ជីវិតកម្សាន្ដ
អ្នកសិល្បៈ និងអ្នកមានធនធាន ស្រាក់ដៃគ្នាជួយប្រមូលទិញស្រូវពីកសិករ
ក្រោយរាជរដ្ឋាភិបាលទម្លាក់ថវិកា ដើម្បីអន្តរាគមន៍ទិញស្រូវដែលកំពុងធ្លាក់ថ្លៃពីកសិករ សិល្បករ និងអ្នកមានធនធានមួយចំនួន ក៏បានចេញមុខជួយទិញទិន្នផលស្រូវពូជ OM ដែលកំពុងធ្លាក់ថ្លៃខ្លាំងនេះផងដែរ ដេីម្បីចូលរួមរក្សាស្ថិរភាពតម្លៃស្រូវអង្ករ និងសន្តិសុខស្បៀងរបស់កម្ពុជា។ ក្នុងនោះរួមមានកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ; ឧកញ៉ា ខេមរៈ សិរីមន្ត; លោក ខាន់ ជេមស៌ ជំទាវឧកញ៉ា សុខ រស្មី ក៏ដូចជាអ្នកមានធនធានមួយចំនួនទៀត។

គួរជម្រាបថា ដើម្បីរួមចំណែករក្សាស្ថិរភាពតម្លៃស្រូវអង្ករ និងសន្តិសុខស្បៀងរបស់កម្ពុជា កាលពីរសៀលថ្ងៃទី ១៥ ខែមករា ម្សិលមិញនេះ កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសជួយទិញស្រូវពីប្រជាកសិករចំនួន ៥០តោន ពីប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត។

ដោយឡែក លោក ខាន់ ជេមស៌ ក៏បានប្រកាសជួយទិញស្រូវពីប្រជាកសិករចំនួន ២០ តោន ដោយយល់ឃើញថា ការរួមចំណែកជួយទិញស្រូវពីកសិករ ជាយុទ្ធសាស្ត្រដ៏ល្អមួយ។

ក្រៅពីសិល្បករទាំង ៣រូប ក៏នៅមានអ្នកធនធានមួយចំនួនទៀត ប្រកាសប្រមូលទិញស្រូវពីប្រជាកសិករផងដែរ។ ខណៈជំទាវឧកញ៉ា សុខ រស្មី ដែលមហាជនតែងស្គាល់តាមរយៈសកម្មភាពកម្សាន្តផ្សព្វផ្សាយពីការប្រកបរបររបស់ប្រជាពលរដ្ឋនោះ ក៏បានទៅកាន់ទឹកដីខេត្តបាត់ដំបងហើយ នៅព្រឹកថ្ងៃទី១៦ មករានេះ ដោយបានប្រមូលទិញស្រូវចំនួន ១០តោន ពីបងប្អូនប្រជាកសិករខ្មែរនៅទីនោះ ដើម្បីត្រៀមចែកជូនអ្នកដែលខ្វះខាត។ ក្នុងនោះ ក៏នៅមានក្រុមហ៊ុន និងឃ្លាំងស្រូវអង្ករ ជួយប្រមូលទិញស្រូវអង្ករពីប្រជាកសិករផងដែរ៕







-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៤ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់