ជីវិតកម្សាន្ដ
សេន រ៉ានុត ត្រូវបានសម្តេចតេជោ នឹករលឹក និងលើកសរសើរនូវទឹកដមសំឡេង ច្រៀងបទប្រពៃណីពីរោះរណ្តំពេញចិត្តសម្តេច
ទោះបាត់មុខពីសិល្បៈជាច្រើនឆ្នាំ តារាចម្រៀង លោក សេន រ៉ានុត នៅតែត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឈ្មោះលោកម្តងហើយម្តងទៀត ដោយសរសើរនូវទឹកដមសំឡេងតារាចម្រៀងប្រុសរូបនេះ ថាច្រៀងបទប្រពៃណីពីរោះរណ្តំពេញចិត្តសម្តេច។

តាមរយៈវីដេអូដកស្រង់ខ្លី ដែលសម្តេចតេជោរំលឹកពីឈ្មោះតារាចម្រៀង លោក សេន រ៉ានុត សាមុីខ្លួនផ្ទាល់ក៏បានបង្ហាញក្តីរំភើបតាមរយៈសំណេរថា “១៦ឆ្នាំមុន កូនបានទទួលដំណឹងសម្ដេចពុករំលឹកដល់ឈ្មោះកូន ពេលនេះសម្ដេចពុកនឹករលឹកដល់កូនម្ដងទៀត ពិតជាមហាកិត្តិយសណាស់ កូនស្ងៀមគោរពអរគុណសម្រាប់ទឹកចិត្ត ស្រលាញ់មកកាន់កូន សូមគោរពជូនពរសម្ដេចពុកឲ្យទទួលបានសុខភាពល្អ”។

ជាការឆ្លើយតប សម្តេចតេជោ បានមានប្រសាសន៍តាមរយៈការបញ្ចេញមតិថា សម្តេចពិតជានឹកដល់តារាចម្រៀងរូបនេះដោយមិនបានទទួលដំណឹងថាលោកនៅទីណា? ទន្ទឹមនេះ សម្តេចតេជាបន្ថែមទៀតថា “ពុកតែងស្តាប់ចម្រៀងដែលកូនច្រៀងពិសេសបទដូចចុះនរក។ ក្រៅពីចូលចិត្តចម្រៀងកូន ពុកពេញចិត្តនូវអត្តចរិត្តកូនផងដែរ”។
សម្តេចបន្ថែមដោយបង្ហាញក្តីនឹករលឹក ចំពោះសិល្បករដទៃផ្សេងទៀតផងដែរថា “កូនកើត និងរីកធំធាត់ក្នុងពេលដែលពុកដឹកនាំប្រទេសដូចនេះ ពុកតែងតែនឹកដល់កូននិងកូនៗសិល្បករសិល្បការិនីផ្សេងទៀត ទាំងក្នុងនិងនៅក្រៅប្រទេស។ កូនៗបានចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ក្រោមការដឹកនាំរបស់ពុក។ ជោគជ័យរបស់ពុក មានពួកកូនចូលរួម”។
ទន្ទឹមនេះ សម្តេចក៏បានរំលឹកដល់អនុស្សាវរីយ៍ក្នុងគ្រាដែលបានស្គាល់ តារាចម្រៀងរូបនេះថា “តាមពិតទៅទោះកូនជាអ្នកខេត្តបាត់ដំបង តែឪពុករបស់កូនមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ជាមួយពុកដែរ។ ឯកូនក៏ធ្លាប់ទៅផ្ទះរបស់ពុកនៅពាមកោះស្នា ពេលកូនទៅថតជាមួយលោក ហ្វៃ សំអាង មុនពេលកូនចេញទៅក្រៅប្រទេសផងដែរ”។

រំភើបឥតឧបមា សេន រ៉ានុត បានសម្តែងការអរគុណចំពោះសម្តេចតេជោទៀតថា “សូមគោរពលោកពុកពីចម្ងាយកូនបានអានសារលោកពុក កូនពិតជាត្រេកអរខ្លាំងណាស់ ដែលពុកបានផ្តល់ក្តីស្រលាញ់មកលេីកូន កូនពិតជាមានមោទនភាពណាស់”។
តារាចម្រៀងរូបនេះ បន្តថា “កាលពីឆ្នាំ២០១៨ កូនបាត់បង់ឪពុក រីឯ៤ឆ្នាំកន្លងមកទៀត កូនបានបាត់បង់ម្តាយ ហេីយមិនទាន់ដង្ហេីមគាត់ឡេីយ។ ក៏ប៉ុន្តែកូនមិនសូវជាសោកសង្រេងប៉ុន្មានឡើយ ព្រោះកាលអ្នកទាំងពីរនៅមានជីវិត គាត់តែងតែសប្បាយចិត្តមិនឈប់ ព្រោះគាត់បានស្តាប់ប្រសាសន៍សម្តេចពុក លេីកសរសេីរកូនក្នុងបណ្តាញផ្សព្វផ្យាយ ជាសាធារណៈ ហេីយគាត់ទាំងពីរក៏មានមោទនភាពមិនឈប់រហូតមក ព្រោះលោកពុកបានជ្រាបហេីយថា កូនកេីតឆ្នាំ៨១ ក្រោយរំដោះ តែឆ្នាំ៩០ កូននៅឳពុកម្តាយដឹកដៃរត់ចូលត្រង់សេរ ស្ទេីររៀងរាល់ល្ងាច។ បេីនិយាយឲ្យចំទៅ គឺវែងណាស់លោកពុក តែកូនសូមគោរពអរគុណលោកពុកព្រមទាំងអ្នកម្តាយ និងគ្រួសារលោកពុកទាំងមូល និងប្រជាជនទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខជារៀងរហូតតរៀងទៅ”៕

-
សន្តិសុខសង្គម១៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង