ជីវិតកម្សាន្ដ
តារាកូរ៉េជើងចាស់ Lee Yoon Hee ទទួលមរណភាពក្នុងអាយុ ៦៤ ឆ្នាំ
តារាសម្ដែងជើងចាស់ Lee Yoon Hee បានទទួលមរណភាពក្នុងអាយុ ៦៤ឆ្នាំ ហើយពិធីបុណ្យសពរបស់លោក នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន KST ចេញផ្សាយនៅថ្ងៃទី១១ ខែមករា។
តារាសម្ដែងរូបនេះ មិនមានជំងឺអ្វីជាដំកំភួននោះទេ ប៉ុន្តែលោកស្រាប់តែលាចាកលោកភ្លាមៗ ដែលធ្វើឲ្យមានការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្នកជាទីស្រឡាញ់ និងសហការីក្នុងអាជីពការងារជាមួយ។ ជាក់ស្តែងថ្មីៗនេះ Lee Yoon Hee បានចុះកិច្ចសន្យាផ្តាច់មុខជាមួយ Beom Entertainment ដើម្បីបន្តគម្រោងផ្សេងៗ។
យ៉ាងណានាពេលនេះ ទីភ្នាក់ងារបានត្រឹមតែបង្ហាញអារម្មណ៍រន្ធត់និងបាននិយាយថា «ពួកយើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះសព Lee Yoon Hee ដែលបានលះបង់យ៉ាងខ្លាំងចំពោះសិល្បៈរបស់គាត់» ។
កើតនៅឆ្នាំ ១៩៦០ Lee Yoon Hee បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងវិស័យល្ខោននាឆ្នាំ ១៩៨៥។ គាត់បានផ្លាស់ប្តូរទៅជាតួសម្តែងនៅក្នុងឆ្នាំ ២០០៧ ដោយសម្តែងក្នុងរឿង «Secret Sunshine» បន្ទាប់មកបានបន្តបង្ហាញខ្លួននៅក្នុងផលិតកម្មដូចជា Nameless Gangster: Rules of the Time’, ‘Miracle in Cell No. 7’, ‘The King’, ‘Song of the Bandits’ និងច្រើនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ