ជីវិតកម្សាន្ដ
Zendaya និង Tom អាចភ្ជាប់ពាក្យហើយ ក្រោយឃើញចិញ្ចៀនពេជ្រដ៏ធំសម្បើមលើដៃ
សារព័ត៌មានអាមេរិកបានរាយការណ៍កាលពីថ្ងៃច័ន្ទអំពីពាក្យចចាមអារ៉ាមនៃការភ្ជាប់ពាក្យរបស់ Zendaya និង Tom Holland បន្ទាប់ពីនាងបង្ហាញខ្លួននៅក្នុងកម្មវិធី Golden Globe Awards។ តួស្រីក្នុងរឿង Challengers បង្ហាញស្ទាយងាកមុខចេញជាមួយនឹងលើកម្រាមដៃ ខណៈដែលទស្សនិកជនចាប់អារម្មណ៍ចិញ្ចៀនពេជ្រនៅលើដៃឆ្វេងរបស់នាង។
នៅក្នុងកម្មវិធី សម្លៀកបំពាក់របស់ Zendaya ដែលជាឈុតអាវទ្រនាប់សូត្រពីរជាន់របស់យីហោ Louis Vuitton គឺមិនមានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ ប៉ុន្តែវាគឺជាវត្តមានដែលមិននឹកស្មានដល់នៃចិញ្ចៀនដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រ និងអ្នកសារព័ត៌មានដូចគ្នា។ ចិញ្ចៀនដែលមើលទៅដូចជាពេជ្រ បានផ្ទុះការជជែកគ្នានៅលើបណ្តាញសង្គមយ៉ាងឆាប់រហ័ស ដោយមនុស្សជាច្រើនបានប៉ាន់ស្មានថា Zendaya បានភ្ជាប់ពាក្យជាមួយមិត្តប្រុសរបស់នាងគឺ Tom Holland រួចហើយ។
ក្រៅពីលើចិញ្ចៀន អ្នកគាំទ្រក៏បានកត់សម្គាល់ឃើញស្នាមសាក់តូចមួយនៅលើខ្លួនរបស់ Zendaya ដែលនៅពីក្រោមអាវទ្រនាប់របស់នាង។ ស្នាមសាក់នេះហាក់ដូចជាអក្សរតូច T ដែលមនុស្សជាច្រើនជឿថាជាជាឈ្មោះមិត្តប្រុស។
ទោះបីជាយ៉ាងណា គូស្នេហ៍តារាសម្ដែងក៏មិនទាន់បញ្ជាក់ជាផ្លូវការអំពីការភ្ជាប់ពាក្យរបស់ពួកគេដែរ ការរួមផ្សំនៃចិញ្ចៀនពេជ្រ និងស្នាមសាក់បានធ្វើឲ្យអ្នកគាំទ្រមានភាពច្របូកច្របល់ និងគ្រប់គ្នាមានការងឿងឆ្ងល់ថា តើ Zendaya និង Holland ឈានជើងគ្នាជាផ្លូវការហើយឬនៅ?
គួរបញ្ចាក់ថា គូស្នេហ៍មួយគូនេះ បានណាត់ជួបគ្នាតាំងពីឆ្នាំ ២០២១ ហើយនាំឲ្យទំនាក់ទំនងរបស់ពួកគេទៅកម្រិតបន្ទាប់ក្នុងអំឡុងពេលបុណ្យណូអែលដ៏កក់ក្ដៅជាមួយគ្នា។ ក្រោយមក តារាសម្ដែងប្រុសវ័យ ២៨ ឆ្នាំបានលុតជង្គង់ម្ខាងក្នុងបរិយាកាសស្និទ្ធស្នាលយ៉ាងខ្លាំងនៅផ្ទះគ្រួសាររបស់ Zendaya លើទឹកដីសហរដ្ឋអាមេរិក។ គូស្នេហ៍ដែលបានជួបគ្នាក្នុងឈុតរឿង “Spider-Man: Homecoming” គឺជាគូស្នេហ៍មួយក្នុងចំណោមគូស្នេហ៍ដែលស្រលាញ់បំផុតរបស់ហូលីវូដ ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្នុងចំណោមកាបូបប្រេនទាំងអស់ Rihanna ថាស៊ូស្លាប់ រើសយកតែយីហោមួយគត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ