Connect with us

ជីវិតកម្សាន្ដ

ធ្លាយចចាមអារ៉ាមថា Zhao Wei ជាមេខ្លោងនៅពីក្រោយជួញដូរមនុស្សទៅថៃ-មីយ៉ាន់ម៉ា

បានផុស

នៅ

នៅថ្ងៃទី ១៥ ខែមករា ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន 163​ បានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះករណីតារាសម្តែងនិងសិល្បករចិន ត្រូវគេបោកបញ្ឆោតនិងលក់ទៅប្រទេសថៃនិងមីយ៉ាន់ម៉ា បានក្លាយទៅជាកង្វល់ដ៏ធំមួយ។ ក្នុង​ចំណោម​នោះ តារា​សម្ដែង Wong Jing ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល ប៉ុន្តែ​តារា​ម៉ូដែល Yang Zeqi នៅ​តែ​មិន​អាច​ត្រឡប់​មក​ផ្ទះ​វិញ​បាន ​ដោយ​ Wong Jing មាន​ជនជាតិ​ចិន​យ៉ាង​តិច ៥០ នាក់​ត្រូវ​​ឃុំ​ខ្លួន​ជាមួយ​គាត់​នៅ​ពេល​នោះ។

គេហទំព័រដដែលបានសរសេរថា បុគ្គលនៅពីក្រោយការវិនិយោគ ការគ្រប់គ្រង និងការក្លែងបន្លំអ្នកលក់ទៅប្រទេសមីយ៉ាន់ម៉ា កំពុងត្រូវតាមប្រមាញ់ និងចាប់ខ្លួនជាបណ្តើរៗ។ ក្នុង​នោះ​ឈ្មោះរបស់តារាចិន Zhao Wei ឬទស្សនិកជនកម្ពុជានិយមហៅថា ត្រចៀកកាំ ស្រាប់តែ​ក្លាយជា​បុគ្គល​ពាក់ព័ន្ធ​នឹង​ករណី​អមនុស្សធម៌​នេះ បង្ក​ការភ្ញាក់ផ្អើល​ដល់​មហាជន​ជាច្រើន។

ជាក់ស្តែងអតីតស្វាមីរបស់ Zhao Wei ដែលជាពាណិជ្ជករ Huang Youlong មានបងប្អូនជីដូនមួយឈ្មោះ She Zhijiang ដែលពីមុនត្រូវគេចាប់ខ្លួនពីបទលេងល្បែងស៊ីសងនៅក្នុងប្រទេសចិន។ Zhijiang ក្រោយមកបានផ្លាស់ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីរកស៊ី ហើយបានចូលរួមក្នុងគម្រោងទូរគមនាគមន៍ក្លែងបន្លំ។

ក្រោយមក នៅឆ្នាំ ២០២២ ស្វាមី Zhao Wei ត្រូវប៉ូលិសចាប់ខ្លួនពីបទដឹកនាំបណ្តាញឆបោក ដែលបានបោកប្រាស់មនុស្ស ៣៣០,០០០ ។ ដោយ​សារ​ហេតុ​ការណ៍​នេះ ទើបតារាសម្ដែងបាន​បញ្ចប់​ការ​លែង​លះ​​យ៉ាង​ឆាប់​រហ័ស​ពី អតីតស្វាមីដើម្បី​បញ្ចៀស​ផលវិបាក​ផ្លូវ​ច្បាប់។

ដូច្នេះហើយ ទើបមានពាក្យចចាមអារ៉ាមថា Zhao Wei និងស្វាមីបានវិនិយោគលើប្រតិបត្តិការខុសច្បាប់ទាំងនេះ តាមរយៈបងប្អូនជីដូនមួយរបស់នាង។ ជាងនេះទៅទៀត ប្រភពខ្លះបានអះអាងថា Zhao Wei និងស្វាមីបានចូលរួមដោយផ្ទាល់ក្នុងការគ្រប់គ្រងបណ្តាញក្លែងបន្លំ។

ចាប់តាំងពីសកម្មភាពទាំងនេះបានកើតឡើងនៅខាងក្រៅប្រទេសចិន សាធារណជនក្នុងស្រុកមិនបានដឹងជាដំបូងឡើយ។ នៅពេលដែលការជាប់ពាក់ព័ន្ធរបស់ Zhao Wei ត្រូវបានរកឃើញ នាងត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់ទំនាក់ទំនងរបស់នាងដើម្បីលុបដាន និងការពារខ្លួនដោយការដកខ្លួនចេញពីឧស្សាហកម្មកម្សាន្ត។​ ដល់ចំណុចកំពូល អាជីវកម្មរបស់គូស្នេហ៍នេះ មានភាពចម្រុះណាស់ មិនត្រឹមតែផលិតភាពយន្ត ឬវិនិយោគលើភាគហ៊ុនប៉ុណ្ណោះទេ ថែមទាំងជួញដូរស្រា ទូរគមនាគមន៍ ធានារ៉ាប់រង។

ទោះបីជាយ៉ាងណាំក៏ដោយ មកដល់បច្ចុប្បន្ននេះ អ្នកគាំទ្ររបស់ Zhao Wei នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានការពារនាងថា ការដោះស្រាយអាជីវកម្មរបស់មីយ៉ាន់ម៉ា គឺជាការទទួលខុសត្រូវតែមួយគត់របស់អតីតស្វាមី និងមិនពាក់ព័ន្ធនឹងតួត្រចៀកកកាំនោះទេ។ លើសពីនេះ ការបង្ហោះជាច្រើនអំពីសកម្មភាពអាជីវកម្មពីមុនរបស់នាង ក៏ត្រូវបានលុបចោលដោយស្ងាត់ៗផងដែរ។

គួររម្លឹកដែរថា អតីតស្វាមី Zhao Wei ត្រូវបាគេស្គាល់ថាជាអ្នកជំនួញឈានមុខគេក្នុងប្រទេសចិន ប៉ុន្តែអាជីវកម្មរបស់លោកស្រាប់តែធ្លាក់ក្នុងវិបត្តិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកត្រូវ​បាន​ដៃគូ​ជំនួញចោទ​ជា​បន្តបន្ទាប់​ពី​បទ​ឆបោក និង​មិន​សង​ប្រាក់​កម្ចី​វិញជាដើម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម