ជីវិតកម្សាន្ដ
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
Wang Xing តារាសម្ដែងចិនល្បីឈ្មោះក្នុងរឿង «Ip Man វគ្គ៣» និងត្រូវគេស្គាល់ផងដែរដោយឈ្មោះឆាករបស់លោកថា Xing Xing បានបង្ហើបថា ក្នុងអំឡុងពេលចាប់ពង្រត់នៅក្នុងប្រទេសមីយ៉ាន់ម៉ា គាត់ត្រូវគេបង្ខិតបង្ខំឲ្យរៀនបច្ចេកទេសបោកប្រាស់។
យោងតាមរបាយការណ៍របស់ Xinjing Bao កាលពីថ្ងៃពុធ លោក Wang បានចែករំលែកទុក្ខលំបាក បន្ទាប់ពីប៉ូលិសថៃបានជួយសង្គ្រោះ ហើយបញ្ជូនទៅទីក្រុងបាងកកវិញ។ តារាប្រុសពន្យល់ថា ការផ្សាយពាណិជ្ជកម្មការងារដែលគាត់បានឃើញកាលពីចុងឆ្នាំមុន បានជំរុញឲ្យរូបគាត់ធ្វើដំណើរទៅថៃដើម្បីស្វែងរកឱកាសថ្មីៗ។ លោកបានមកដល់ប្រទេសនេះកាលពីថ្ងៃទី៣ ខែមករា ដោយមានទិដ្ឋាការមានសុពលភាពដល់ថ្ងៃទី៣ ខែមីនា ហើយបានស្នាក់នៅសណ្ឋាគារមួយនៅកោះ Phuket។
ពីភូកេតមក ក្រុមហ៊ុនឈ្មួញជើងសាការងារបានដឹកគាត់ទៅខេត្ត Chai Nat (ឆៃណាត) ដែលជាខេត្តភាគកណ្តាលរបស់ថៃ ហើយបន្តបន្ទាប់ទៀតទៅកាន់ស្រុក Mae Sot ជាស្រុកមួយនៅភាគខាងជើងនៃខេត្ត Tak ស្ថិតនៅតាមបណ្ដោយព្រំដែនថៃ-មីយ៉ាន់ម៉ា ភ្លាមៗគាត់ក៏បាត់បង់ទំនាក់ទំនងជាមួយសាច់ញាតិ និងមិត្តស្រី។
តារាសម្ដែងវ័យ៣១ឆ្នាំបានរៀបរាប់បន្ថែមទៀតថា បន្ទាប់ពីត្រូវគេបង្ខំឲ្យឆ្លងទន្លេ គាត់ឃើញខ្លួនឯងស្ថិតនៅប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលជនប្រដាប់អាវុធបានដឹករូបគាត់ចូលក្នុងយានជំនិះ ហើយបន្ទាប់មកចូលទៅក្នុងផ្ទះដែលកាន់កាប់ដោយជនជាតិចិនយ៉ាងតិច ៥០ នាក់ផ្សេងទៀត ព្រមទាំងប្រជាជនមកពីប្រទេសផ្សេងៗទៀត។
លោក Wang បានពិពណ៌នាអំពីដំណើរការចាប់ផ្តើមដ៏គួរឲ្យភ័យខ្លាចមួយដែលមនុស្សគ្រប់គ្នាត្រូវបង្ខំឲ្យកោរសក់ និងទទួលការបណ្តុះបណ្តាលអំពីការបោកប្រាស់តាមរយៈការផ្ញើសារក្នុងរយៈពេលបីថ្ងៃ ទោះបីជាពួកគេមិនទាន់បានចាប់ផ្តើមបណ្តុះបណ្តាលគាត់សម្រាប់ការឆបោកតាមទូរស័ព្ទក៏ដោយ។ ខ្លឹមសារនៃការបណ្តុះបណ្តាល ភាគច្រើនគឺការក្លែងបន្លំសារជាអក្សរ មិនមានការបណ្តុះបណ្តាលទាក់ទងនឹងការហៅទូរស័ព្ទ ឬការសន្ទនាតាមទូរស័ព្ទឡើយ។
បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបាត់ខ្លួនរបស់ Wang Xing បានកើតឡើង ងាកទៅកាន់តារាសម្តែងចិន Xu Dajiu ឯណោះក៏បានរំលឹកពីបទពិសោធន៍ស្រដៀងគ្នានេះដែរ ហើយចេញការព្រមានអំពីការក្លែងបន្លំក្រុមការងារភាពយន្តនៅក្នុងប្រទេសថៃ។ លោកបានរៀបរាប់ថា ខ្លួនក៏ត្រូវគេបោកបញ្ឆោតពីការផ្សាយពាណិជ្ជកម្មការងាររឿងភាគដែលថតនៅប្រទេសថៃដែរ។ ពេលមកដល់ លោកប្រឈមមុខនឹងការប៉ុនប៉ងរឹបអូសលិខិតឆ្លងដែន ហើយទើបរកឃើញថា ការផលិតខ្សែភាពយន្តគឺមិនមានឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសរកឃើញតួសម្ដែងរឿង «Ip Man» ក្រោយធ្លាយដល់តំបន់ជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា