Connect with us

ជីវិតកម្សាន្ដ

នឹករលឹកអនុស្សាវរីយ៍ ១៩ឆ្នាំ ! ឧកញ៉ា ព្រាប សុវត្ថិ ថានឹងទៅជួបដំរី ឡាក់គី ឆាប់ៗនេះ

បានផុស

នៅ

កន្លងផុតទៅជិត ២០ឆ្នាំទៅហើយ តាមពិតកូនដំរីឈ្មោះ ឡាក់គី ដែលធ្លាប់បានចូលរួមសម្តែងជាមួយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ពេញវ័យទៅហើយ និងកំពុងរស់នៅយ៉ាងមានក្តីសុខក្នុងសួនសត្វភ្នំតាម៉ៅហើយក៏បម្រើដល់វិស្ស័យទេសចរណ៍នៅទីនោះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបានមើលឃើញនូវវត្តមានដំរីមួយក្បាលនេះ តាមរយៈការផ្សព្វផ្សាយ ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញក្តីនឹករលឹក និងបញ្ជាក់ថា ឆាប់ៗនេះ លោកនឹងទៅជួបដំរី ឡាក់គី ហើយរាំជាមួយគ្នាម្តងទៀត។

ឡាក់គី ជាដំរីដែលធ្លាប់បានចូលរួមសម្តែងជាមួយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ តាមរយៈបទ ដំរីថ្នមស្នេហ៍ កាលពី១៩ឆ្នាំមុន ខណៈបច្ចុប្បន្ន ដំរីមួយក្បាលនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរ ពីទេសចរក្នុងស្រុកផងដែរ។

ជាការកត់កត់សម្គាល់ បច្ចុប្បន្ន ហ្វូងដំរីនៅសួនសត្វភ្នំតាម៉ៅ កំពុងក្លាយជាទីចាប់អារម្មណ៍ខ្លាំងរបស់អ្នកទេសចរ
ពិសេសកូនដំរីដ៏កម្សត់ លំផាត់ ខណៈថ្មីៗនេះ អ្នកមើលថែ ទើបតែបើកបង្ហាញប្រវត្តិដំរី ឡាក់គី ធ្វើឱ្យ កំពូលតារាចម្រៀង ព្រាប សុវត្ថិ មានក្តីនឹករលឹក និងសន្យាថា ទៅជួបដំរីឡាក់គីឆាប់ៗនេះមិនខានឡើយ។

គួររំលឹកថា តាមរយៈបទ ដំរីថ្នមស្នេហ៍ ដំរី ឡាក់គី បានបង្ហាញទេពកោសល្យរាំ ញាំងឱ្យរូបភាពក្នុងវីដេអូចម្រៀងបងស្នាយ កាលគ្រានោះ កាន់តែប្លែកអារម្មណ៍សម្រាប់អ្នកទស្សនា អមនឹងសំនៀងពិរោះរណ្តំរបស់លោក ស្តាប់មិនជិនណាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម