ជីវិតកម្សាន្ដ
អាន វិសាល ក្នុងគ្រាមានបញ្ហាជាតិពុលក្នុងថ្លើម ឆ្លៀតដាស់តឿនមហាជនឱ្យប្រយ័ត្នចំពោះសុខភាព កុំឱ្យដូចខ្លួន
អតីតតារាចម្រៀងឈ្មោះម្ចាស់បទ “ទឹកភ្នែកខ្ទើយ” លោក អាន វិសាល គេកត់សម្គាល់ថា រហូតមកទល់ពេលបច្ចុប្បន្នលោកហាក់ស្ងប់ស្ងាត់ពីអាជីពសិល្ប:មួយរយ:មកហើយ ក្រោយសាងភាពល្បីល្បាញនៅក្នុងវិថីមួយនេះកន្លង។

ជាមួយគ្នានៃការបាត់វត្តមានពីអាជីពសិល្ប:តារាចម្រៀងចាស់វស្សារូបនេះ កន្លងមកត្រូវបានប្រភពខ្លះបង្ហើបដែរថា បច្ចុប្បន្នលោកបាននិងកំពុងបើកមុខរបររកស៊ីលក់ម្ហូបអាហារ និងគ្រឿងក្លែមជាដើម។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ស្រាប់តែមុននេះ លោក អាន វិសាល បានទម្លាយថា លោកកំពុងប្រឈមបញ្ហាជំងឺម្យ៉ាង គឺជាតិពុលឡើងក្នុងថ្លើម។
តាមរយ:ជំនួបមួយជាមួយតារារៀមច្បងលោក សាវិន ហ្វីលីព តារាចម្រៀងលោក អាន វិសាល បញ្ជាក់ថា មូលហេតុដែលធ្វើឱ្យរាងកាយលោកហាក់មានលក្ខណ:ធ្លាក់ទ្រុឌទ្រោមខ្លះនោះ គឺដោយសារតែមួយរយ:នេះ ខ្លួនមានបញ្ហាជាតិពុលឡើងក្នុងថ្លើម ព្រោះតែការពិសាស្រាញឹកញាប់ជាមួយភ្ញៀវ។
លោក អាន វិសាល បានបន្តថា “ចំណែកបញ្ហារឿងក្រលៀនគឺអត់មានប្រឈមអ្វីទេ គ្រាន់តែមានជាតិពុលក្នុងថ្លើមហើយបើសិនជាព្យាបាលមិនទាន់ទេ គឺអាចវិវត្តទៅជាមហារីក ឬក្រិនថ្លើមតែម្តង ហេតុនេះលោកក៏ផ្តាំផ្ញើទៅសាធារណជនដែលជាអ្នកចូលចិត្តទទួលទានស្រា “បើសិនជាចង់ហូបឬពិសារគ្រឿងស្រវឹង សុំកាត់បន្ថយ ឬកុំញឹកញាប់ពេកព្រោះសុខភាពសំខាន់ណាស់“។

អាន វិសាល បន្ថែមដែរថា រាល់ថ្ងៃលោកបានបើកកន្លែងរកស៊ីដែលមានឈ្មោះថា អាន វិសាល ម្ហូបខ្មែរ ដោយមានលក់អាហារពេលព្រឹក ថ្ងៃត្រង់ម្ហូបកុម្ម៉ង់ និងល្ងាចមានលក់គ្រឿងក្លែមនឹងអាចកុម្ម៉ង់ខ្ចប់ក៏បាន។
គួរឱ្យដឹងដែរថា ទោះបីជាលោកបានផ្អាកសិល្ប:មួយរយៈធំក៏ដោយ លោកនៅតែទទួលបានការគាំទ្រនិងចង់ឱ្យ អាន វិសាល ត្រឡប់ចូលសិសិល្ប:វិញផងដែរ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង