ជីវិតកម្សាន្ដ
ឈានចូលខ្ទង់៤០ហើយ តែតារាថៃ Sririta ស្លៀកស្កុតរឹបខ្លួន បង្អួតរាងរៅដូចវ័យក្រមុំ
តារាសម្ដែងស្រី Sririta Jensen បើទោះជាមានអាយុខ្ទង់ ៤០ឆ្នាំហើយក៏ដោយ តែនាងនៅតែអាចមើលថែខ្លួនឯងបានយ៉ាងល្អដូចកាលនៅវ័យក្រមុំ ស្របពេលដែលនាពេលថ្មីៗនេះ តួស្រីថៃទើបតែសម្រាលបានកូនទី២ នៅចុងឆ្នាំ២០២៤ ប៉ុណ្ណោះ។
ថ្វីបើតែតារាស្រីវ័យ៤៣ឆ្នាំរូបនេះ ទើបតែសម្រាលបានប្រហែលមួយខែក៏ដោយ ប៉ុន្តែនាងហាក់ទទួលបានសុខរឹងមាំឡើងវិញយ៉ាងរហ័ស ដោយវិលត្រលប់ទៅរូបរាងស្រឡូនស្អាតសឹងមិនចង់ជឿនឹងភ្នែក។ ក្នុងពេលជាមួយគ្នានោះដែរ អ្នកម្ដាយកូន២បានបង្ហោះរូបភាពក្ដៅគគុកមួយចំនួននៅលើ Instagram ផ្ទាល់ខ្លួន។ តាមរយៈរូបភាពនោះដែរ Sririta បានស្លៀករ៉ូបធ្វើពីស្កុតផ្អែកតាមនិន្នានការកំពុងល្បីល់ើអ់ីនធើណេត អមជាមួយនឹងចំណងជើងថា «ប្រយ័ត្នកុំឲ្យខូច ដោះស្រាយដោយប្រយ័ត្នប្រយែង»។
យ៉ាងណា រូបភាពភរិយាសេដ្ធីថៃបង្ហោះលើគណនីមិនបានប៉ុន្មានផង អ្នកគាំទ្រជាច្រើនបានិងសម្រុកចូលទៅបញ្ចេញមតិដូចៗគ្នាថាតួលេខនៃអាយុលែងសំខាន់ហើយ។ ក្រោយសម្រាលកូនរួចភ្លាមមើលចុះតួស្រីហាក់ត្រលប់មករាងរៅដើមដូចកាលនៅក្រមុំ បើមិនដឹងទេ ទស្សនិកជនថ្មីថ្មោង អាចច្រឡំថាមិនទាន់មានគ្រួសារផង។
មិនតែប៉ុណ្ណោះ សូម្បីតែស្វាមីរបស់នាងគឺលោក Korn Narongdej ក៏ទ្រាំលែងបានចូលទៅបញ្ចេញមតិក្នុងន័យប្រចន្ទភរិយាផងលេងសើចផង! ទន្ទឹមគ្នាដែរ មិត្តរួមអាជីពសម្ដែងក៏ពោលសរសើររូបរាងរបស់តារាស្រីថាស្អាតខ្លាំងហើយស្រម៉ៃថានឹងបានដូចSririta នៅថ្ងៃណាមួយជាក់ជាមិនខានឡើយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាងតែជាកូនសេដ្ឋី ស្វាមី Chompoo ឲ្យកាដូឆ្នាំថ្មីដល់បុគ្គលិកមិនសំចៃដៃឡើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ