ជីវិតកម្សាន្ដ
តារាថៃជាប់រឿងក្ដី Icon ២រូប ត្រូវដោះលែងឲ្យមានសេរីភាព ក្រោយជាប់ពន្ធនាគារ ៨៤ ថ្ងៃ
ករណីដ៏កក្រើក The Icon Group បានដំណើរការនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ ការិយាល័យអគ្គព្រះរាជអាជ្ញាបានបញ្ជាឲ្យកាត់ទោសថៅកែជាប់សង្ស័យចំនួន ១៦នាក់ក្នុងសំណុំរឿងឆបោករួមគ្នា និងសំណុំរឿងជាច្រើនទៀតទាក់ទងនឹងការលក់ដោយផ្ទាល់ ចំណែកឯតារាសម្ដែង Min Pechaya និង Sam Yuranunt ត្រូវដោះលែងឲ្យមានសេរីភាព ដោយសារតែរកមិនឃើញភ័ស្តុតាងពាក់ព័ន្ធនឹងរឿងក្ដីមួយនេះ។
តាមរយៈរូបភាពដំបូងដែលបង្ហាញឲ្យឃើញតារាសម្ដែងស្រី Min Pechaya ពាក់អាវសនិងមួកអង្គុយនៅខាងក្នុងរថយន្ត។ នាងក៏បានផ្តល់បទសម្ភាសន៍ខ្លីមួយ ដោយអរគុណដល់ដំណើរការយុត្តិធម៌ និងគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអ្នកគាំទ្រ។ ចំណែកដំណើរការផ្លូវច្បាប់ដែលតុលាការបញ្ជាមិនឲ្យកាត់ទោស ពេលនេះបានបញ្ជូនទៅអគ្គនាយកនៃនាយកដ្ឋានស៊ើបអង្កេតពិសេសដើម្បីពិចារណាថា តើត្រូវយល់ព្រមឬមិនយល់ស្របនឹងបទបញ្ជាមួយនេះ។ ដូច្នេះនាងសូមមិនឆ្លើយសំណួរមួយនេះទេ ហើយចង់ឆាប់វិលត្រលប់ទៅជួបជុំគ្រួសារវិញ។
ដោយឡែកងាកមកកាន់តារាសម្ដែងប្រុសលោក Sam ឯណោះវិញ ក៏មិនខុសពីភាគីខាង Min ដែរ។ ក្រោយជាប់ពន្ធនាគារពិសេសបាងកក ៨៤ថ្ងៃមក លោកក៏ត្រូវដោះលែងឲ្យមានសេរីភាពដោយមានប្រពន្ធមកចាំទទួលដូចគ្នា។ លោកពាក់អាវឆ្នូត ជាមួយនឹងរបាំងមុខ និងមួក ដើរចេញទៅមុខពន្ធនាគារពិសេសបាងកក មុននឹងឱបភរិយា កូនៗ និងមិត្តភ័ក្តិជិតស្និទ្ធដែលកំពុងរង់ចាំស្វាគមន៍នៅមាត់ផ្លូវ។ ជាមួយគ្នានោះ លោកក៏បាននិយាយយ៉ាងខ្លីថា លោកអរគុណអ្នករាល់គ្នាដែលមកទទួលស្វាគមន៍។ សូមអរគុណចំពោះដំណើរការយុត្តិធម៌ ហើយពេលនេះលោកចង់ទៅផ្ទះមុន ដោយជិះឡានពណ៌សជាមួយគ្រួសារ មុនពេលអ្នកចាកចេញទៅ។
ថ្វីដ្បិតតែតារាសម្ដែង Min និង Sam ទទួលបានយុត្តិធម៌ក៏ដោយ ប៉ុន្តែដំណើរការមុននៃសំណុំរឿង Icon Group បានជះឥទ្ធិពលទាំងកេរ្តិ៍ឈ្មោះ និងអាជីពរបស់ពួកគេរួចទៅហើយ។ ជាពិសេស រូបភាពរបស់អ្នកទាំងពីរត្រូវបានខូចខាត និងបន្សល់ត្រឹមជាជនសង្ស័យជាប់ពាក់ព័ន្ធនឹងសំណុំរឿងបោកប្រាស់ដ៏កក្រើកប្រទេសថៃ។ ដូច្នេះហើយ មានតែការបើកឱកាសពីមហាជនក្នុងវិស័យកម្សាន្តមួយនេះតែប៉ុណ្ណោះ។
គួររម្លឹកដែរថា កាលពីល្ងាចថ្ងៃទី១៦ តុលា ឆ្នាំ២០២៤ ការិយាល័យស៊ើបអង្កេតមជ្ឈិមបានស្នើសុំតុលាការព្រហ្មទណ្ឌដើម្បីអនុម័តដីកាចាប់ខ្លួនជនជាប់ចោទ១៨រូប រួមទាំងតារាល្បីៗ ក្រោមការចោទប្រកាន់ពីបទ ចូលរួមក្នុងការបោកប្រាស់សាធារណៈជនឬគម្រោងពីរ៉ាមីត, ការរួមគ្នាក្នុងអាជីវកម្មលក់ផ្ទាល់ និងរួមគ្នានាំចូលព័ត៌មានមិនពិត។ ក្រោយការចាប់ខ្លួន ប៉ូលិសបានរិបអូសទ្រព្យសម្បត្តិជាបន្តបន្ទាប់ដែលគេជឿថា ពាក់ព័ន្ធនឹងអំពើខុសច្បាប់ពីជនសង្ស័យ១៨នាក់៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ