ជីវិតកម្សាន្ដ
ម្តាយ RuthKo ដង្ហើយទាមទារសងជីវិតកូនប្រុសមកវិញ
មហាជននិងអ្នកគាំទ្ររួមទាំងអ្នកសិល្ប: បានបង្ហាញអារម្មណ៍កាន់តែរន្ធត់ចិត្តជាពន់ពេក ហើយថែមទាំងសោកសៅជាខ្លាំង បន្ទាប់ពីឃើញម្តាយរបស់លោក RuthKo បានបង្ហោះខ្លឹមសារខ្លីមួយដង្ហើយទាមទារឱ្យជនបង្កសងជីវិតកូនប្រុសខ្លួនមកវិញ។

សពរបស់តារាចម្រៀងរ៉េបល្បីឈ្មោះលោក RuthKo ត្រូវបានរៀបចំពិធីបូជាតាមប្រពៃណីហើយ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងយ៉ាង និងភាពសោកស្តៅក្រៀមក្រំបំផុត សម្រាប់ក្រុមគ្រួសារមិត្តភក្តិ សិល្បករសិល្បការិនី ព្រមទាំងអ្នកគាំទ្ររបស់លោកជាច្រើនទៀត។
បើក្រឡេកទៅមើសាច់ញាតិរបស់តារារ៉េបរូបនេះ ជាពិសេសអ្នកម្តាយរបស់លោក បានសម្តែងក្តីឈឺចាប់ខ្លោចផ្សារជាពន់ពេក ដែលបាត់បង់កូនប្រុសជាទីស្រលាញ់។ ផ្អែកគណនីហ្វេសប៊ុកមានឈ្មោះថា Coromac Cam បានបញ្ចេញខ្លឹមសារអមដោយរូបភាពភ្លើងកំពុងឆាបឆេះសពកូនប្រុស បានលើកឡើងថា “សងជីវិតកូនខ្ញុំវិញ ឯងមានសមត្ថភាពទេ?“។

ទស្សនិកជនដឹងហើយថា ដំណឹងនៃការស្លាប់របស់តារារ៉េបលោក ដាវិឌឫទ្ធិរុទ្រ ហៅ RuthKo រហូតមកទល់ពេលនេះនៅតែធ្វើឱ្យអ្នកសិល្ប:រួមអាជីពនិងអ្នកគាំទ្រជាច្រើនសម្តែងក្តីស្លុតចិត្ត និងសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ធន់ធានអ្នកសិល្ប:ផ្នែកវិស័យចម្រៀងរ៉េបរូបនេះ។
ចំពោះកម្មវិធីបុណ្យគំរប់ ៧ថ្ងៃដល់តារាចម្រៀងរ៉េល្បី ឈ្មោះRuthKo នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃ១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅគេហដ្ឋានរបស់សពនៅ ផ្ទះលេខ ៥១ផ្លូវ ១៦៨ ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាធានីភ្នំពេញ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ