Connect with us

ជីវិតកម្សាន្ដ

Kim បរិច្ចាគខោអាវក្នុងដល់ជនរងគ្រោះដោយសារភ្លើងឆេះព្រៃនៅ LA តែបែរត្រូវគេរិះគន់

បានផុស

នៅ

កាលពីថ្ងៃទី ១០ ខែមករា តារាទូរទស្សន៍ Kim Kardashian បានប្រកាសនៅលើ Instagram Story អំពីសកម្មភាពគាំទ្រដើម្បីជម្នះផលវិបាកនៃគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដោយក្នុងនោះបានប្រកាសរបរិច្ចាគខោអាវក្នុងដ៏ធំ។ ប៉ុន្តែបែរជារងការរិះគន់យ៉ាងដំណំពីសំណាក់អ្ន្កលេងអ៉ិនធើណេតទៅវិញ។

តាមរយៈសារនោះតារាស្រីវ័យ៤៤ឆ្នាំបានសរសេរថា «ពួកយើងកំពុងបរិច្ចាគទៅឲ្យ Los Angeles Fire Foundation ដើម្បីផ្តល់ធនធានសំខាន់ៗដល់អ្នកឆ្លើយតបដំបូងដែលមានវីរបុរសការពារទីក្រុងរបស់យើង។ ក្រៅពីនេះ​ពួកយើងក៏បានបរិច្ចាគខោអាវទ្រនាប់ សម្លៀកបំពាក់ និងស្រោមជើងមួយចំនួនធំដល់ Baby2Baby (អង្គការមិនរកប្រាក់ចំណេញដែលផ្តល់ក្រណាត់កន្ទបទារក សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ជាមូលដ្ឋានផ្សេងទៀតដល់កុមារដែលត្រូវការជំនួយ) ដើម្បីជួយជនភៀសខ្លួនដោយសារភ្លើងឆេះ។

នៅក្នុងការបង្ហោះមួយទៀត Kim បានផ្ញើសាររំលែកទុក្ខដល់អ្នកដែលរងគ្រោះដោយអគ្គីភ័យ ដោយសន្យាថានឹងជួយ និងអំពាវនាវឲ្យអ្នកគាំទ្របរិច្ចាគ។​ ការប្រកាសរបស់នាង​ កើតឡើងបន្ទាប់ពីម៉ាកយីហោ Skims របស់នាងដែរ ត្រូវបានគេរិះគន់ថា មិនសមហេតុផលសម្រាប់ការផ្សាយពាណិជ្ជកម្មផលិតផលម៉ូដរបស់ខ្លួនក្នុងអំឡុងពេលភ្លើងឆេះព្រៃ ដែលឆេះពេញសង្កាត់ប៉ាស៊ីហ្វិក Palisades កាលពីយប់ថ្ងៃទី០៧ ខែមករា។

យ៉ាង​ណា​មិញ ចំណាត់​ការ​ពន្លត់​ភ្លើង មិន​បាន​ជួយ​មហាសេដ្ឋី​ស្រី​រូប​នេះ​ទទួល​បាន​ការ​សរសើរ​ជា​សាធារណៈ​ឡើយ។ ផ្ទុយទៅវិញ អ្នកលេងអ៊ីនធឺណេតមួយចំនួនបានថ្កោលទោសតារាស្រីចំពោះការបរិច្ចាគរបស់របរដែលមិនសមហេតុផល ហើយថែមទាំងសង្ស័យថាវាជាការផ្សាយពាណិជ្ជកម្មផលិតផលទៀតផង។

អ្នក លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​មតិ​ថា Kim Kardashian មាន​ប្រតិកម្ម​អវិជ្ជមាន ហើយ​តើ​នាង​បាន​ធ្វើ​អ្វី​ចំពោះ​វា? នាង​កំពុង​បរិច្ចាគ​សម្លៀក​បំពាក់​និង​ខោ​ក្នុង​ដល់​អ្នក​ដែល​បាត់​បង់​អ្វីៗ​ទាំង​អស់​ក្នុង​ភ្លើង។ បញ្ហា​នេះគ្រប់គ្នាសុទ្ធតែ​​ដឹង​ល្បិច​របស់​នាងអស់ហើយ។ តាមរយៈការបរិច្ចាគសម្លៀកបំពាក់ដោយឥតគិតថ្លៃ នាងក៏កំពុងផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួនផងដែរ។ លើសពីនេះ រាល់របស់របរដែលនាងបរិច្ចាគគឺអាចកាត់ពន្ធបាន មានន័យថា នាងពិតជាមិនបាត់បង់មួយកាក់ទេ។

មិនត្រឹមប៉ុណ្ណឹងទេ អ្នកខ្លះថែមទាំងចូលទៅបញ្ចេញមតិបន្ថែមទៀតថា ស្របពេលដែលតារាល្បីៗផ្សេងទៀត បាននិងកំពុងតែបរិច្ចាគប្រាក់រាប់លានដុល្លារ។ តើអ្នកណាត្រូវការខោអាវក្នុងរបស់ Kim ក្នុងពេលបែបនេះ? បន្ទាប់ពីទទួលបានខោអាវទ្រនាប់ហើយ ជនជម្លៀសអាចដាក់ Onlyfans ហើយរកប្រាក់ដើម្បីទិញផ្ទះថ្មីមែន?

មិនត្រឹមតែ Kim ប៉ុណ្ណោះទេ គ្រួសាររបស់នាងក៏ត្រូវបានអូសទាញចូលទៅក្នុងជម្លោះផងដែរ។ មូលហេតុគឺមកពីការបង្ហោះរបស់បងស្រីរបស់នាង Khloé Kardashian នៅលើ Instagram Story ។នៅថ្ងៃទី០៩ខែមករា Khloé បានបង្ហាញថាគ្រួសាររបស់នាងបានបរិច្ចាគអាហាររាប់រយពីភោជនីយដ្ឋាន Carousel ដ៏ល្បីល្បាញដល់ក្រុមអ្នកពន្លត់អគ្គីភ័យនៅទូទាំង Los Angeles ។ ចំនួនទឹកប្រាក់ដែលពួកគេចំណាយសម្រាប់អាហារគឺ ២,៥០០ ដុល្លារ។ សម្រាប់មនុស្សជាច្រើន តួលេខខាងលើគឺតូចពេកបើធៀបនឹងទ្រព្យសម្បត្តិសុទ្ធដែលគ្រួសារ Kardashian កាន់កាប់។ គ្រួសារនេះត្រូវបានគេរិះគន់ថា មានភាពច្របូកច្របល់ដោយកេងប្រវ័ញ្ចសោកនាដកម្មរបស់ប្រជាជន LA ដើម្បីបង្កើតរូបភាព។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភព TMZ នៅថ្ងៃទី ០៩ខែមករា Kourtney Kardashian, Khloé Kardashian, Rob Kardashian, Kendall Jenner, Kylie Jenner និង Kris Jenner ទាំងអស់ត្រូវជម្លៀសចេញពីវិមានដ៏ស្កឹមស្គៃរបស់ពួកគេជាការប្រុងប្រយ័ត្ន។ នៅ​ល្ងាច​ថ្ងៃ​ដដែល បញ្ជា​ជម្លៀស​ត្រូវ​បាន​លើក​ឡើង ហើយ​ពួក​គេ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ម៉ូដែល​​អង់គ្លេស ត្រូវ​ពាក់​ភ្នែក​សិប្បនិម្មិត និង​វះកាត់​ជាង ៤០០​ដង ដោយសារមិត្តប្រុសជះទឹកអាស៊ីត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការ​​អង់គ្លេស​រក​ឃើញ​ថា​ បុរស​ពីរ​នាក់​​មាន​ពិរុទ្ធ​​ពី​បទ​លួច​បង្គន់មាស​

ព័ត៌មានជាតិ២ ម៉ោង មុន

អៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូ ដើម្បីជួយសហគមន៍ជនបទភាគខាងជើងប្រទេសកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សំរាមជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ត្រូវបានសម្អាត ដើម្បីលើកកម្ពស់សោភណភាព ស្របពេលបុណ្យចូលឆ្នាំថ្មីខិតចូលមកដល់

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម