ជីវិតកម្សាន្ដ
អេដវីន ថា អតីតកាលបែបណា អត់ចាំទេ សំខាន់ចេះកែប្រែអនាគតឲ្យល្អ
មហាជនអ្នកគាំទ្រចាំបានថាតារាសម្តែងរូបសង្ហាសាច់ដុំធំៗ លោក យិត មាសឧស្សាហ៍ ហៅ អេដវីន កន្លងទៅផ្ទុះនូវរឿងអាស្រូវយ៉ាងអាម៉ាស់ បន្ទាប់ពីប្រើហិង្សាលើអតីតគូស្នេហ៍រងរបួសពេញខ្លួន រហូតឈានដល់សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ និងជាប់ពន្ធនាគារជាច្រើនខែ។

ទោះជាយ៉ាងណាក្រោយពេលបាត់មុខមួយសន្ទុះធំពីអាជីពសិល្បៈ និងត្រូវបានដោះលែងឲ្យមានសេរីភាព តារាសម្តែង អេដវីន បច្ចុប្បន្នបានចាប់ផ្ដើមឱកាសជាថ្មីឡើងវិញតាមរយៈការបង្ហាញវត្តមានថតសម្តែង និងចូលរួមកម្មវិធីសិល្បៈមួយចំនួន។

ជាមួយគ្នានេះដែរ លោក អេដវីន បានបញ្ជាក់ថា រឿងអតីតកាលបែបណា លោកអត់ចាំទេ សំខាន់ចេះកែប្រែអនាគតកាលឲ្យបានល្អ។

លោក យិត មាសឧស្សាហ៍ ហៅ អេដវីន លើកឡើងខ្លឹមសារខ្លីភ្ជាប់វីដេអូ នៃកិច្ចសម្ភាសន៍មួយថា «អតីតកាលខ្ញុំបែបណា ខ្ញុំអត់ចាំនោះទេ សំខាន់ខ្ញុំចេះកែប្រែអនាគតកាលរបស់ខ្ញុំឲ្យបានល្អ»។

លោក អេដវីន បានរម្លឹកថា បន្ទាប់ពីជួបរឿងអាស្រូវខាងលើបានធ្វើឲ្យបាត់បង់គ្រប់យ៉ាងសូម្បីតែអ្នកម្តាយជាទីស្រលាញ់ និងធ្វើឲ្យលោកធ្លាក់ខ្លួនជាមនុស្សធ្លាក់ក្នុងភពងងឹតអស់រយៈពេលប្រមាណជាង ១ ឆ្នាំ។

អេដវីន និយាយថា ឆ្លងកាត់រឿងរ៉ាវជីវិតជាច្រើន លោកធ្លាប់ក្លាយជាមនុស្សដែលវង្វេងគោលដៅ ព្រោះតែការជឿទុកចិត្តមនុស្ស ពោលគឺមនុស្សស្រីដែលខ្លួនស្រលាញ់។ ប៉ុន្តែជាលទ្ធផលបានមកវិញនោះចុងក្រោយបំផុតគេបានបំផ្លាញទឹកចិត្ត ក្តីស្រឡាញ់ និងអ្វីៗ គ្រប់យ៉ាងទាំងអស់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។
លោកបន្តថា លោកបានបាត់បង់អ្នកម្តាយជាទីស្រលាញ់អំឡុងពេលជាប់នៅពន្ធនាគារ និងមានឈ្មោះជាមនុស្សមិនល្អពាក់ព័ន្ធរឿងបង្កអំពើហិង្សាក្នុងគ្រួសារ។
លោក អេដវីន បញ្ជាក់ដែរថា លោកមិនបកក្រោយទេ គឺ លោកអរគុណរឿងរ៉ាវទាំងអស់នោះដែលធ្វើឲ្យលោកជួប។ បើមិនបានជួបរឿងនោះទេ លោកក៏មិនដឹងត្រូវធ្វើអ្វីដែរ។
គួររម្លឹកថា លោក យិត មាសឧស្សាហ៍ ហៅ អេដវីន កន្លងមកធ្លាប់ជាប់ពន្ធនាគារប្រមាណជាង ១ ឆ្នាំ កាលពីអំឡុងឆ្នាំ ២០២២ ដោយសារការប្រើអំពើហិង្សាលើអតីតគូស្នេហ៍។
ក្រោយចេញពីពន្ធនាគារមកវិញ លោកក៏បានសម្រេចចិត្តចូលសាងផ្នួសរយៈពេល ២ ឬ ៣ ខែ ខណៈបច្ចុប្បន្នលោកបានវិលចូលអាជីពចាស់សិល្បៈ និងកាលពីថ្មីៗ នេះ អេដវីន ទើបបានបង្ហាញខ្លួនចូលរួមប្រកួតកីឡាករកាយវប្បកម្មលើឆាកអន្តរជាតិ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ