Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង Eason លុបចោលការប្រគំតន្ត្រីនៅថៃ ក្រោយតួសម្ដែងចិនរងគ្រោះក្នុងអំពើជួញដូរមនុស្ស

បានផុស

នៅ

តារាចម្រៀង Eason Chan បានលុបចោលការប្រគំតន្ត្រីនៅទីក្រុងបាងកក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២២ ខែកុម្ភៈ បន្ទាប់ពីមានឧប្បត្តិហេតុមួយដែលតារាសម្តែងចិន Wang Xing ក្លាយជាជនរងគ្រោះត្រូវគេបោកប្រាស់​ ដក់ថ្នាក់ធ្លាក់ខ្លួនដល់ដៃក្រុមជួញដូរទៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបានទៅដល់ប្រទេសថៃ។

យោងតាមកាសែត Dimsum Daily អ្នកគ្រប់គ្រងរបស់ Chan គឺ Lisa Kan បានពន្យល់ពីការសម្រេចចិត្តនេះថា បន្ទាប់ពីបានតាមដានព័ត៌មាន និងពិភាក្សាអំពីស្ថានភាពយ៉ាងដិតដល់ ពួកKeបានសម្រេចចិត្តថា វាមិនសមនឹងការប្រថុយសុវត្ថិភាពរបស់អ្នកគាំទ្រ និងក្រុមគ្រួសាររបស់ពួកគេដែលធ្វើដំណើរទៅប្រទេសថៃសម្រាប់ការប្រគំតន្ត្រីនោះទេ។

អ្នកគ្រប់គ្រងតារាចម្រៀងហុងកុងបានបញ្ចាក់ទៀតថា «ពួកយើងចង់ស្វែងរកពេលវេលាសមស្របជាងនេះដើម្បីរៀបចំព្រឹត្តិការណ៍។ ក្រុមពួកយើងយល់ថាប្រជាជនថៃក្នុងស្រុក និងជនជាតិចិននៅក្រៅប្រទេសជាច្រើនមានការខកចិត្តយ៉ាងខ្លាំងចំពោះការលុបចោលភ្លាមៗ ហើយយើងសូមអភ័យទោសដោយស្មោះ។ ក្រុមការងារក៏សង្ឃឹមថានឹងត្រឡប់មកវិញនៅពេលអនាគត»។

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីឲ្យអ្នកគាំទ្របានស្ងប់ចិត្ត ទីភ្នាក់ងារគ្រប់គ្រងរបស់តារាចម្រៀងហុងកុងគឺ Shanghai Sunfan Culture & Media Group បានបន្ទរពីសំណេរនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយដែរថា៖

សេចក្តីថ្លែងការណ៍បាននិយាយថា «ដោយពិចារណាលើការព្រួយបារម្ភអំពីសុវត្ថិភាពនាពេលថ្មីៗនេះសម្រាប់ពលរដ្ឋចិន និងអ្នកគាំទ្រដែលធ្វើដំណើរទៅកាន់ប្រទេសថៃ យើងបានសម្រេចចិត្តដោយប្រុងប្រយ័ត្ន បន្ទាប់ពីពិភាក្សាជាមួយ Eason គណៈគ្រប់គ្រងរបស់គាត់ និងអ្នករៀបចំក្នុងស្រុក ដើម្បីលុបចោលការប្រគំតន្ត្រីនាពេលខាងមុខនៅ IMPACT ARENA ក្នុងទីក្រុងបាងកក។ យើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះភាពរអាក់រអួលដែលវាអាចបណ្តាលឲ្យអ្នកគាំទ្រមិនពេញចិត្ត ។ ការសងប្រាក់សំបុត្រនឹងត្រូវចេញក្នុងរយៈពេល ១០ ថ្ងៃធ្វើការបន្ទាប់ពីការប្រកាស»។

យ៉ាងណា​ ដោយផ្អែកតាមរឿងរ៉ាវរបស់តារាចិន​ ដែលល្បីល្បាញដោយសារតួនាទីក្នុងរឿង «Ip Manវគ្គ៣» បានមកដល់ប្រទេសថៃនៅថ្ងៃទី ០៣ ខែមករា បន្ទាប់ពីឆ្លើយតបទៅនឹងការផ្សាយពាណិជ្ជកម្មការងារមួយ។ ពីភូកេតមក គាត់ត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុនឈ្មួញជើងសាការងារទៅកាន់ខេត្ត ឆៃណាត ដែលជាខេត្តមួយនៅភាគកណ្តាលប្រទេសថៃ ហើយក្រោយមកធ្លាក់ទៅកាន់ Mae Sot ស្រុកមួយក្នុងខេត្ត Tak ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា។ មិនយូរប៉ុន្មាន តារាសម្ដែងស្រាប់តែបាត់បង់ទំនាក់ទំនងជាមួយសាច់ញាតិ និងមិត្តស្រីភ្លាមៗ។

បន្ទាប់ពីត្រូវបានជួយសង្គ្រោះកាលពីថ្ងៃទី ០៧ ខែមករា លោក Wang បានរៀបរាប់ឡើងវិញថា លោកត្រូវបានគេបង្ខំឲ្យឆ្លងកាត់ទន្លេមួយចូលទៅមីយ៉ាន់ម៉ា ដែលបុគ្គលប្រដាប់អាវុធបានដឹកគាត់ទៅផ្ទះមួយដែលមានជនជាតិចិនយ៉ាងតិច ៥០ នាក់ និងប្រជាជនមកពីប្រទេសផ្សេងៗ។ គាត់​បាន​រៀបរាប់​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​នៅ​ទី​នោះ​ត្រូវ​បាន​បង្ខំ​ឲ្យកោរ​សក់ និង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បោក​ប្រាស់​តាម​រយៈ​ការ​ផ្ញើ​សារ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ។ ទោះ​ជា​យ៉ាង​ណា លោក​មិន​ទាន់​បាន​ចាប់​ផ្តើម​បណ្តុះ​បណ្តាល​ពី​ការ​ឆបោក​តាម​ទូរស័ព្ទ​នៅ​ឡើយ​ទេ៕

តារាចម្រៀងហុងកុង Eason Chan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងចិន Wang Xing

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម