Connect with us

ជីវិតកម្សាន្ដ

Bro KH ប្រាប់បញ្ហារាំងស្ទះដល់ការបំពេញសន្យានឹងមហាជន ខណៈអ្នកគាំទ្រទទូចឱ្យវិលមកផលិតវីដេអូវិញ

បានផុស

នៅ

ក្នុងពិភពនៃ Gamer និងអ្នកនិយមទស្សនាវីដេអូកម្សាន្ត មុនសម័យកាលនៃវិបិត្តជំងឺកូវីដ គឺសុទ្ធសឹងតែបានស្គាល់ច្បាស់ពីអ្នកផលិតមាតិកាល្បីឈ្មោះ Bro KH តាមរយៈវីដេអូកម្សាន្តសប្បាយៗដែល YouTuber រូបនេះតែងផ្តល់ឱ្យអ្នកគាំទ្រ។ ប៉ុន្តែចាប់ពីឆ្នាំ២០២០ YouTuber ដ៏មានប្រជាប្រិយភាពរូបនេះ បានឃ្លាតឆ្ងាយពីអ្នកគាំទ្របន្តិចម្តង រហូតលែងមានវីដេអូកម្សាន្តរីករាយដូចមុន និងយូរៗម្តង ទើបលោកអាចបង្ហាញខ្លួន។

តែយ៉ាងណា ក្រោយស្ងាត់ដំណឹងមួយរយៈធំ Bro KH បានបង្ហាញវត្តមានជាថ្មីជាមួយនឹងដំណឹងដល់អ្នកគាំទ្រខ្លួនថា នឹងចាប់ផ្តើម live រាល់ថ្ងៃ ចាប់ពីដើមឆ្នាំ២០២៥ នេះទៅ។ ខណៈការ Live Stream Game របស់លោកបានចាប់ធ្វើមួយរយៈពេលហើយដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូ ជិត ១០នាទី Bro KH បានរៀបរាប់ថា ការវិលត្រឡប់មកវិញជាមួយនឹងរូបរាងដដែលនេះ មិនមែនលោកគ្មានឆន្ទៈក្នុងការបំពេញសន្យានឹងអ្នកគាំទ្រ ដើម្បីសម្រកទម្ងន់នោះទេ ក៏ព្រោះតែលោកមានបញ្ហាសុខភាពខ្លះៗ ជាហេតុធ្វើឱ្យលោកមិនអាចបន្តធ្វើ Challenge យករូបរាងសង្ហាមកវិញបាន។

លោកថា មួយរយៈពេលដែលលោកបានធ្វើ Challenge សម្រក់រាង គឺលោកពិតជាបានស្រកគីឡូខ្លះពិតមែន ប៉ុន្តែចៃដន្យអី លោកស្រាប់តែមានបញ្ហាសុខភាពកើតឡើងអំឡុងពេលនោះ ដែលទាមទារឱ្យមានការវះកាត់ និងត្រូវប្រើថ្នាំផ្សះច្រើនផងដែរ។ សូមស្តាប់ការរៀបរាប់លម្អិតក្នុងវីដេអូខាងក្រោម៖

គួររំលឹកថា ចាប់ពីឆ្នាំ២០២០ មក Youtuber ដ៏មានប្រជាប្រិយភាពរូបនេះ បានដើរចេញពីពិភពកម្សាន្តដែលខ្លួនតែងផ្តល់ជូនដល់អ្នកគាំទ្រជាច្រើនលើកច្រើនសារ ដោយសារតែបញ្ហាផ្ទាល់ខ្លួន និងរងនូវការបាក់ទឹកចិត្តផងដែរ។

តួយ៉ាងកន្លងមក សាធារណជនក៏ដូចជាអ្នកផលិតមាតិកាដទៃទៀត បានផ្តល់ការលើកទឹកដល់រូបលោកជារឿយៗ និងសង្ឃឹមថា Youtuber រូបនេះ នឹងវិលប្រឡូកការផលិតវីដេអូឡើងវិញ ខណៈលោកក៏បានសន្យានឹងអ្នកគាំទ្រដែរថា ពីពេលនេះទៅ លោកនឹង live វីដេអូជារៀងរាល់ថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម