ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា ថា ចង់ឲ្យផ្លូវចិត្តកាន់តែរឹងមាំ ត្រូវមាន ៧ ចំណុច
តារាសម្ដែង និងជាពិធីការិនី ឌួង ហ្សូរីដា ចែករំលែកបទពិសោធ ៧ ចំណុច ទៅកាន់មហាជនអ្នកគាំទ្រ បើចង់ឲ្យផ្លូវចិត្តកាន់តែរឹងមាំ។

ស្របពេលជាមួយគ្នាដែលឆ្នាំថ្មី ២០២៥ បានចូលមកដល់ តារាស្រី ឌួង ហ្សូរីដា នៅតែមានយីអ៊ុនខ្ពស់ មិនថាអាជីពផ្ទាល់ខ្លួន ឬ កិច្ចការងារផ្សេងៗ ទេ។ ម្យ៉ាងទៀតអ្វីដែលនាងបានរំលេចឡើងពេលនេះ គឺ ឌួង ហ្សូរីដា បានបង្ហាញដល់មហាជនថា បើចង់ឲ្យផ្លូវចិត្តកាន់តែរឹងមាំ ត្រូវមាន ៧ ចំណុចនេះ។

ឌួង ហ្សូរីដា បានលើកឡើងចែករំលែកជាបទពិសោធខ្លះៗ ថា ចង់ឲ្យផ្លូវចិត្តកាន់តែរឹងមាំ ក្នុងឆ្នាំ ២០២៥ ៖ ១.កុំដាក់សម្ពាធលើខ្លួនឯងជ្រុល , ២.កុំរំលឹករឿងដែលធ្លាប់បាក់ស្បាត , ៣.កុំត្រាំខ្លួនឯងក្នុងអតីតកាលមិនល្អ , ៤.កុំរស់ក្នុងសម្ដីអ្នកដទៃ , ៥.កុំខ្លាចក្នុងការចាប់ផ្ដើមម្តងទៀត , ៦.កុំស្រឡាញ់គេម្នាក់ឯង និង ៧.ហាមប្រៀបធៀបមើលងាយខ្លួនឯង។ តាមរយៈសំណេរនេះ អាចជាការពញ្ញាក់អារម្មណ៍សម្រាប់អ្នកគាំទ្រ ខណៈមានការលើកឡើថាវាជារឿងល្អចំពោះគំនិតនេះ។

កញ្ញា ឌួង ហ្សូរីដា កន្លងមក ត្រូវបានគេមើលឃើញថានាងតែងមានភាពលេចធ្លោលើសកម្មភាពមនុស្សធម៌ដោយចែករំលែកក្តីស្រលាញ់ជូនប្រជាពលរដ្ឋជួបការខ្វះខាត កុមារកំព្រា និងចាស់ជរាជាដើម…។ ទង្វើនេះ ទទួលបានការគាំទ្រ និងលើកសរសើរទឹកចិត្តពីមហាជនជាច្រើន។

ជាទូទៅ ស្រីស្អាត ឌួង ហ្សូរីដា ត្រូវគេដឹងថា នាងតែងរំលេចខ្លួនក្នុងរូបភាពស្លៀកសម្លៀកបំពាក់នារីខ្មែរយ៉ាងស្រស់ស្អាតដែលថតនៅទឹកដីប្រាសាទអង្គរវត្ត ឬ តំបន់រមណីយដ្ឋានទេសចរណ៍នានា ជាមួយការជំរុញទឹកចិត្តរួមគ្នាផ្សព្វផ្សាយមរតកដូនតាផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ