ជីវិតកម្សាន្ដ
ជីវិតឯកជនរបស់ Lee Min Ho ត្រូវគាស់កកាយមកម្ដងទៀត
ជីវិតឯកជនរបស់ Lee Min Ho តែងតែជាប្រធានបទដ៏ក្តៅគគុកនៃការចាប់អារម្មណ៍ជាសាធារណៈ។ គាត់គឺជាបុរសក្នុងសុបិនរបស់មនុស្សស្រីរាប់លាននាក់នៅទូទាំងពិភពលោក។ នៅក្នុងកម្មវិធីជជែក Zzanbro តារាសម្តែងរូបនេះមានឱកាសបង្ហាញអំពីជីវិតស្នេហារបស់គាត់ និងប្រភេទដ៏ល្អបំផុតនៅក្នុងជីវិតផ្ទាល់ខ្លួន។
នៅពេលនិយាយអំពីស្ទីលណាត់ជួបរបស់គាត់ Lee Min Ho បានប្រកាសដោយទំនុកចិត្តថា «ខ្ញុំជាមនុស្សរ៉ូមែនទិក។ នៅពេលណាដែលខ្ញុំផ្តោតលើអ្វីមួយ ខ្ញុំត្រូវតែធ្វើតាមវាឱ្យដល់ទីបញ្ចប់។ ប្រសិនបើខ្ញុំបង្កើតអារម្មណ៍ចំពោះនរណាម្នាក់ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព» ។
ជាពិសេស តារារូបនេះ ធ្វើឲ្យមហាជនសង្ស័យថា ខ្លួនកំពុងធ្វើសកម្មភាព ជួបស្រីៗ និងណាត់គ្នា ព្រោះតែពាក្យថា «ខ្ញុំទើបតែចាប់ផ្តើមជួបមនុស្សប៉ុន្មានឆ្នាំចុងក្រោយនេះ»។
នៅចុងឆ្នាំ២០២០ តារាសម្តែងមានភាពឯកោណាស់ គាត់មានអារម្មណ៍ថាការជួបអ្នកដទៃជាញឹកញាប់នាំឲ្យមានការខកចិត្ត។ Lee Min Ho បានដឹងថា គាត់ត្រូវការជួបមនុស្សដែលធ្វើឲ្យគាត់សុខស្រួល ប្រសិនបើគាត់ចេញទៅញ៉ាំអាហារពេលល្ងាចហើយត្រលប់មកមានអារម្មណ៍មិនស្រួល ឬមិនចូលចិត្តខ្លួនឯង វានឹងធ្វើឲ្យមានរសជាតិមិនល្អ។
នៅពេលដែលពិធីករ Shin Dong Yup សួរអំពីដៃគូដ៏ល្អ Lee Min Ho បានឆ្លើយតបថា ជាមនុស្សធម្មជាតិ មនុស្សដែលស្មោះត្រង់ចំពោះខ្លួនឯង និងមានមន្តស្នេហ៍បែបនេះ។ តារារូបនេះជឿជាក់ថា Gong Hyo Jin គឺជានារីវ័យចំណាស់គឺជាប្រភេទឧត្តមគតិរបស់គាត់ដែលចេះគិតគូរនិងមានភាពចាស់ទុំបំផុត។
តារាប្រុសថែមទាំងបញ្ចាក់ទៀតថា «តាំងពីពេលដែលខ្ញុំបានជួបនាងលើកដំបូង ខ្ញុំអាចមានអារម្មណ៍ថានាងគោរព និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ នេះអនុញ្ញាតឲ្យនាងក្លាយជាខ្លួនឯងដោយមិនធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ»។
ការចែករំលែកលម្អិតរបស់ Lee Min Ho ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតសង្ស័យថា តារាប្រុសរូបនេះពិតជាកំពុងណាត់ជួប និងផ្ញើសញ្ញាអំពីមិត្តស្រីដែលខ្លួនកំពុងតាមរក។
Lee Min Ho កើតនៅឆ្នាំ ១៩៨៧ ហើយចាប់ផ្តើមសម្ដែងក្នុងឆ្នាំ ២០០៨ ។ ឈ្មោះរបស់គាត់បានផ្ទុះឡើង ហើយក្លាយជាតារាក្នុងបញ្ជី A មួយជំហានដោយសារតួនាទីជាមេវ័យក្មេង Goo Jun Pyo ក្នុងរឿង Boys Over Flowers ។ លោកក៏បានជាប់ក្នុងបញ្ជីតារាដែលរកចំណូលបានច្រើនជាងគេអស់រយៈពេលជាច្រើនឆ្នាំ ហើយជាមុខតំណាងនៃរលក Hallyu (រលកកូរ៉េនាំយកវប្បធម៌កូរ៉េទៅកាន់ពិភពលោក)។
ខ្សែភាពយន្តល្បីៗរបស់ Lee Min Ho ក៏មានដូចជា City Hunter, The Heirs, Legend of the Blue Sea, The King: Eternal Monarchដែលនាំឲ្យលោកបានណាត់ជួបជាមួយស្រីស្អាតពីរនាក់គឺ Park Min Young និង Suzy ។
ថ្មីៗនេះលោកមានពាក្យចចាមអារ៉ាមថាកំពុងមានស្នេហាជាមួយ Joanna Chun ជាកូនស្រីរបស់ប្រធានក្រុម Paradise។ កូនស្រីរបស់ឧកញ៉ារូបនេះ និង Lee Min Ho មានមិត្តភ័ក្តិច្រើនដូចគ្នា ហើយទំនាក់ទំនងលើគ្រប់វិស័យដូចជា ការថតរូប ការច្នៃម៉ូត ការតាំងពិពណ៌សិល្បៈ។ ពួកគេឧស្សាហ៍ធ្វើដំណើរទៅប្រទេសជប៉ុន ហើយស្នាក់នៅសណ្ឋាគារ Edison ។ ទោះយ៉ាងណាក៏ដោយ ទាំង Lee Min Ho និង Joanna Chun មិនឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖YouTuber កាយសម្បទាកូរ៉េម្នាក់ ស្លាប់ក្នុងអាយុ ៣៤ ឆ្នាំ ដោយសារហេតុផលសុខភាព

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ