Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា ព្រាប សុវត្ថិ ប្រកាសទិញស្រូវពីកសិករ ៥០ តោន ជូនពលរដ្ឋមានជីវភាពខ្វះខាត

បានផុស

នៅ

កំពូល​តារា​ចម្រៀង​ប្រចាំ​កម្ពុជា លោក​ឧកញ៉ា ព្រាប សុវត្ថិ ប្រកាស​ទិញ​ស្រូវ​ពី​កសិករ​ចំនួន ៥០ តោន ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ជីវភាព​ខ្វះខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៥ នេះ លោក​ឧកញ៉ា ព្រាប សុវត្ថិ និង ភរិយា បាន​ប្រកាស​ចូលរួម​ចំណែក​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ចំនួន ៥០ តោន ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​​ជីវភាព​ខ្វះខាត ដើម្បី​ចូលរួម​ជួយ​បន្ត​ផ្ដល់​ស្នាមញញឹម​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់។

តាមរយៈ​នេះ មាន​មហាជន​អ្នកគាំទ្រ​ជាច្រើន បាន​សម្ដែង​ការ​សាទរ​ចំពោះ​ទង្វើ​ដ៏​សប្បុរស​របស់ កំពូល​តារា​ចម្រៀង លោក​ឧកញ៉ា ព្រាប សុវត្ថិ និង ភរិយា ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​សុខទុក្ខ​ប្រជាកសិករ ក៏​ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជួប​ប្រឈម​នឹង​បញ្ហា​ជីវភាព​ខ្វះខាត។

កត់​សម្គាល់​ថា នេះ​មិនមែន​ជា​លើក​ទី ១ ទេ ដែល​កំពូល​តារា​ចម្រៀង លោក​ឧកញ៉ា ព្រាប សុវត្ថិ គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត។ ជារឿយៗ តារា​ចម្រៀង​រូប​នេះ តែង​តែ​រួមចំណែក​ជួយ​តាមរយៈ​ការ​ជួយ​ទិញ ឬ ជូន​ជា​ថវិកា​តិចតួច​ដល់​អ្នក​ដែល​ជួប​ការ​ខ្វះខាត​ខ្លាំង។

កំពូល​តារា​ចម្រៀង​ប្រចាំ​កម្ពុជា ឧកញ៉ា ព្រាប សុវត្ថិ ជា​មនុស្ស​រួសរាយ​រាក់ទាក់ មិន​ឆ្មើងឆ្មៃ និង​តែង​តែ​រួម​ចំណែក​ជួយ​ដល់​សង្គមជាតិ តាមរយៈ​កម្មវិធី​សប្បុរសធម៌​នានា ឬ សកម្មភាព​សប្បុរស​តិចតួច ទាំងនេះ ជាហេតុ​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​កាន់តែ​ស្រលាញ់​ពេញ​ចិត្ត​លោក​ទ្វេ​ឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម