Connect with us

ជីវិតកម្សាន្ដ

សាយ រំលឹករឿងជាង ១០ ឆ្នាំមុន ជីវិតឆ្លងកាត់គ្រោះថ្នាក់ច្រើន និងហេតុការណ៍ដ៏អាក្រក់បំផុត

បានផុស

នៅ

ទោះបី​ជា​មក​ដល់​ពេលនេះ​ពេលវេលា​ដ៏​រន្ធត់​មួយ​បាន​កន្លង​ផុត​ទៅ​អស់​រយៈកាល​ប្រមាណ​ជាង ១០ ឆ្នាំ ហើយ ក៏​ពិត​មែន តែ​តារា​ចម្រៀង​ប្រុស Original Song លោក អួន បឋម ហៅ សាយ នៅតែ​ចងចាំ​ថ្ងៃ​ដ៏​អាក្រក់​នោះ​មិន​ភ្លេច​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ហេតុការណ៍​ដ៏​អាក្រក់ និង​សែន​ឈឺចាប់​ដែល​ធ្វើ​ឲ្យ​លោក សាយ នៅតែ​បន្ត​ចងចាំ​មិន​អាច​បំភ្លេច​បាន​កាលពី​អំឡុង​ដើម​ឆ្នាំ ២០១៣ នោះ ដោយសារ​ទីកន្លែង​ជម្រក​(​ផ្ទះ​)​របស់ សាយ ត្រូវ​បាន​បំផ្លិចបំផ្លាញ​ក្រោម​ចង្កូម​ព្រះអគ្គី​(​ភ្លើង​) ដោយ​កាលណោះ​លោក​ក៏​ស្ថិត​ក្នុង​ហេតុការណ៍​ដ៏​គ្រោះថ្នាក់​នោះ​ផង​ដែរ។

រម្លឹក​ដល់​រឿង​អតីតកាល​ខាងលើ តារា​ចម្រៀង លោក សាយ បាន​រៀបរាប់​ថា “​ជីវិត​ខ្ញុំ​ដូចជា​ឆ្លងកាត់​គ្រោះថ្នាក់​ច្រើន​ដល់​ហើយ សាយ នឹក​ស្រណោះ​កាលនោះ​ភ្លើង​ឆេះ​ផ្ទះ​ខ្ញុំ​នៅ​រតនគិរី ខ្ញុំ​ទើប​ដល់​ផ្ទះ​ប្រហែល​ម៉ោង ១១ យប់ ងូតទឹក ហើយ​រៀប​ចូល​ដេក មិន​ទាន់​បាន​ដេក​ផង ស្រាប់តែ​ឆេះ​រាល​ពីមុខ​ផ្ទះ​មក​រត់​ចែក​ជើង​គ្នា ជញ្ជូន​អីវ៉ាន់​ចេញ​ទាំង​កណ្តាល​យប់ ទាំង​គ្មាន​ស្បែកជើង សំណាង​ហើយ​អត់​មុត​អី​ពេលនោះ​”។

លោក សាយ បន្ត​ទៀត​ថា មិន​ត្រឹមតែ​ឆេះ​ផ្ទះ​ទេ ឆេះ​ឡាន pick up Toyota Hilux tiger មួយ​ទៀត។ សំណាង​ដែល​អត់​មាន​អ្នកណា​គ្រោះថ្នាក់​អ្វី តែ​ដល់​ពេល​លោក​ឃើញ​គេ​ឆេះ​ផ្ទះ ឬ ឆេះ​អ្វី​ធ្ងន់ៗ ម្តងៗ ដូច​រៀង​នឹកឃើញ​ភ័យៗ ដល់​ហេតុការណ៍​កាល​ផ្ទះ​ខ្លួន។

ជាមួយ​គ្នា​នេះ លោក​បន្ថែម​ថា សង្ឃឹម​ថា​ហេតុការណ៍​បែបនេះ នឹង​មិន​កើតឡើង​ចំពោះ​អ្នក​ទាំងអស់ និង​សូម​ឲ្យ​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា។

យ៉ាណាមិញ​គេ​ឃើញ​មាន​មហាជន និង​អ្នកគាំទ្រ​មួយ​ចំនួន សម្តែង​ការ​ស្លុតចិត្ត​គ្រប់គ្នា បន្ទាប់ពី​បាន​ដឹង​ជុំវិញ​បញ្ហា​ដែល​លោក សាយ បាន​បង្ហើប​នូវ​រឿងរ៉ាវ​អតីតកាល​របស់​ខ្លួន កាលពី​អំឡុង​ឆ្នាំ ២០១៣ នៅ​ឯ​ស្រុក​កំណើត នា​ទឹកដី​ខេត្ត​រតនគិរី៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ១៦ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម