Connect with us

ជីវិតកម្សាន្ដ

លីវ ជីលី ទម្លាយអត្តចរិត នាដការី សុគា គីមលាង

បានផុស

នៅ

ក្នុង​នាម​ជា​រៀមច្បង​សិល្បៈ អតីត​បវរកញ្ញា Miss Grand Cambodia២០២០ កញ្ញា លីវ ជីលី បាន​ទម្លាយ​ពី​អត្តចរិត​របស់​នាដការី កញ្ញា សុគា គីមលាង និង​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​នាដការី​ល្បី​ឈ្មោះ​រូប​នេះ​ខំប្រឹង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំង ហើយ​បន្ត​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា លីវ ជីលី បាន​ឲ្យ​ដឹង​ថា ចាប់​តាំងពី​ពេល​ដែល​នាង​ជួប គីមលាង ដំបូង បាន​សម្គាល់​លើ​ក្រម​សីលធម៌ គឺ ល្អ​ណាស់ ដឹង​ខ្ពស់ ដឹង​ទាប ដឹង​រៀមច្បង ដឹង​សិស្ស​ប្អូន មាន​ការ​គោរព​អ្នកដទៃ ដឹង​គុណ​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន មិន​ចេះ​ឫកពា​ប្រកាន់​ខ្លួន​ជា​អ្នក​ល្បី​អ្វី​នោះ​ទេ។

អតីត​បវរកញ្ញា លីវ ជីលីវ បាន​និយាយ​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ខ្លួន​នៅ​ក្បែរ​នាដការី សុគា គីមលាង គឺ​នាង​មាន​និស្ស័យ​នឹង គីមលាង បាត់​ទៅ​ហើយ។ នាង​ថា «មនុស្ស​ល្អ​របស់​បង កុំ​ខ្វល់​នឹង​អ្វី​ដែល​មិន​គួរ​ខ្វល់​ណា ប្អូន​ខំប្រឹង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំង​ថែមទៀត​(​អំពើ​ល្អ​តែងតែ​ឈ្នះ​អំពើ​អាក្រក់​)»។

ជាមួយ​គ្នា នៃ​ការ​លើក​ទឹកចិត្ត​ពី​សំណាក់​រៀមច្បង​ខាង​លើ​នេះ នាដការី សុគា គីមលាង ហៅ កូន​អាន់ បាន​ឆ្លើយ​តប​វិញ​ថា «សូម​កាន់​លើ​ជំហរ​លើ​ភាព​ត្រឹមណា​បង ស្រឡាញ់​គោរព​បង បង និង​អ្នក​ជុំវិញ​ខ្លួន​ទាំងអស់ មិន​ថា​អ្នក​ស្គាល់ ឬ មិន​ទាន់​ស្គាល់​ក៏ដោយ នៅតែ​បន្ត​ការ​ធ្វើ​ល្អ»។

គេ​ចាំ​បាន​ថា​កន្លងមក​អតីត​បវរកញ្ញា Miss Grand Cambodia ២០២០ កញ្ញា លីវ ជីលី បាន​បង្ហាញ​ឆន្ទៈ​លើក​ទឹកចិត្ត និង​គាំទ្រ​យ៉ាង​ពេញទំហឹង បន្ទាប់ពី​ឮ​ដំណឹង​ដ៏​រំភើប​នាដការី​ឆ្នើម​ផ្នែក​របាំ​បុរាណ​អប្សរា​កញ្ញា សុគា គីមលាង ប្រកាស​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រឡង​សម្រស់​ដ៏​អស្ចារ្យ Miss Univer Cambodia 2025៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៩ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

សុខភាព២១ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

Sokha Hotels

ព័ត៌មានពេញនិយម