្រទេសចិនកំពុងប្រជែងជាមួយនឹងសេដ្ឋកិច្ចទន់ខ្សោយ​ ដោយផ្តើមចេញពីវិបត្តិអចលនទ្រព្យអរ់សរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ និងការគំរាមកំហែងនៃសង្រ្គាមពាណិជ្ជកម្មជាមួយរដ្ឋបាលលោកដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងនាពេលខាងមុខនេះ។

ទន្ទឹមនឹងនេះ ការផ្គត់ផ្គង់ថាមពលមានច្រើន ដោយមានឥន្ធនៈហ្វូស៊ីល និងថាមពលកកើតឡើងវិញ​។ ការណ៍នេះ​គឺជាការបង្កើតឪកាសសម្រាប់រដ្ឋាភិបាលក្នុងតំបន់ដើម្បីសម្រាលបន្ទុកថ្លៃដើមលើឧស្សាហកម្មក្នុងស្រុករបស់ពួកគេ ទោះបីជាការចំណាយរបស់អ្នកផ្គត់ផ្គង់ថាមពលក៏ដោយ។

ខេត្ត Jiangsu ដែលជាមហាអំណាចឧស្សាហកម្មដែលព័ទ្ធជុំវិញទីក្រុងសៀងហៃ បានកាត់បន្ថយកិច្ចសន្យាថាមពលប្រចាំឆ្នាំរបស់ខ្លួនចំនួនជិត៩% មកនៅត្រឹម ៤១២,៥ យន់ (ឬ៧៧ ដុល្លារសិង្ហបុរី) ក្នុងមួយមេហ្គាវ៉ាត់ម៉ោងកាលពីចុងខែមុន។ យោងតាម ​​​​SDIC Securities នៅទីក្រុង Anhui ភាគខាងលិចនៃខេត្តនេះក៏បានកាត់បន្ថយ​១០ ភាគរយផងដែរ ខណៈដែលតំបន់ Guangdong បានកាត់បន្ថយចំនួន ១៦ ភាគរយ។

លោក Ken Liao អ្នកវិភាគរបស់ក្រុមហ៊ុនមូលបត្រ​ UBS បាននិយាយកាលពីថ្ងៃចន្ទ (៦ មករា) នៅទីក្រុងប៉េកាំងថា អត្រាទាបនឹងបន្តកាត់បន្ថយប្រាក់ចំណេញពីធ្យូងថ្ម និងឧស្ម័ន។ លោកថា៖«ប្រសិនបើវិស័យអចលនទ្រព្យបរាជ័យក្នុងការស្តារឡើងវិញ វានឹងកាត់បន្ថយការដំឡើងថាមពលថ្មីៗ ដោយសារតែតម្លៃថាមពលបច្ចុប្បន្ន​អាចធ្លាក់ចុះរង្វង់ ១០ ភាគរយជាមធ្យម» ។

​ក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិនបានមើលឃើញថាប្រាក់ចំណេញរបស់ពួកគេធ្លាក់ចុះនៅក្នុងខែវិច្ឆិកាកន្លងមក ដែលបានធ្លាក់ចុះរយៈពេលបួនខែជាប់គ្នាដែលធ្វើឱ្យអាជីវកម្មរបស់ពួកគេរងនូវការធ្លាក់ចុះប្រចាំឆ្នាំយ៉ាងខ្លាំងដែលជាកំណត់ត្រាមួយបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០០។ ការធ្លាក់តម្លៃធ្យូងថ្មដល់កម្រិតទាបក្នុងរយៈពេលបួនឆ្នាំបានកាត់បន្ថយប្រាក់ចំណេញពីការជីកយករ៉ែជាងមួយភាគប្រាំពី ឆ្នាំមុន។​ គ្រឿងបរិក្ខារដែលផលិតអគ្គិសនីបានល្អប្រសើរ ដោយសារតម្លៃស្តុកថោកជាងមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ហ៊ុន ម៉ាណែត ព្រំដែនឡាវ
នយោបាយ៦ ម៉ោង មុន

សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​មន្ត្រី​យោធាកំពូល​ពីរ​រូប​​របស់​អាមេរិក ត្រូវ​​​បណ្តេញ​ចេញ​ពីតំណែង​​​

Sokha Hotels

ព័ត៌មានពេញនិយម