Connect with us

ជីវិតកម្សាន្ដ

លោក យ៉ែម សំអូន ចេញមកបញ្ជាក់ ខណៈមានអ្នកចង់សម្ភាសន៍សួរនាំរឿងកូនស្រី

បានផុស

នៅ

ដោយ​មាន​ការ​សួរនាំ​ច្រើន​ពី​បណ្ដា​អ្នក​សារព័ត៌មាន និង​ផេក​ផ្សព្វផ្សាយ​មួយ​ចំនួន ចង់​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​កូនស្រី​សំណព្វចិត្ត Veronica Yem តារា​ចម្រៀង​ជើង​ចាស់ លោក យ៉ែម សំអូន ដែល​ជា​ឪពុក បាន​ចេញ​មុខ​បញ្ជាក់​ថា បើ​ចង់​ដឹង ឬ សួរនាំ​ព័ត៌មាន​ជុំវិញ​កូនស្រី​គឺ​អាច​សួរ​ពី​លោក​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​កត់សម្គាល់ តារា​ចម្រៀង​ប្រុស​ជើង​ចាស់​ទឹក​ដម​សំឡេង​ពីរោះ​ក្រអួន​ក្រអៅ​មិន​ចេះ​រីងស្ងួត លោក យ៉ែម សំអូន តែង​បំពេញ​តួនាទី​យ៉ាង​ល្អ និង​បង្ហាញ​ពី​ការ​បារម្ភ​ក្នុង​នាម​ជា​ឪពុក​ចំពោះ​កូនស្រី​ជា​ទី​ស្រលាញ់ ខណៈ​ដែល​លោក និង​ភរិយា​អ្នកនាង យ៉ាន លីនដា បាន​រស់នៅ​ជួបជុំ​គ្រួសារ​វិញ​ផង​នោះ។

ឆ្លើយតប​ទៅ​កាន់​អ្នក​ចង់​ដឹង​ជុំវិញ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​កូនស្រី លោក យ៉ែម សំអូន បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​លោក​ជា​ឪពុក សូម​ឆ្លើយតប​ជូន​ចំពោះ​អ្នកសារព័ត៌មាន និង​វេប​សាយ​ផេក​ផ្សព្វផ្សាយ​មួយ​ចំនួន ដែល​បាន​ឆាត​មក​កូនស្រី​លោក​ឈ្មោះ Veronica Yem ក៏ដូចជា​ឆាត​មក​លោក ដើម្បី​សុំ facebook កូនស្រី ចង់​សម្ភាសន៍​ពី​ចំណាប់​អារម្មណ៍​របស់​គាត់។

លោក យ៉ែម សំអូន បាន​បញ្ជាក់​ថា «ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា កូនស្រី​របស់ខ្ញុំ នាង​អត់​ដែល​ចេះ​លេង facebook ទេ ក្រៅពី​គ្រាន់​តែ​មាន​សម្រាប់​គ្រួសារ​ប៉ុណ្ណោះ ហើយ​នាង​ក៏​និយាយ​ភាសា​ខ្មែរ​មិន​បាន​ច្រើន​ដែរ បើ​អក្សរ​គឺ​រឹតតែ​ចេះ​តែ​ម្ដង ដូច្នេះ​បើ​បងប្អូន​ចង់​មាន​ព័ត៌មាន​អ្វី​ពី​គាត់​អាច​សួរ​ពី​ខ្ញុំ​បាន»។

កាលពី​ថ្មីៗ កន្លង​ទៅ អ្នកនាង យ៉ាន់ លីនដា ដែល​ជា​ភរិយា​លោក យ៉ែម សំអូន បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ផ្សះផ្សា​ចំណង​ស្នេហ៍ ១០ ឆ្នាំ ដែល​បាន​កន្លង​ផុត​ទៅ ជាពិសេស​អ្នកនាង​មក​លើក​នេះ​ដើម្បី​រស់នៅ​ជុំ​គ្រួសារ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ ព្រមទាំង​ការងារ​រកស៊ី​របស់​លោក យ៉ែម សំ​អូន ដែល​ជា​ស្វាមី៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម