Connect with us

ជីវិតកម្សាន្ដ

ម្ចាស់យូធូបកូរ៉េម្នាក់ជាប់ទោស២ឆ្នាំ ពីបទបរិហារកេរ្តិ៍ក្រុម IVE និង BTS ព្រមទាំងតារាល្បីផ្សេងទៀត

បានផុស

នៅ

ម្ចាស់ YouTuber ដ៏ចម្រូងចម្រាសដែលមានឈ្មោះថា Sojang ត្រូវគេស្គាល់ថាសម្រាប់ការផ្សព្វផ្សាយខ្លឹមសារបង្ខូចកេរ្តិ៍ឈ្មោះអំពីតារាល្បីៗដូចជា Jang Wonyoung សមាជិកក្រុម IVE ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាមួយនឹងការព្យួរទោស។

កាលពីថ្ងៃទី ១៥ ខែមករា តុលាការស្រុក Incheon បានកាត់ទោសស្រ្តីម្នាក់ឈ្មោះ Park ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ជាមួយនឹងការព្យួរទោសរយៈពេល ៣ ឆ្នាំ និងបង្គាប់ឲ្យគាត់បង់ប្រាក់ពិន័យចំនួន ២០០លានវ៉ុន (ប្រហែល ១៣៧,០០០ដុល្លារអាមេរិក)។

ប្រធានចៅក្រម Kim Saet Byeol បានសង្កត់ធ្ងន់លើភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មបរិហារកេរ្តិ៍ដោយបញ្ជាក់ថា​ ​ការ​បរិហារកេរ្តិ៍​បង្ក​ឲ្យមាន​គ្រោះថ្នាក់​មិន​អាច​ប៉ះប៉ូវ​បាន​ដល់​ជន​រង​គ្រោះ ហើយ​ត្រូវ​តែ​ដោះស្រាយ​យ៉ាងសុក្រិតបំផុត។

តុលាការបានកត់សម្គាល់ទៀតថា Park បានបង្ហោះវីដេអូបង្ខូចកេរ្តិ៍ឈ្មោះ និងបង្កហេតុម្តងហើយម្តងទៀត ដែលផ្តោតលើតារាល្បីៗ ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើននៅក្នុងដំណើរការនេះ។ ប៉ុន្តែកត្តាកាត់បន្ថយរួមមានការទទួលស្គាល់កំហុសជាយថាហេតុរបស់ Park កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការឆ្លុះបញ្ចាំងពីសកម្មភាព និងការសងប្រាក់វិញដល់ជនរងគ្រោះ។ រហូតមកដល់ពេលនេះនាងបានដាក់ប្រាក់សំណងចំនួន ៦០លានវ៉ុន រួមទាំង ២០ លានវ៉ុនទៅ Jang Wonyoung ។

ទោះជាយ៉ាងណាក៏ដោយ ​ចាប់ពីខែតុលា ឆ្នាំ ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២៣ Park បានផលិត និងផ្សព្វផ្សាយវីដេអូបង្ខូចកេរ្តិ៍ឈ្មោះចំនួន ២៣ អំពីតារាល្បីៗដូចជា Jang Wonyoung, Jungkook ក្រុម BTS និង V, Kang Daniel និងផ្សេងៗទៀត។ វីដេអូ​ទាំងនេះ​រួម​បញ្ចូល​ទាំង​អូឌីយ៉ូ​ដែល​បាន​រៀបចំ​ ខ្សែ​វីដេអូ​ដែល​បាន​បំបែក​ និង​ការ​អះអាង​មិន​ពិតជាច្រើន មានការនិយាយបង្ខូចកេរ្តិ៍ឈ្មោះ និងការប្រមាថ ដោយបង្កើតប្រាក់ចំណេញចំនួន ២៥០ លានវ៉ុន (ប្រហែល ១៧១,០០០ ដុល្លារអាមេរិក) តាមរយៈប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម និងសមាជិកភាពដែលបានបង់ប្រាក់។

មិនតែប៉ុណ្ណោះ​​ ជនសង្ស័យបាននិងប្រឈមមុខជាមួយបណ្តឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌជាច្រើនដូចជា៖

– Jang Wonyoung បានប្តឹងទាមទារសំណងការខូចខាតចំនួន ១ ពាន់លានវ៉ុន ដោយតុលាការបានបង្គាប់ឲ្យគាត់បង់ប្រាក់ពេញក្នុងខែមករា។ Park បានប្តឹងឧទ្ធរណ៍តាំងពីពេលនោះមក។

-បណ្តឹងដាច់ដោយឡែកពីសមាជិក BTS V និង Jungkook កំពុងបន្ត។

-Kang Daniel បានឈ្នះការការប្ដឹងផ្ដល់ចំនួន ៣០ លានវ៉ុននៅក្នុងការកាត់ក្តីលើកដំបូងដែល Park បានប្តឹងឧទ្ធរណ៍។

-SM Entertainment ក៏​បាន​ដាក់​ការ​ចោទ​ប្រកាន់​ផង​ដែរ​​ទាក់​ទង​នឹង​បទ​បរិហារកេរ្តិ៍​ Suho សមាជិក​ក្រុម EXO និង aespa។

យ៉ាងណា នៅក្នុង​អំឡុង​ពេល​សវនាការ​ក្នុង​ខែ​តុលា ស្រ្តីជាជនសង្ស័យរូបនេះបាន​អង្វរ​សុំ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ ដោយ​បញ្ជាក់​ថា​ នាងបានជាប់នៅក្នុងពិភពផ្ទាល់ខ្លួននៅលើអ៊ីនធឺណិត ហើយបានបរាជ័យក្នុងការវិនិច្ឆ័យត្រូវពីខុស។ ឥលូវនេះ នាងពិតជាមនាការសោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​ខ្លួន ហើយ​សន្យា​ថា​នឹង​រស់​ដោយ​ការ​ទទួល​ខុស​ត្រូវ​ចាប់​ពី​ពេល​នេះ​ត​ទៅ៕

ស្រ្តីជាជនសង្ស័យ រូបភាព៖.allkpop
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជិត៨ឆ្នាំ​ Lee Min Ho ​ទើបប្រកាសប្រគំ​តន្ត្រី​​ ចង់ជួប​អ្នក​គាំទ្រ​នៅទូទាំង​អាស៊ី​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ៣៤ នាទីutes មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម៤៣ នាទីutes មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

លោក ប្រាក់ សុវណ្ណារ៉ា
កីឡា២ ម៉ោង មុន

ស្វាយ​រៀង​​បើក​វគ្គ​បណ្តុះ​បណ្តាល​២លើក ​ត្រៀមពាន​ស្វាយរៀង​ខាប់​ លើក​ទី​៧

Sokha Hotels

ព័ត៌មានពេញនិយម