ជីវិតកម្សាន្ដ
ភ្លើងឆេះព្រៃនៅ LA លេបត្របាក់ផ្ទះតារាហូលីវូដជាច្រើន ខណៈអ្នកផ្សេងត្រូវបង្ខំចិត្តជម្លៀសចេញ
ភ្លើងឆេះព្រៃជាបន្តបន្ទាប់បានបំផ្លិចបំផ្លាញតំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ដែលបណ្តាលឲ្យអ្នកស្រុករាប់ពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះ ខណៈដែលវាបានលេបត្របាក់ផ្នែកដ៏ធំនៃតំបន់ Los Angeles យ៉ាងឆាប់រហ័ស។ ក្នុងចំណោមមនុស្សជាង៨ម៉ឺននាក់ដែលត្រូវជម្លៀស សុទ្ធសឹងជាផ្ទះសេដ្ឋី អ្នកជំនួញ តារាចម្រៀង និងតារាសម្តែងល្បីៗជាច្រើនរូបផងដែរ។
តារាហូលីវូដជាច្រើននាក់ រួមទាំងប៉ារីស ហ៊ីលតុន បានបាត់បង់ផ្ទះសម្បែងតម្លៃរាប់លានដុល្លារ ដែលឥឡូវវាបានក្លាយជាផេះ។ ផ្ទះតម្លៃ ៦.៥ លានដុល្លាររបស់តារាសម្តែង Leighton Meester និង Adam Brody ត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃនៅក្នុងសង្កាត់ Pacific Palisades ដ៏ធំនៃទីក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី ០៨ ខែមករា។
រូបថត Paparazzi បង្ហាញផ្ទះវីឡាដែលមានបន្ទប់គេងប្រាំ ដែលមានទេសភាពសមុទ្រ ឥឡូវនេះត្រូវបានកាត់បន្ថយមកត្រឹមតែជារបងការពារដើមឈើប៉ុណ្ណោះ។ យ៉ាងណា តារាទាំងពីរមិនបានធ្វើអត្ថាធិប្បាយ ឬផ្តល់ព័ត៌មានថ្មីណាមួយជុំវិញការបាត់បង់នោះទេ។ ការបង្ហោះ Instagram ចុងក្រោយរបស់តួសម្តែង Gossip Girl គឺមកពីព្រឹត្តិការណ៍ Golden Globes កាលពីប៉ុន្មានថ្ងៃមុន។
តារាសម្តែងវ័យ ៧៣ ឆ្នាំ John Goodman ក៏ស្ថិតក្នុងបញ្ជីតារាដែលបានបាត់បង់ផ្ទះសម្បែងដោយសារភ្លើងឆេះព្រៃដ៏មហន្តរាយ។ ក្នុងពេលដែល Anna Faris ក៏គ្មានផ្ទះសម្រាប់ត្រឡប់ទៅផ្ទះវិញបន្ទាប់ពីភ្លើងឆេះព្រៃ។ វីឡាប៉ាស៊ីហ្វិក Palisades ត្រូវបានទិញដោយ តារាភាពយន្តកំប្លែងហូលីវូដ ក្នុងតម្លៃ ៤.៩លានដុល្លារក្នុងឆ្នាំ ២០១៨។
ងាកមកកាន់វិមានរបស់ Miles Teller និងភរិយា Keleigh Teller ក៏មិនខុសពីអ្នកទាំងប៉ុន្មានខាងល់នោះដែរ។ ទ្រព្យសម្បត្តិទាំងមូលរបស់ពួកគេបានឆេះអស់ បន្សល់ទុកតែគ្រឹះប៉ុណ្ណោះ។ គូស្នេហ៍មួយគូនេះបានទិញវីឡាក្នុងក្តីស្រមៃរបស់ខ្លួនក្នុងតម្លៃ ៧.៥ លានដុល្លារក្នុងរយៈពេលមិនដល់ ២ ឆ្នាំ។
រូបថតមួយពីកន្លែងកើតហេតុបង្ហាញថា វិមានរបស់ Anthony Hopkins ក៏ឆេះព្រមទៅជាមួយគ្នា។ តារាសម្តែងដែលឈ្នះពានរង្វាន់អូស្ការបានទិញផ្ទះតម្លៃ ៦ លានដុល្លារនៅប៉ាស៊ីហ្វិក Palisades ក្នុងឆ្នាំ ២០១៩ ។ ជាមួយគ្នានោះដែរ កូនប្រុសរបស់តារាអាមេរិក Eugene Levy បានចែករំលែករូបថតផ្ទះកំពុងឆេះនៅលើ Instagram Story របស់គាត់ជាមួយនឹងចំណងជើងថា ពិតជាសោកស្ដាយនិងខូចចិត្តសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នករស់នៅ LA ដែលរងគ្រោះដោយភ្លើងសោកនាដកម្មនេះ ។
វិមានដ៏អស្ចារ្យរបស់ Billy Crystal ក៏សល់ត្រឹមតែទីលានវាយកូនបាល់។ គាត់ និងប្រពន្ធ Janice បានបញ្ជាក់ពីការបាត់បង់នេះថា Janice និងខ្ញុំបានរស់នៅក្នុងផ្ទះនេះតាំងពីឆ្នាំ ១៩៧៩។ យើងបានចិញ្ចឹមកូន និងចៅរបស់យើងនៅទីនេះ។ គ្រប់គន្លៀតនៃផ្ទះរបស់យើងគឺពោរពេញទៅដោយសេចក្តីស្រឡាញ់ អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
ដោយឡែក នៅក្នុងការបង្ហោះ Instagram កាលពីថ្ងៃទី ០៨ ខែមករា តារាចម្រៀង Paris Hilton បាននិយាយថា ផ្ទះនៅមាត់សមុទ្ររបស់នាងនៅ Malibu រដ្ឋកាលីហ្វ័រញ៉ា ត្រូវណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក្លាយជាផេះ។
មិនត្រឹមប៉ុណ្ណឹងទេ តារាស្រីនិងកក្រុមគ្រួសារមិនបានត្រឹមតែអង្គុយមើលព័ត៌មានអំពីផ្ទះរបស់ខ្លួន ហើយក៏ជារឿងដែលគ្មាននរណាម្នាក់គួរជួបប្រទះ។ ផ្ទះនេះគឺជាកន្លែងដែលនាងសាងអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើន។ តារាទូរទស្សន៍ការពិត Hilton បានទិញអចលនទ្រព្យរមណីយដ្ឋាននេះក្នុងតម្លៃ ៨.៤ លានដុល្លារក្នុងឆ្នាំ ២០២១។
តួស្រីក្នុងរឿង How i met your mother និងស្វាមីបានទិញផ្ទះតម្លៃ ៥.៦ លានដុល្លារក្នុងឆ្នាំ ២០១៧ ហើយចំណាយពេលមួយឆ្នាំជួសជុលវាឡើងវិញ។ នៅឆ្នាំ២០១៨ នាងបានប្រាប់ Architectural Digest ថាការចំណាយដ៏ធំបំផុតនៅក្នុងផ្ទះគឺការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ។ នាងក៏បានបន្ថែមស្តង់ថតរូបស្វ័យប្រវត្តិដែលមានអាយុ ៤០ ឆ្នាំផងដែរ។
តារាទូរទស្សន៍ Reality លោក Spencer Pratt និង Heidi Montag បានបញ្ជាក់ថា ផ្ទះរបស់ពួកគេក៏ត្រូវបានបាត់បង់ផងដែរ។ ភ្លើងឆេះរាលដាលយ៉ាងលឿនឆ្ពោះទៅផ្ទះរបស់គាត់ដោយមិនអាចអន្តរាគមន៍ទាន់ពេល។ នៅព្រឹកថ្ងៃទី ០៨ ខែមករា Montag បានចែករំលែកព័ត៌មានសោកសៅនៅលើ Snapchat ។

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាមេរិក ខាតបង់ប្រហែល ៥៧ពាន់លានដុល្លារ ព្រោះភ្លើងឆេះព្រៃនៅ LA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ